ក្តៅៗលោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" ៖ ផ្ញើសារផ្តាំ និងព្រមាន មកជូនសម្ដាចម៍ហ៊ុន សែន ជាសណ្ដាប់! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ក្តៅៗលោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" ៖ ផ្ញើសារផ្តាំ និងព្រមាន មកជូនសម្ដាចម៍ហ៊ុន សែន ជាសណ្ដាប់!

ក្តៅៗលោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" ៖ ផ្ញើសារផ្តាំ និងព្រមាន មកជូនសម្ដាចម៍ហ៊ុន សែន ជាសណ្ដាប់!

Share This
ក្តៅៗលោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" ៖ ផ្ញើសារផ្តាំ និងព្រមាន មកជូនសម្ដាចម៍ហ៊ុន សែន ជាសណ្ដាប់!

លោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានសរសេរសារផ្តាំផ្ញើ និងព្រមាន មកជូនសម្ដាចម៍ហ៊ុន សែន ជាសណ្ដាប់! នៅលើហ្វេសប៊ុក​ របស់លោក មានយ៉ាងដូច្នេះថា ៖ ក្តៅ! ផ្តាំ និងព្រមាន មក ហ៊ុន សែន!

បើតាមការរាប់រហូតមកដល់ពេលនេះគឺមិនតិចជាង៥ដងទេក្នុងរយៈពេលជាង១ខែចុងក្រោយនេះដែល ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរក្រោកឡើងប្រឆាំងនឹងអាមេរិកដោយលើកហេតុផលថាដើម្បីការពារសន្តិភាព និងទឹកដីកម្ពុជាពីការឈ្លានពានរបស់អាមេរិក។

ជាការឆ្លើយតប ខ្មែរ សុវណ្ណភូមិ ក៏ដូចជាបងប្អូនខ្មែរទូទាំងប្រទេស សូមផ្តាំមក ហ៊ុន សែន ថាប្រសិនបើ ហ៊ុន សែនចង់ប្រឆាំងនឹងអាមេរិក សូម ហ៊ុន សែន នាំពូជអំបូរត្រកូលហ៊ុន ទាំងអស់ រួមទាំងមេដឹកនាំបក្សស៊ីភីភី និងអាម៉ីអាថោងរបស់ខ្លួនទៅតតាំងជាមួយអាមេរិកចុះ តែកុំមករួមបញ្ចូលពួកយើងជាខ្មែរផ្សេងទៀតជាមួយឲ្យសោះ។ ព្រោះពួកយើងមិនមែនជាសត្រូវរបស់អាមេរិកទេ ហើយក៏មិនមែនជាសត្រូវជាមួយជាតិសាសន៍ណាដែរ។

ជាចុងក្រោយ យើងសូមព្រមានទៅ ហ៊ុន សែន ថាប្រសិនបើ ហ៊ុន សែន នៅតែអំពាវនាវបែបនេះក្នុងចេតនាបង្កសង្រ្គាម ញុះញង់ជាតិសាសន៍ បំផ្លាញសុខសន្តិភាពក្នុងប្រទេសកម្ពុជាបន្តទៀត នោះយើងនឹងរួមគ្នាអំពាវនាវដល់អាមេរិកឲ្យបាញ់កំទិចផ្ទះ ហ៊ុន សែន និងគ្រួសារហ៊ុន សែន ដើម្បីជាការឆ្លើយតប និងបញ្ចប់នូវជនញុះញង់ បង្កសង្គ្រាម និងកាប់សំលាប់ជាតិសាសន៍ខ្មែរដូចគ្នា និងនាំក្តីវិនាសដល់ខ្មែរ។ យើងមានសិទ្ធិស្របច្បាប់ដើម្បីធ្វើការអំពាវនេះសម្រាប់ជាការឆ្លើយតប ព្រោះយើងជាខ្មែរជាម្ចាស់ប្រទេស តែមិន ហ៊ុន សែន ឡើយ ហើយយើងមានសិទ្ធិស្របច្បាប់ក្នុងការឆ្លើយតបចំពោះការញុះញង់ និងទង្វើបង្កសង្រ្គាមក្នុងចេតនាសំលាប់ពលរដ្ឋខ្មែរដែលជាជនស្លូតបែបនេះពី ហ៊ុន សែន យ៉ាងពិតប្រាកដ៕

​ប្រភព៖ ខ្មែរ សុវណ្ណភូមិ




No comments:

Post a Comment