រូបថត៖ លោក Iwao Horii និង សម្តេច ហេង សំរិន នៅវិមានរដ្ឋសភា ។ |
ហុយៗ! ប្រទេសជប៉ុន បានបង្ហាញជំហរជាផ្លូវការហើយ បន្ទាប់ពីស្ងាត់ស្ងៀមរយៈពេលជិតពីរខែ ក្រោយការចាប់ខ្លួនលោកប្រធាន កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ!!
នៅក្នុងជំនួបផ្លូវការ ជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែតុលាម្សិលមិញ លោក Iwao Horii អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានសម្តែងការព្រួយបារម្ភ អំពីការចាប់ខ្លួនលោកប្រធាន កឹម សុខា និងការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ។
សូមជំរាបថា បច្ចុប្បន្ន ប្រទេសជប៉ុន និងសហគមន៍អឺរ៉ុប កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ដំណើរការបោះឆ្នោតនៅកម្ពុជា ដើម្បីធានាថា ការបោះឆ្នោតនោះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។ បើប្រទេសជប៉ុន និង សហគមន៍អឺរ៉ុប ឈប់ជួយដល់ការបោះឆ្នោត នោះការបោះឆ្នោតនៅកម្ពុជា ឆ្នាំ២០១៨ ខាងមុខនេះនឹងគ្មានន័យ ។ នេះ មិននិយាយដល់ការជួយកម្ពុជាលើវិស័យផ្សេងទៀតពីប្រទេសជប៉ុន និងសហគមន៍អឺរ៉ុប ៕
ប្រភព ៖ Eng Chhai Eang
No comments:
Post a Comment