លោក គី តិច និងមេធាវី៤រូបផ្សេងទៀត ដែលបានធ្វើជាតំណាងក្រសួងមហាផ្ទៃកាន់ពាក្យបណ្ដឹងប្ដឹងរំលាយគណបក្សសង្គ្រោះជាតិទៅកាន់តុលាការកំពូល |
លោក គី ខៀវ ដែលត្រូវជាឪពុករបស់លោក គី តិច អតីតប្រធានគណៈមេធាវី បានទទួលមរណភាពហើយ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង០១:០០នាទី រំលងអាធ្រាត ក្នុងជន្មាយុ ៨៧ឆ្នាំ។
មរណភាពនេះ គឺមានរយៈពេល៥ថ្ងៃ បន្ទាប់ពី លោក គី តិច ដឹកនាំមេធាវី៤រូបផ្សេងទៀត ធ្វើជាតំណាងក្រសួងមហាផ្ទៃកាន់ពាក្យបណ្ដឹងប្ដឹងរំលាយគណបក្សសង្គ្រោះជាតិទៅកាន់តុលាការកំពូលកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ។
ជាមួយគ្នានេះ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានផ្ញើសាររំលែកមរណទុក្ខ ជូនចំពោះ លោក គី តិច និងក្រុមគ្រួសារផងដែរ៕
ប្រភព ៖ Cambodia symbol of change
No comments:
Post a Comment