ខាងថៃត្រៀមបណ្ដេញប្រជាពលករខ្មែរចេញពីស្រុកគេ រីឯហ៊ុន ម៉ាណែត ជិតបោះឆ្នោតទើបអើតក្បាលមកជួបប្រជាពលករខ្មែរនៅថៃ !!
ប្រភពព័ត៌មានពី Amapapa News បានអោយដឹងថា៖ ខាងថៃត្រៀមដេញពលករខ្មែរ ខណៈតំណាងរាស្ត្រខ្មែរ រវល់ប្រជុំរឿងរំលាយគណបក្ស !
យោងតាមប្រភពព័ត៌មានជាច្រើនសំណាក់បានអោយដឹងថា ប្រទេសថៃត្រៀមអនុវត្តន៍ច្បាប់ថ្មី តាមនយោបាយរបស់រដ្ឋាភិបាលថៃ នឹងចាប់បញ្ជូនពលករខ្មែរ ភូមា លាវ ត្រឡប់ទៅស្រុកកំណើតវិញឆាប់ៗនេះហើយ ព្រោះបញ្ហាសេដ្ឋកិច្ចថៃធ្លាក់ចុះជាលំដាប់ បណ្ដាលមកពីរដ្ឋាភិបាលយោធាថៃដឹកនាំរដ្ឋ ត្រូវនានាប្រទេសលោកសេរីដាក់សម្ពាធសេដ្ឋកិច្ច ជាសាហេតុធ្វើអោយប្រជាជនថៃជាច្រើនសែននាក់អត់ការងារធ្វើ ដើម្បីជាយន្តការការងារ សម្រាប់ប្រជាជនថៃ ។
ជុំវិញបញ្ហានេះផងដែរ ខាងភាគីប្រជាពលរដ្ឋនៅឯតំបន់សំពៅលូនច្រកអន្តរជាតិខ្មែរ-ថៃ បានធ្វេីការតវ៉ា ខណៈដែលថៃបិទទ្វារព្រំដែន មិនអោយអាជីវករខ្មែរ ចូលទៅលក់ទំនិញ ជាពិសេសគឺការឈប់នាំចូលបន្លែផ្លែឈើពីកម្ពុជា ទាក់ទិននឹងរឿងទាំងនេះ អ្នកវិភាគបានកំណត់ថា វាជាគំនាបសេដ្ឋកិច្ចរបស់ថៃដាក់ទណ្ឌកម្មកមលើកម្ពុជា ។
គូសបញ្ជាក់ផងដែរថា បញ្ហានេះមិនទាន់មានតំណាងរដ្ឋាភិបាលណាមួយចេញមុខដោះស្រាយនៅឡើយទេ ជាពិសេសវាជាន់ចំពេលដែលតំណាងរាស្ត្រ សភាទាំងពីរ បើកសម័យប្រជុំធ្វើវិសោធនកម្មច្បាប់ស្ដីពីការប្លន់បែងចែកអាសនៈរបស់បក្សប្រឆាំងដែលត្រូវរំលាយ។
*ទន្ទឹមគ្នានេះដែរ ហ៊ុន ម៉ាណែត ជិតបោះឆ្នោតទើបអើតក្បាលមកជួបប្រជាពលករខ្មែរនៅថៃ!!
ប្រភពព័ត៌មានពីទំព័រហ្វេសប៊ុករបស់លោកហ៊ុន ម៉ាណែត បានអោយដឹងថា៖ ទីក្រុងបាងកក ប្រទេសថៃ, ថ្ងៃព្រហស្បតិ ទី ១៩ តុលា ២០១៧
ទោះជាយប់បន្តិចក៏មិនជាបញ្ហា។ សំខាន់គឺបានរកដំណោះស្រាយជូនបងប្អូនពលករ ។
ប្រជុំជាមួយក្រុមការងារដើម្បីវាយតម្លៃការងារធ្វើលិខិតធ្វើដំណើរជូនបងប្អូនពលករនៅប្រទេសថៃ ដែលបានអនុវត្តមួយសប្តាហ៏មកនេះ។ ជាលទ្ធផលយើងបាន ឯកភាពគ្នា៖
១) កែសម្រួលពីការតម្រូវអោយមានច្បាប់ដើមចំពោះអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ទៅត្រឹមតែសុំអោយមានច្បាប់ថតចម្លងនៃឯកសារទាំងនោះវិញ
ដើម្បីជួយសម្រួលដល់បងប្អូនពលករក្នុងការរកឯកសារទាំងនោះ។
២) កែសម្រួលនិតិវិធីក្នុងការផ្តល់លេខរៀងណាត់ជួបសម្រាប់ពលករ ព្រមទាំងផ្តល់ពាក្យស្នើសុំលិខិតធ្វើដំណើរជាមុន ដើម្បីអោយបងប្អូនពលករមានលទ្ធភាពបំពេញបែបបទនោះមុនពេលណាត់ជួបធ្វើលិខិតធ្វើដំណើរ។
គណ:កម្មការផ្តល់ភាពស្របច្បាប់ជូនពលករខ្មែរនៅប្រទេសថៃ នឹងបន្តតាមដានវាយតម្លៃ និងកែសម្រួលក្នុងករណីចាំបាច់ នូវដំណើរការធ្វើលិខិតធ្វើដំណើរជូនបងប្អូនពលករ ដើម្បីអោយការងារនេះប្រព្រឹត្តិដោយប្រសិទ្ធភាព៕
No comments:
Post a Comment