កុំជោរ! រដ្ឋាភិបាលតេជោសែនជ័យលេងនឹងគ្រាប់បែកគីមីអាគាំងមែនហើយ! ដោយសម្រេចប្តឹងអាគាំងទៅអង្គការសហប្រជាជាតិ!!
លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានប្រកាសនៅថ្ងៃនេះថា កម្ពុជាបានសម្រេចប្តឹងអាមេរិកទៅកាន់អង្គការសហប្រជាជាតិ ករណីគ្រាប់បែកគីមីរបស់អាមេរិកនៅលើដីខ្មែរ។ ការប្រកាសនេះ គឺធ្វើឡើងខណៈដែលទំនាក់ទំនងកាទូតរវាងកម្ពុជានិងអាមេរិកបានជួបភាពរកាំរកូសនារយៈពេលចុងក្រោយនេះ។
ការប្រកាសរបស់ប្រមុខការទូតកម្ពុជា បានធ្វើឡើងនៅក្នុងពេលដែលលោករដ្ឋមន្ត្រីបានអញ្ជើញចុះទៅកាន់ស្រុកស្អាងខេត្តកណ្តាល នាព្រឹក ថ្ងៃអាទិត្យ ទី ២៩ តុលានេះ ដើម្បីផ្សព្វផ្សាយ ពីស្ថានការណ៍នយោបាយនៅកម្ពុជា។ នៅក្នុងជំនួបជាមួយសមាជិកគណបក្សប្រជាជនកម្ពុជានៅទីនោះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា “រឿងគ្រាប់បែកគីមីនេះ យើងសម្រេចប្តឹងទៅអង្គការសហប្រជាតិហើយ ដើម្បីឲ្យគេបញ្ជូនអ្នកជំនាញ និងអ្នកបច្ចេកទេសមកស្រាវជ្រាវ និងពិនិត្យលើគ្រាប់បែកគីមីទាំងនេះ។
ជាការកត់សម្គាល់ កាលដែលកម្ពុជាសម្រេចប្តឹងទៅអង្គការសហប្រជាជាតិលើករណីគ្រាប់បែកគីមីនៅកម្ពុជានេះ គឺបានធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយដោយហៅគ្រាប់បែកគីមីទាំងនោះថា ត្រឹមជាឧស្ម័នបង្ហូទឹកភ្នែកប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍ដែលបានធ្វើឲ្យប្រមុខរដ្ឋាភិបាលកម្ពុជាខឹងសម្បារជាខ្លាំង និងថ្កោលទោសផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក (Fresh News) ដែលបានស្រង់សំដីលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ដែលបានថ្លែងបន្ថែមថា គឺ«ព្រោះតែគេ [អាមេរិក] សម្រេចវាសនាជំនួសយើង ទើបគេយកគ្រាប់បែកមកទម្លាក់លើយើង។
ប៉ុន្តែយ៉ាងណាក៏ដោយ លោកទេសរដ្ឋមន្ត្រី នៅមិនទាន់បញ្ជាក់ឲ្យច្បាស់នៅឡើយទេថា តើពាក្យបណ្តឹងរបស់កម្ពុជានោះ ធ្វើឡើងកាលពីពេលណានៅឡើយទេ។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏មិនទាន់អាចបញ្ជាក់បាននៅឡើយដែរ។
គួរជំរាបជូនថា កម្ពុជាទើបតែបញ្ចប់បេសកម្មគាស់យកគ្រាប់បែកគីមីមួយគ្រាប់ ពីក្នុងបរិវេណសាលាបឋមសិក្សាមួយកន្លែង ស្ថិតនៅក្នុងឃុំគគី ស្រុករមាសហែក ខេត្តស្វាយរៀង បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានបរាជ័យក្នុងការទាមទារឲ្យភាគីសហរដ្ឋអាមេរិក មកគាស់យកត្រលប់ទៅវិញនូវគ្រាប់បែកដែលកម្ពុជាចោទប្រកាន់អាមេរិកថា បានទម្លាក់មកលើទឹកដីកម្ពុជាក្នុងអំឡុងសម័យសង្គ្រាម នាទសវត្សន៍ឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧។ ក្រុមការងារចំរុះកម្ពុជា ដែលបានបើកប្រតិបត្តិការដោះគ្រាប់បែកគីមីនោះ ក៏បានប្រកាសពីការរកឃើញនូវគ្រាប់បែកគីមីប្រមាណ១៥ទីតាំងថ្មីទៀតនៅក្នុងខេត្តស្វាយរៀងនេះ។
យ៉ាងណាក៏ដោយ ការប្រកាសប្តឹងអាមេរិកលើករណីគ្រាប់បែកគីមីនេះ បានធ្វើឡើង ចំពេលដែលទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរបានជួបភាពរកាំរកូសនារយៈពេលចុងក្រោយនេះ ពិសេសទាក់ទងនឹងបញ្ហាប្រាក់បំណុលដែលកម្ពុជាជំពាក់កាលពីជំនាន់លោកសេនាប្រមុខ លន់ នល់ រួមទាំងបញ្ហាការភ្ជាប់អាមេរិកថា ជាអ្នកនៅពីក្រោយគណបក្សប្រឆាំង ដើម្បីរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជាជាដើម៕
ប្រភព ៖ វិទ្យុបារាំង

No comments:
Post a Comment