លោក សោ ចាន់ដេត (Sor Chandeth) សមាជិកព្រឹទ្ធសភា៖ តើត្រូវកម្ចាត់ជនបង្កប់ស្គាល់មុខ ឬត្រូវរក្សាទុក? ចម្លើយ "ត្រូវតែរក្សា" និងរងចាំពេលវេលា..! ហេតុអ្វី?
ជនបង្កប់ ជាទុច្ចរិតជនដ៏គ្រោះថ្នាក់បំផុត តែហេតុអ្វីបាន ជាយើងត្រូវរក្សាជនប្រភេទនេះទុក? រក្សាជនបង្កប់ស្គាល់មុខ មានផលប្រយោជន៍ពីរ៖
១-ប្រយោជន៍ផ្ទាល់៖ ដោយគេត្រូវធ្វើឲ្យបណ្តាមេដឹកនាំផ្ទៃក្នុងមានការជឿជាក់លើរូបគេស៊ុប គេត្រូវធ្វើសកម្មភាពឲ្យសកម្ម និងលះបង់ខ្ពស់ ជាមួយនឹងការប្រឈមនានា ក្នុងព្រឹត្តិការណ៍នយោបាយក្តៅម្តងៗ។ ត្រង់នេះ ជាកត្តាសំខាន់ដែលយើងត្រូវការគាត់ជួយបំពេញការងាររបស់យើង។
២-ប្រយោជន៍ប្រយោល ៖ ជាធម្មតាទេ យើងជាគណបក្សប្រឈម យើងពិបាកបញ្ចេញព័ត៌មាន "បំភ័ន្ត" ចូលទៅផ្ទៃក្នុងបក្សកាន់អំណាចណាស់ ដូច្នេះយើងត្រូវការ "ជនបង្កប់ស្គាល់មុខ" នេះ ដើម្បីប្រើជា "ចារកម្មឡង"។
បើជនបង្កប់ស្គាល់មុខមានផលប្រយោជន៍អញ្ចឹង តើត្រូវរក្សាទុកទៀតទេ? ចម្លើយ ត្រូវតែកម្ចាត់ ប៉ុន្តែត្រូវតែ កម្ចាត់តាមរូបមន្តបី៖
១-បន្សាប៖ ដោយជនបង្កប់ ជាជនសកម្ម និងក្លាហាន ហ៊ានតបតជាមួយបក្សកាន់អំណាច ព្រោះគេជាមនុស្សរបស់បក្សកាន់អំណាច។ ដូច្នេះ យើងត្រូវចេះបន្សាបគេ តាមយុទ្ធសាស្ត្រដ៏វៃឆ្លាតបំផុត ព្រោះអាចប៉ះពាល់ដល់ទឹកចិត្តមហាជន និងកម្លាំងផ្ទៃក្នុង។
២-បន្សាំ៖ ដោយជនបង្កប់នេះ គេមានឥទ្ធិពលទាំងផ្ទៃក្នុង ទាំងមហាជន ដូច្នេះ គេមានឱកាសរៀបចំរកផលប្រយោជន៍ ឲ្យមេដឹកនាំផ្ទៃក្នុងជ្រែកអំណាច និងជនឱកាសនិយមស្វែងរកលាភពីគណបក្សនយោបាយ "វីរៈផ្លែល្វា"។ អញ្ចឹងយើងត្រូវមាន"សីលវិធីបន្សាំ" ល្បិចទុច្ចរឹតរបស់គេ ឲ្យរីកកាត់តែធំដើម្បីបង្ហាញមហាជន និងកម្លាំងផ្ទៃក្នុងមើលឃើញ "ផ្ទាល់ភ្នែកពួកគាត់" ចៀសវាងបែកបាក់ផ្ទៃក្នុង ទាំងផ្ទាំង។
៣-បន្សុទ្ធ ៖ ក្រោយមហាជន និងកម្លាំងផ្ទៃ ស្គាល់មុខមាត់ "ជនបង្កប់" ច្បាស់ហើយ ដូច្នេះ "មេដឹកនាំជ្រែកអំណាចផ្ទៃក្នុង" និងជនឱកាសនិយម ចាប់ផ្តើមថយចេញ ឬបន្ថយការការពារ "ជនបង្កប់" ។ ត្រង់នេះ ជាឱកាសល្អ និងពេលវេលាសមរម្យ ក្នុងការកាត់ផ្តាច់កម្លាំងគាំទ្ររបស់ "ជនបង្កប់" តែបើក្នុងករណី "មេដឹកនាំជ្រែកអំណាចផ្ទែក្នុង" ឈប់គាំទ្រ ត្រូវតែបណ្តេញចេញតែម្តង៕៚
បាត់ដំបង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧
ប្រភព ៖ Sor Chandeth
No comments:
Post a Comment