សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សង្ឃឹមថារដ្ឋសភានឹងដោះស្រាយបញ្ហាកំពុងប្រឈមបាន !
ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គទ្រង់បានរំលឹកដល់រដ្ឋាភិបាលកម្ពុ ជាចំពោះការដោះស្រាយបញ្ហានានាដែលកំពុងកើតមានឡើងក្នុងប្រទេស ។
តាមរយៈព្រះរាជសាររបស់អង្គព្រះមហាក្សត្រ ដែលចេញផ្សាយនៅថ្ងៃទី១២ តុលា នេះ បានកោតសរសើរចំពោះសមាជិករដ្ឋសភា ដែលបានប្រឹងប្រែងធ្វើការងារបម្រើប្រជាពលរដ្ឋ និងនាំយកបញ្ហាទាំងឡាយរបស់ប្រជាពលរដ្ឋជម្រាបជូនរាជរដ្ឋាភិបាល ដើម្បីដោះស្រាយជូនពួកគេ។ ប៉ុន្តែព្រះអង្គទ្រង់ក៏បានរំលឹកដល់រដ្ឋសភាជាតិទាំងមូលផងដែរ ដោយទ្រង់បានបង្ហាញក្ដីសង្ឃឹមថា រដ្ឋសភានឹងដោះស្រាយបញ្ហាដែលកំពុងប្រឈមរាល់ថ្ងៃនេះ អោយបានរួចរាល់ និងអោយបានល្អប្រសើរ ។
ព្រះរាជសារអោយដឹងបែបនេះ ៖ « ខ្ញុំមានសង្ឃឹមថា រដ្ឋសភា ដ៏ឧត្តុងឧត្តម ជាតំណាងប្រជាពលរដ្ឋខ្មែរទាំងមូល និងបន្តខិតខំប្រប្រែងដោះស្រាយបញ្ហាប្រឈមចំពោះមុនបន្តទៀត ដើម្បីសម្រេចឲ្យបាននូវទិសដៅរួមជាជំហានៗ » ។
ព្រះរាជសាររបស់អង្គព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នាពេលនេះ ធ្វើឡើងចំ ពេលដែលស្ថានការណ៍នយោបាយនៅក្នុងប្រទេសកំពុងមានភាពមិនល្អប្រសើរ ស្របពេលដែលប្រ ធានគណបក្សប្រឆាំងកំពុងឃុំខ្លួនចំណែកមន្រ្តីសំខាន់ៗជាច្រើនរូបទៀតកំពុងស្ថិតនៅក្រៅប្រទេស ក្រោមហេតុផលថា ទៅបំពេញបេសកកម្ម ។
កាលពីថ្ងៃទី១១ តុលា ម្សិលមិញនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសពីបំណងការរំ លាយគណបក្សនយោបាយមួយក្នុងរដ្ឋសភាចោល ហើយយកគណបក្សនយោបាយចំនួន៥ផ្សេងទៀតចែកអាសនៈជំនួសអោយគណបក្សនយោបាយមួយដែលរដ្ឋាភិបាលកំពុងចង់រំលាយ ។
យ៉ាងណាក៏ដោយចុះ តាមរយៈព្រះរាជសាររបស់ព្រះអង្គ ទ្រង់យល់ថា កិច្ចខិតខំប្រឹងប្រែង រួមគ្នានេះ គឺជាសកម្មភាពបម្រើជាតិមាតុភូមិដ៏ឧត្តុងឧត្តម ដែលញ៉ាំងឲ្យប្រទេសជាតិយើង រក្សាបាននូវសន្តិភាព ស្ថេរិភាព និងការអភិវឌ្ឍ ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ប្រាថ្នាចង់បាន និងត្រូវការជាចាំបាច់ ដើម្បីរស់នៅដោយភាពសុខសាន្ត៕
ប្រភព ៖ វិទ្យុសំឡេងព្រះសង្ឃឯករាជ្យ

No comments:
Post a Comment