រលាយរលត់អស់ហើយខ្មែរអើយ! ស្ងាត់ៗលោកស្វា វ៉ា គឹមហុង ប្រាប់ថាខ្មែរចំពាក់ដីយួន ត្រូវរកដីសងយួនវិញ មិនដូច្នោះទេ យួនវ៉ៃយកដីវិញ ចប់ប៉ារ៉ោយ !!-Svar ​Kimhong said Khmer people live on land of viet must offer it. - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
រលាយរលត់អស់ហើយខ្មែរអើយ! ស្ងាត់ៗលោកស្វា វ៉ា គឹមហុង ប្រាប់ថាខ្មែរចំពាក់ដីយួន ត្រូវរកដីសងយួនវិញ មិនដូច្នោះទេ យួនវ៉ៃយកដីវិញ ចប់ប៉ារ៉ោយ !!-Svar ​Kimhong said Khmer people live on land of viet must offer it.

រលាយរលត់អស់ហើយខ្មែរអើយ! ស្ងាត់ៗលោកស្វា វ៉ា គឹមហុង ប្រាប់ថាខ្មែរចំពាក់ដីយួន ត្រូវរកដីសងយួនវិញ មិនដូច្នោះទេ យួនវ៉ៃយកដីវិញ ចប់ប៉ារ៉ោយ !!-Svar ​Kimhong said Khmer people live on land of viet must offer it.

Share This

រលាយរលត់អស់ហើយខ្មែរអើយ! ស្ងាត់ៗលោកស្វា វ៉ា គឹមហុង ប្រាប់ថាខ្មែរចំពាក់ដីយួន ត្រូវរកដីសងយួនវិញ មិនដូច្នោះទេ យួនវ៉ៃយកដីវិញ ចប់ប៉ារ៉ោយ !!

រាជធានី​ភ្នំពេញ៖ កម្ពុជា​និង​វៀតណាម បាន​ព្រមព្រៀង​គ្នា​ដោះ​ដូរ​ដី​តំបន់​មួយ​ចំនួន​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ដែល​ការ​ព្រមព្រៀង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា និង​វៀតណាម ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ហូ​ជី​មិ​ញ​ប្រទេស​វៀតណាម ពី​ថ្ងៃ​ទី​១៨ ​ដល់​ថ្ងៃ​ទី​ ២០ ខែតុលា ។

កំណត់ហេតុ​នៃ​កិច្ចប្រជុំ​របស់​គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម ដែល​ក្រសួងការ​បរទេស​​វៀតណាម ចេញផ្សាយ​នៅ​ថ្ងៃ​ទី ២០ ខែតុលា ឆ្នាំ​២០១៦ ជា​ភាសា​វៀតណាម តាម​គេហទំព័រ​របស់​ខ្លួន​បានឱ្យ​ដឹង​ថា ភាគី​ទាំង ​២ កម្ពុជា​-​វៀតណាម បាន​ពិភាក្សា​អំពី​ការ​ដោះ​ដូរ​ដី​តាម​អនុស្សរណៈ​យោគយល់​គ្នា​(MOU) នៅ​តាម​ខេត្ត​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​ទាំង​២ ។ ក្រៅពី​នេះ ភាគី​ទាំង​ពីរ​ឯកភាព​អញ្ជើញ​អ្នកជំនាញ​អន្តរជាតិ ដើម្បី​មក​ជួយ​ក្នុង​បញ្ហា​បោះបង្គោល​ព្រំដែន​នេះ​ដែរ ។

ប្រធាន​គណៈកម្មការ​ចម្រុះ​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម លោក​ទេស​រដ្ឋ វ៉ា គឹ​ម​ហុង ត្រូវ​បាន​វិទ្យុ​អាស៊ី​សេរី​ដកស្រង់​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២២ ខែតុលា ថា តំបន់​ដែល​ត្រូវ​ដោះ​ដូរ​ជាមួយ​ភាគី​វៀតណាម គឺជា​ដី​ភូមិ​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​ចូល​ដី​វៀតណាម​។ លោក​ថ្លែង​ថា ដី​ដែល​ត្រូវ​ដោះ​ដូរ​នោះ ស្ថិត​នៅ​ក្នុង​ខេត្តស្វាយរៀង រតនគិរី មណ្ឌលគិរី ជាដើម ។

លោក វ៉ា គឹ​ម​ហុង ពន្យល់​ថា  ការ​ដោះ​ដូរ​ដី​តាម MOU នេះ លុះត្រា​ដី​នោះ​នៅ​ក្នុង​ខេត្ត​ជាប់​គ្នា ប៉ុន្តែ​បើ​ខេត្ត​នោះ​រក​ដី​ដូរ​មិន​បាន ទើប​មានការ​ពិចារណា​រក​កន្លែង​ផ្សេង​នៅ​តាម​តំបន់​ជិត​ៗ​នោះ ។ លោក​បន្ត​ថា មូលហេតុ​នៃ​ការ​ដោះ​ដូរ​នេះ ព្រោះ​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​ពលរដ្ឋ​បាត់បង់​ភូមិករ ដីស្រែ​ចម្ការ​របស់​ខ្លួន​ដែល​កំពុង​រស់នៅ ប៉ុន្តែ​ជា​ដី​ដែល​ស្ថិត​ក្នុង​ដែនដី​របស់​វៀតណាម ។

ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​លទ្ធផល​នៃ​កិច្ចប្រជុំ ដែល​ភាគី​វៀតណាម​ដឹកនាំ​ដោយ​លោក ឡេ ហ្វា​យ ជុង (Le Hoai Trung) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ទទួល​បន្ទុក​គណៈកម្មការ​ព្រំដែន​ជាតិ ។ ឯ​ភាគី​កម្ពុជា គឺ​ប្រធាន​គណៈកម្មការ​ព្រំដែន លោក​ទេស​រដ្ឋមន្ត្រី វ៉ា គឹ​ម​ហុង ក្រៅពី​នេះ​ក៏​មាន​តំណាង​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ជាប់​ព្រំដែន​ប្រទេស​ទាំង​២​ចូលរួម​ផង​ដែរ ។

កំណត់ហេតុ​នៃ​កិច្ចប្រជុំ​បាន​បង្ហាញ​ថា មក​ដល់​ពេល​នេះ ភាគី​ទាំង​២​សម្រេច​បាន​៨៣​ភាគរយ​នៃ​ការងារ​បែងចែក​ព្រំដែន និង​បោះបង្គោល​ព្រំដែន និង​បន្ត​អនុវត្ត​សន្ធិសញ្ញា​ទាំងឡាយ​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ និង​ដើម្បី​បញ្ចប់​ការងារ​បោះបង្គោល​ព្រំដែន​គោក​ឲ្យ​បាន​ឆាប់ និង​អនុវត្ត​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ។

ភាគី​ទាំង​២ ឯកភាព​អញ្ជើញ​អ្នកជំនាញ​អន្តរជាតិ ដើម្បី​មក​ជួយ​លើ​បញ្ហា​បោះបង្គោល​ព្រំដែន ហើយ​ក៏​បាន​ឯកភាព​សហការ​សាងសង់​ស្ពាន​ថ្មី​នៅ​តំបន់​ដាក់​ដាំ​ជំនួស​ស្ពាន​ចាស់ ដើម្បី​ជំរុញ​ការ​សហការ​ផ្លាស់​ប្ដូរ​វប្បធម៌ សេដ្ឋកិច្ច រវាង​មូលដ្ឋាន​ទាំង​២ ។

ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា លោក​ទេស​រដ្ឋមន្ដ្រី វ៉ា គឹ​ម​ហុង ដែល​វិទ្យុ​ផ្សាយ​ជា​ខេមរភាសា​ដកស្រង់​ប្រសាសន៍ បាន​បញ្ជាក់​បន្ថែម​ថា ភាគី​ទាំង​ពីរ​ពិតជា​បាន​ឯកភាព​គ្នា​ដូច​អ្វី​ដែល​ជា​ការ​បង្ហាញ​របស់​ភាគី​វៀតណាម​មែន​។ ទោះបី​ភាគី​វៀតណាម​បង្ហាញ​កំណត់​ហេតុនេះ​ជា​សាធារណៈ​មែន ប៉ុន្តែ​លោក​ទេស​រដ្ឋមន្ដ្រី ថ្លែង​ថា ជា​គោលការណ៍ ភាគី​កម្ពុជា​មិន​បង្ហាញ​របាយការណ៍​នេះ​ជា​សាធារណៈ​ទេ ។

លោក វ៉ា គឹ​ម​ហុង មាន​ប្រសាសន៍​ថា ក្រោយ​ពី​រូប​លោក​ចុះហត្ថលេខា​លើ​ការ​ព្រមព្រៀង​នេះ​ហើយ លោក​ត្រូវ​បញ្ជូន​ទៅ​សម្តេច​តេ​ជោ​យក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​បន្ត ។ បើ​តាម​លោក​ទេស​រដ្ឋមន្ដ្រី រឿង​នេះ​អាច​នឹង​ត្រូវ​ឆ្លងកាត់​ការ​សម្រេច​ពី​រដ្ឋសភា​ថែម​ទៀត​ផង ។
ទាក់ទង​នឹង​បញ្ហា​ព្រំដែន​នេះ​ដែរ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹ​ម សុវណ្ណ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ខណៈ​ដែល​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​ជា​ផ្លូវការ​។

គណៈកម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម បាន​ឯកភាព​ឲ្យ​ក្រុមការងារ​ពិសេស​វៀតណាម​-​កម្ពុជា ជួប​គ្នា​នៅ​ដើមខែ​វិច្ឆិកា ខាង​មុខ ដើម្បី​កំណត់​ឲ្យ​ច្បាស់លាស់​នូវ​ដី​ពិតប្រាកដរ​បស់បង្គោល​ព្រំដែន ដូច​ជា​នៅ​ខេត្ត​ដាក់​ឡាក់ មណ្ឌលគិរី តៃ​និ​ញ ស្វាយ​រៀង​ជាដើម ។ បន្ទាប់​ពី​កំណត់​បាន​ទីតាំង​ច្បាស់លាស់​ហើយ នឹង​ប្រគល់​ការងារ​ទាំងនេះ​ឲ្យ​អាជ្ញាធរ​ព្រំដែន​បោះបង្គោល ។
គូរ​រំឭក​ថា ក្នុង​ជំនួប​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៩ ខែសីហា​កន្លង​ទៅ ភាគី​វៀតណា​ម​បាន​យល់ព្រម​ទទួលយក​ការ​តវ៉ា​របស់​កម្ពុជា ទាក់ទង​នឹង​ការ​រំលោភ​ចូល​អធិបតេយ្យភាព​កម្ពុជា ទៅ​ជជែក​ពិភាក្សា​ជាមួយ​អន្តរក្រសួង​ពាក់ព័ន្ធ​របស់​វៀតណាម ។ ក្នុង​កិច្ចប្រជុំ​លើក​នោះ​ដែរ ភាគី​កម្ពុជា​ក៏​បង្ហាញ​គោល​ជំហរ​រឹង​មាំ​ឯករាជ្យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ចម្រូងចម្រាស​នៅ​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម ។

អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​បោះបង្គោល​ព្រំដែន​គោក​វៀតណាម​-​កម្ពុជា លោក ឡេ  ហ្វា​យ ជុង ថ្លែងប្រាប់​ប្រធាន​គណៈកម្មការ​ចម្រុះ​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម លោក​ទេស​រដ្ឋមន្ដ្រី វ៉ា គឹ​ម​ហុង ថា វៀតណាម​នឹង​ជូនដំណឹង​ត្រឡប់​មក​វិញ បន្ទាប់​ពី​ការ​សម្រេច​របស់​ថ្នាក់ដឹកនាំ​កំពូល​រដ្ឋាភិបាល​វៀតណាម លើ​ដំណោះស្រាយ​ឆ្លើយ​តប​នឹង​ការ​តវ៉ា​របស់​កម្ពុជា ។

ចាប់​ខែតុលា ឆ្នាំ​២០១១ រហូត​មក​ដល់​ខែសីហា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ញើ​កំណត់​ទូត​និង​លិខិតតវ៉ា​ពី​ការ​រំលោភ​ចូល​ទឹកដី​កម្ពុជា​ទៅ​រដ្ឋាភិបាល​វៀតណាម មិន​តិច​ជាង​២៣​លើក​ឡើយ ។ បញ្ហា​ដែល​ត្រូវ​បាន​លើក​មក​ជជែក​ក្នុង​កិច្ចប្រជុំ​លើក​នោះ​មាន​ដូច​ជា ការ​សាងសង់​ប៉ុស្តិ៍​យាម​របស់​វៀតណាម ក្នុង​តំបន់​ដែល​មិន​ទាន់​ដោះស្រាយ​ចប់ (​តំបន់​ស​) ការ​សាងសង់​អគារ ការ​ជីក​ស្រះ ការ​ធ្វើ​ផ្លូវ​ដែល​ភាគី​កម្ពុជា អះអាង​ថា វៀតណាម​បាន​ធ្វើ​លើ​ទឹកដី​កម្ពុជា ការ​បោះបង្គោល​ព្រំដែន និង​សំណើសុំ​អន្តរាគមន៍​ពី​ប្រទេស​បារាំង ៕​ 










ប្រភព ៖ ផ្ដាច់ការ 

No comments:

Post a Comment