បើរដ្ឋាភិបាលបុរសខ្លាចតេជោសែនកុយ ដោះលែង ឯកឧត្តម កឹម សុខា ត្រឹមថ្ងៃទី៩ ខែវិច្ឆិកានេះ ក៏អាចនឹងកែបញ្ហាវិបត្តិ​ហិរញ្ញវត្ថុ​បាន និងប្រជាពលករខ្មែរក៏នឹងផុតទុក្ខក្ដៅក្រហាយផងដែរ!!-IMF​ said​​ Cambodia GDP goes down. - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
បើរដ្ឋាភិបាលបុរសខ្លាចតេជោសែនកុយ ដោះលែង ឯកឧត្តម កឹម សុខា ត្រឹមថ្ងៃទី៩ ខែវិច្ឆិកានេះ ក៏អាចនឹងកែបញ្ហាវិបត្តិ​ហិរញ្ញវត្ថុ​បាន និងប្រជាពលករខ្មែរក៏នឹងផុតទុក្ខក្ដៅក្រហាយផងដែរ!!-IMF​ said​​ Cambodia GDP goes down.

បើរដ្ឋាភិបាលបុរសខ្លាចតេជោសែនកុយ ដោះលែង ឯកឧត្តម កឹម សុខា ត្រឹមថ្ងៃទី៩ ខែវិច្ឆិកានេះ ក៏អាចនឹងកែបញ្ហាវិបត្តិ​ហិរញ្ញវត្ថុ​បាន និងប្រជាពលករខ្មែរក៏នឹងផុតទុក្ខក្ដៅក្រហាយផងដែរ!!-IMF​ said​​ Cambodia GDP goes down.

Share This
បើរដ្ឋាភិបាលបុរសខ្លាចតេជោសែនកុយ ដោះលែង ឯកឧត្តម កឹម សុខា ត្រឹមថ្ងៃទី៩ ខែវិច្ឆិកានេះ ក៏អាចនឹងកែបញ្ហាវិបត្តិ​ហិរញ្ញវត្ថុ​បាន និងប្រជាពលករខ្មែរក៏នឹងផុតទុក្ខក្ដៅក្រហាយផងដែរ !!

* សមាជិកព្រឹទ្ធសភា Ted Cruzបានដាក់លិខិតឱសាទវាទទៅស្ថានទូតខ្មែរ ព្រមានឲ្យដោះលែងលោក កឹម សុខា បានមុនថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះជាបន្ទាន់!

ព្រឹទ្ធសមាជិកដ៏មានឥទ្ធិពលនៃពីគណបក្សសាធារណរដ្ឋកំពុងកាន់អំណាច គឺ លោក Ted Cruz អតីតបេក្ខជនប្រធានាធិបតី និងជាគណៈកម្មការសេវាកម្មកងទ័ព បញ្ញតិ រដ្ឋបាល និងហើយគណៈកម្មការចម្រុះសេដ្ឋកិច្ច នៃព្រឹទ្ធសភាសហរដ្ឋអាមេរិក ទាមទារឲ្យដោះលែង ឯកឧត្តម កឹម សុខា ជាបន្ទាន់ ដែលយ៉ាងយូរបំផុតត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ និងទាមទារឲ្យបញ្ឈប់ជាបន្ទាន់រាល់វិធានការទាំងឡាយដែលគេចចេញពីគណនេយ្យភាពប្រជាធិបតេយ្យ។

ព្រឹទ្ធសមាជិករូបនេះ ព្រមានពីការគ្រោះថ្នាក់ដល់ ៖

-ទំនាក់ទំនងសហរដ្ឋអាមរិក-កម្ពុជា
-ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (GSP)
- ដាក់មន្រ្តីរដ្ឋាភិបាលខ្មែរដែលទទួលខុសត្រូវចំពោះទង្វើបង្រ្កាបទាំងនេះក្នុងបញ្ជីមិនឲ្យចូលទឹកដីអាមេរិក”។

*ហ៊ុន សែន បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ 

កាលពីឆ្នាំ ១៩៩៧ ក្មួយៗកម្មករយើងមានប្រាក់ខែត្រឹម ៤០ដុល្លារ ប៉ុណ្ណោះ។ ប៉ុន្តែសព្វថ្ងៃនេះកូនក្មួយកម្មករមានប្រាប់ខែ ១៥៣ដុល្លារ ដែលបូកប្រាក់អត្ថប្រយោជន៍ផ្សេងៗ គឺបាន២០០ដុល្លារ ឬលើសពី ២០០ដុល្លារ។

ចាប់ពីឆ្នាំ ២០១៨ គឺប្រាក់ខែក្មួយៗកម្មករនឹងឡើងដល់ ១៧០ដុល្លារ បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតគឺអាចបានច្រើនជាង២០០ដុល្លារទៀត។ តាមពិតក្រុមហ៊ុនបើកជូនក្មួយៗ ១៦៥ដុល្លារ តែរាជរដ្ឋាភិបាលបានប៉ះប៉ូវប្រាក់ជូនក្មយៗកម្មករបន្ថែម ៥ដុល្លារ ដែលប្រាក់នេះគឺបានមកពីប្រាក់ពន្ឋកាត់ទុក ដែលត្រូវពន្យារការប្រមូលហូតដល់ឆ្នាំ ២០២២ និងប្រាក់កម្រៃនាំចេញ។ គឺមានន័យថា រដ្ឋាភិបាលបានត្រៀមថវិកាប្រមាណ៤០ លានដុល្លារក្នុង១ឆ្នាំៗដើម្បីបន្ថែមជូនកូនក្មួយកម្មករ កម្មការនី។

*ប្រភពព័ត៌មានពីវិទ្យុអាស៊ីសេរី បានអោយដឹងថា៖ IMF ព្រមាន​កម្ពុជា​ចំពោះ​វិបត្តិ​ហិរញ្ញវត្ថុ​ខណៈ​រដ្ឋាភិបាល​បាន​ចំណាយ​លើស​ចំណូល

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (International Monetary Fund) ព្រមាន​ថា កម្ពុជា​គួរ​ត្រៀមខ្លួន ក្នុង​លក្ខខណ្ឌ​ដែល​ប្រឈម​នឹង​វិបត្តិ​ហិរញ្ញវត្ថុ ដោយសារ​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ។

របាយការណ៍​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ស្ដីពី​ស្ថានភាព​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ឲ្យ​ដឹង​ថា IMF បាន​ពិនិត្យ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ថវិកា​ច្រើនជាង​ប្រាក់ចំណូល ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ឱនភាព​ប្រចាំ​ឆ្នាំ​ធ្លាក់​ចុះ ដោយសារ​ផលិតផល​ក្នុងស្រុក​សរុប GDP ក្នុង​ឆ្នាំ​២០១៦ ធ្លាក់​ចុះ ២,៨% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន គឺ​អត្រា ១,៦%។ បន្ថែម​ពី​នេះ​គឺ​ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​វិនិយោគិន​បរទេស។

របាយការណ៍​ដដែល​បន្ត​ថា ចំណាយ​លើស​ចំណូល​នេះ គឺ​ដោយសារ​រដ្ឋាភិបាល​កម្ពុជា បាន​ដំឡើង​ប្រាក់បៀវត្សរ៍​ដល់​មន្ត្រី​រាជការ និង​ការ​ចំណាយ​សម្រាប់​ការរៀបចំ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ក្នុង​ឆ្នាំ​២០១៧ នេះ។ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF លើកទឹកចិត្ត​គ្រប់​ស្ថាប័ន​ទាំងអស់ ត្រូវ​ពង្រឹង​ការ​យក​ចិត្តទុកដាក់​ផ្នែក​ហិរញ្ញវត្ថុ និង​ធ្វើការ​កែទម្រង់​បន្ថែម​ទៀត ដើម្បី​លើកស្ទួយ​ឲ្យ​មាន​បរិយាកាស​ល្អ ក្នុង​ការ​ប្រកួតប្រជែង​ផ្នែក​ពាណិជ្ជកម្ម។


កំណើន​សេដ្ឋកិច្ច​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៧​នេះ គឺ​អត្រា​ប្រមាណ​ជា ៦% ដែល​ផ្ទុយ​ពី​ការ​រំពឹង​ទុក​ពី​មុន ថា​នឹង​អាច​មាន​កំណើន​សេដ្ឋកិច្ច ដល់​ទៅ ៦,៩% ។

* អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុក ថា​៖ ហ៊ុន សែន កំពុងក្រអឺតក្រទម ជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប ពីព្រោះគាត់មិនសូវយល់ ពីបញ្ហាសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម !

២៥ តុលា ២០១៧ / 25 October 2017 - International sanctions will make Hun Sen back off (*)

លោក ហ៊ុន សែន កំពុងក្រអឺតក្រទម ជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប ពីព្រោះគាត់មិនសូវយល់ ពីបញ្ហាសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។ តែបន្តិចទៀត ដោយត្រូវព្រនង់ កាន់តែខ្លាំងឡើងៗ ពីលោកសេរី គាត់នឹងចាប់ផ្តើមយល់ ហើយបកថយក្រោយវិញ បើមិនចង់ជួបគ្រោះថ្នាក់។ (ដកស្រង់ពីសុន្ទរកថារបស់ខ្ញុំ នៅទីក្រុងប៉ារីស កាលពីថ្ងៃ ២៣ តុលា ២០១៧)

(*) Hun Sen is being so arrogant with the U.S. and Europe because he doesn’t fully understand economic, financial and commercial issues facing Cambodia. But soon, when increasing sanctions from the West start to apply, he will start to understand and will have to back off or face an unprecedented crisis. (Excerpt from my speech in Paris, 23 October 2017).










សង្កេតមើលទឹកមុខរបស់ប្រជាពលរកខ្មែរ ដែលបានជួបសំណេះសំណាលជាមួយ ហ៊ុន សែន គឺទឹកដូចគ្មាន រសជាតិ មានតែសេចក្ដីសៅហ្មង ទុក្ខសោក អស់សង្ឃឹម !!

No comments:

Post a Comment