សហរដ្ឋអាមេរិកលេងរដ្ឋាភិបាលបុរសខ្លាំងមែនទែនហើយ ដោយសមាជិកព្រឹទ្ធសភា Ted Cruzបានដាក់លិខិតឱសាទវាទទៅស្ថានទូតខ្មែរ ព្រមានឲ្យដោះលែងលោក កឹម សុខា បានមុនថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះជាបន្ទាន់! បើមិនដូច្នោះទេ នឹងដឹងសខ្មៅ ឆាប់ៗនេះពុំខានឡើយ។
ប្រភពព័ត៌មានពីវីអូអេខ្មែរ បានអោយដឹងថា ៖ សមាជិកព្រឹទ្ធសភាអាមេរិកដ៏មានឥទ្ធិពលម្នាក់ទៀតព្រមានពីទណ្ឌកម្មប្រឆាំងនឹងមន្ត្រីខ្មែរខ្លះ បើមិនដោះលែងលោក កឹម សុខា
នៅក្នុងលិខិតដដែលបានបញ្ជាក់ផងដែរពីការធ្វើទុក្ខបុកម្នេញក្រុមជំទាស់ ការប៉ុនប៉ងបែងចែកអាសនៈរបស់គណបក្សជំទាស់ក្នុងរដ្ឋសភា ការបិទអង្គការ និងអង្គការព័ត៌មានឯករាជ្យ ការចាប់លោក កឹម សុខា ដាក់គុកមិនមែនគ្រាន់តែធ្វើឲ្យគ្រោះថ្នាក់ដល់ទំនាក់ទំនងស.រ.អា និងកម្ពុជាទេ គឺថែមទាំងលទ្ធិប្រជាធិបតេយ្យទៀត ទៅថ្ងៃអនាគត។
វ៉ាស៊ីនតោន៖ សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលម្នាក់ទៀតគឺលោក ថេត គ្រូហ្ស (Ted Cruz) ព្រមានពិចារណាបិទទិដ្ឋាការ VISA ចំពោះមន្ត្រីកម្ពុជាមួយចំនួន បើស្ថានការណ៍នយោបាយកម្ពុជាទាក់ទងនឹងក្រុមជំទាស់មិនត្រូវបានដោះស្រាយនៅក្នុងខែខាងមុខនេះទេ។
នៅក្នុងលិខិតរបស់លោក Ted Cruz សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ មកពីរដ្ឋ Texas ផ្ញើជូនលោកឯកអគ្គរាជទូតខ្មែរប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ជុំ ប៊ុនរ៉ុង ដែល VOA ទទួលបាននៅថ្ងៃនេះ លោកបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ហើយមិនត្រូវរំលាយគណបក្សជំទាស់ ហើយនឹងអនុញ្ញាតឲ្យមានការចូលរួមការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅពេលខាងមុខ។
លោកបានមានប្រសាសន៍ក្នុងខ្លឹមសារដើមថា៖ «ប្រសិនបើនាយករដ្ឋមន្ត្រីរបស់លោក មិនដោះលែងលោក កឹម សុខា នៅថ្ងៃទី៩ វិច្ឆិកាទេ ខ្ញុំនឹងធ្វើកិច្ចការជាមួយសហការីរបស់ខ្ញុំនៅក្នុងសភា ហើយនឹងក្នុងរដ្ឋបាលលោកប្រធានាធិបតី ត្រាំ ដើម្បីពិនិត្យមើលចំពោះមន្ត្រីរដ្ឋាភិបាលសំខាន់ៗមួយចំនួនដែលទទួលខុសត្រូវពីទង្វើទាំងនោះ មិនឲ្យធ្វើដំណើរចូលមកកាន់សហរដ្ឋអាមេរិកទេ»។
លោកថ្លែងយ៉ាងដូច្នេះ ដោយបានបញ្ជាក់បន្ថែមថា ការព្យាយាមធ្វើឲ្យអន្តរាយលើជំនឿចិត្តរបស់ពលរដ្ឋកម្ពុជាក្នុងដំណើរការប្រជាធិបតេយ្យ ត្រូវបញ្ឈប់ជាបន្ទាន់។
នៅក្នុងលិខិតដដែលបានបញ្ជាក់ផងដែរពីការធ្វើទុក្ខបុកម្នេញក្រុមជំទាស់ ការប៉ុនប៉ងបែងចែកអាសនៈរបស់គណបក្សជំទាស់ក្នុងរដ្ឋសភា ការបិទអង្គការ និងអង្គភាពព័ត៌មានឯករាជ្យ ការចាប់លោក កឹម សុខា ដាក់គុកមិនមែនគ្រាន់តែធ្វើឲ្យគ្រោះថ្នាក់ដល់ទំនាក់ទំនងស.រ.អា និងកម្ពុជាទេ គឺថែមទាំងលទ្ធិប្រជាធិបតេយ្យទៀត ទៅថ្ងៃអនាគត។
មេដឹកនាំគណបក្សជំទាស់លោក កឹម សុខា ត្រូវចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ពីបទក្បត់ជាតិ ដោយយោងតាមវីដេអូឃ្លីបមួយ ដែលលោក កឹម សុខា បានបង្ហាញសារនយោបាយលោកក្នុងការប្រជែងយកឈ្នះដៃគូនយោបាយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា ចាត់ទុកថាជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោក។ តែគណបក្សជំទាស់ចាត់ទុកថា ជាការបង្ក្រាបក្រុមជំទាស់មុនការបោះឆ្នោតជាតិឆ្នាំ២០១៨ និងការមិនហ៊ានប្រកួតប្រជែងតាមការបោះឆ្នោតដោយសេរី យុត្តិធម៌ ត្រឹមត្រូវ៕
ប្រភព ៖ វីអូអេខ្មែរ
No comments:
Post a Comment