សារជាតិថោកទាបកម្រិត ISO គ្មានបក្សនយោបាយណាស្មើស៊ីផេះផេះឡើយ តាំងពីមនុស្សឃាតដល់នីតិឃាត៖ "បក្សដែល ហ៊ុន សែន ត្រៀមយកមកលេងប៉ាហ៊ីក្នុងសភាបន្ទាប់ពីរំលាយ CNRP"
ហ៊ុន សែន បាននិយាយថានឹងមានបក្ស៥ក្នុងសភាជំនួស CNRP នៅពេលដែល CPP រំលាយ CNRP តែ ហ៊ុន សែន មិនទាន់បញ្ចេញឈ្មោះបក្សដែលត្រូវយកមកឲ្យលោតប៉ាហ៊ីកំដរឆាកនោះទេ ។
ទោះជា ហ៊ុន សែន មិនបានបង្ហើបថាបក្សទាំង៥នោះជាបក្សណាខ្លះក្តី បើតាមពត៌មានគឺ ហ៊ុន សែន បែងចែកអាសនៈទាំង៥៥របស់ CNRP ឲ្យទៅអាម៉ីអាថោងរួមមាន៖
១. គណបក្សហ្វុនសិនប៉ិច របស់ទ្រង់ រណរិទ្ធ ៤១អាសនៈ
២. គណបក្សLDP របស់ ខឹម វាសនា ៦អាសនៈ
៣. គណបក្សខ្មែរឈប់ក្រ របស់ ក្រវ៉ាញ ដារ៉ន ៥អាសនៈ
៤. គណបក្សសញ្ជាតិកម្ពុជា របស់ សេង សុខេង ២អាសនៈ
៥. គណប្សអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ ហួន រាជចំរើន ១អាសនៈ
សូមបញ្ជាក់ថា ទោះជា CPP និងតុលាការឃុបឃិតគ្នារំលាយ CNRP ហើយយកអាសនៈរបស់ CNRP ទៅចែកឲ្យបក្សទាំង៥ ដូចខាងលើក្តីក៏សភា និងរដ្ឋាភិបាលទាំងមូលនៅតែខុសច្បាប់ដដែល ព្រោះទង្វើនេះគឺជាការរំលោភទៅលើរដ្ឋធម្មនុញ្ញត្រង់មាត្រា៧៨ ដែលចែងថា «នីតិរបស់រដ្ឋសភា មានកំណត់៥ឆ្នាំ ហើយត្រូវផុតកំណត់ នៅពេលដែលរដ្ឋសភាថ្មី ស្បថចូលកាន់តំណែង។ រដ្ឋសភា មិនអាចត្រូវបានរំលាយមុនផុតអាណត្តិ បានឡើយ វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរដងក្នុងរយៈពេល១២ខែ» ។
ម្យ៉ាងទៀត ការប្លន់យកសម្លេងរបស់ CNRP ទៅចែកឲ្យបក្សទាំង៥ ដែលអ្នកគាំទ្រ CNRP មិនបានបោះឆ្នោតឲ្យនោះ គឺជារំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរលើការសម្រេចរបស់ម្ចាស់ឆ្នោត ៕
ប្រភព/អត្ថបទដោយ៖ Chham Chhany
No comments:
Post a Comment