ស្ងាត់ៗស្រាប់តែបោះបង្គោលព្រំដែនហើយអស់ រីឯរាស្រ្តបាត់ដីនៅតែមាន ហើយមកនិយាយបែបឈ្លើយដាក់ខ្មែរថែមទៀត! កុំខ្លាំងពេកអ្នកនាងសី!!
ប្រភពព័ត៌មានពីវេបសាយផ្ដាច់ការ ចុះផ្សាយថ្មីៗនេះ បានអោយដឹងថា៖ ស្ងាត់ ៗ កុយ ពិសី ប្រាប់ថា បោះបង្គោលព្រំដែនរួចហើយ បើមានការតវ៉ា ចាំជាតិក្រោយ !
ប្រភពវិទ្យុបារាំង ៖ លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា បានអះអាងប្រាប់វិទ្យុបារាំងអន្ដរជាតិនាថ្ងៃសៅរ៍នេះថា កម្ពុជានិងវៀតណាម បានបញ្ចប់ការងារបោះបង្គោលព្រំដែនធំនៅខេត្តព្រៃវែងនិងដុងថាប់ហើយ នាពេលនេះ។ ការគូសបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីលោកស្រី ដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យការសាងសង់បង្គោលព្រំដែននៅខេត្តព្រៃវែង និងដុងថាប់ កាលពីថ្ងៃទី១៩តុលាកន្លងទៅ។
បង្គោលព្រំដែនធំនៅខេត្តព្រៃវែងនិងដុងថាប់ ត្រូវបានភាគីកម្ពុជានិងវៀតណាមឯកភាពគ្នាបញ្ចប់ការបោះបង្គោលទាំងស្រុងហើយ ចំណែកការបោះបង្គោលព្រំដែនបំពេញបន្ថែមរវាងកម្ពុជានិងវៀតណាមនៅខេត្តព្រៃវែង សម្រេចបាន៧១ភាគរយ។ នេះគឺជាការគូសបញ្ជាក់របស់លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា។
ថ្លែងប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI តាមទូរសព្ទ នៅថ្ងៃសៅរ៍នេះ លោកស្រី កុយ ពិសី គូសបញ្ជាក់ថា ការងារព្រំដែនបន្ទាប់ពីនេះនៅក្នុងខេត្តព្រៃវែង ភាគីកម្ពុជានិងវៀតណាម នឹងបន្តបោះបង្គោលព្រំដែនបំពេញបន្ថែមឲ្យបានចប់រួចរាល់ នៅក្នុងពេលដ៏ឆាប់ខាងមុខនេះ បន្ទាប់ពីអូសបន្លាយអស់រយៈពេល១២ឆ្នាំរួចមក។
សូមជម្រាបជូនថា កម្ពុជានិងវៀតណាមមានព្រំដែនគោកជាប់គ្នាប្រវែង១២៧០គីឡូម៉ែត្រ អូសកាត់ខេត្តចំនួន៩របស់កម្ពុជា ដោយត្រូវការបោះបង្គោលព្រំដែនសរុបចំនួន៣១៤ទីតាំង។ ក្នុងនោះ គណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជានិងវៀតណាម សម្រេចការងារបោះបង្គោលព្រំដែនបាន ៨៤ភាគរយហើយ។ នៅសល់១៦ភាគរយទៀត លោកស្រី កុយ ពិសី បញ្ជាក់ថា ភាគីកម្ពុជានិងវៀតណាមកំពុងតែបន្តការដោះស្រាយ។
បើតាមអនុប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនខ្មែររូបនេះ ការបោះបង្គោលព្រំដែនជាមួយវៀតណាមមានបញ្ហាប្រឈមច្រើន ជាហេតុធ្វើឲ្យការងារនេះដំណើរការយឺតនៅតាមខេត្តខ្លះ ខណៈខេត្តខ្លះទៀតបោះពួយលឿនទៅមុខ។ យ៉ាងណាក៏ដោយ លោកស្រី កុយ ពិសី សង្កត់ធ្ងន់ថា កម្ពុជានិងវៀតណាមបានប្ដេជ្ញាថានឹងដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ទាំងអស់ ហើយឈានទៅបញ្ចប់ការបោះបង្គោលព្រំដែនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
ប្រភព៖ ផ្ដាច់ការ
No comments:
Post a Comment