លោកអេង ឆៃអ៊ាង ថាប្រសិនបើអ្នកណាយកច្បាប់វិសោធនកម្មច្បាប់​បែងចែក​អាសនៈ​គណបក្ស​នយោបាយ​ដែល​ត្រូវ​រំលាយ ទៅចែកឲ្យគណបក្សនយោបាយដទៃ គឺជាការ "ប្លន់ឆន្ទៈប្រជាពលរដ្ឋខ្មែរយ៉ាងកម្រោល" - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
លោកអេង ឆៃអ៊ាង ថាប្រសិនបើអ្នកណាយកច្បាប់វិសោធនកម្មច្បាប់​បែងចែក​អាសនៈ​គណបក្ស​នយោបាយ​ដែល​ត្រូវ​រំលាយ ទៅចែកឲ្យគណបក្សនយោបាយដទៃ គឺជាការ "ប្លន់ឆន្ទៈប្រជាពលរដ្ឋខ្មែរយ៉ាងកម្រោល"

លោកអេង ឆៃអ៊ាង ថាប្រសិនបើអ្នកណាយកច្បាប់វិសោធនកម្មច្បាប់​បែងចែក​អាសនៈ​គណបក្ស​នយោបាយ​ដែល​ត្រូវ​រំលាយ ទៅចែកឲ្យគណបក្សនយោបាយដទៃ គឺជាការ "ប្លន់ឆន្ទៈប្រជាពលរដ្ឋខ្មែរយ៉ាងកម្រោល"

Share This
លោកអេង ឆៃអ៊ាង ថាប្រសិនបើអ្នកណាយកច្បាប់វិសោធនកម្មច្បាប់​បែងចែក​អាសនៈ​គណបក្ស​នយោបាយ​ដែល​ត្រូវ​រំលាយ ទៅចែកឲ្យគណបក្សនយោបាយដទៃ គឺជាការ "ប្លន់ឆន្ទៈប្រជាពលរដ្ឋខ្មែរយ៉ាងកម្រោល"

គណបក្សសង្រ្គោះជាតិបានលើកឡើងថា ប្រសិនណាបើក្រុមគណបក្សនយោបាយណាមួយ ដែលហ៊ានទទួលយកអាសនៈដែលបក្សប្រជាជនប្លន់ពីគណបក្សសង្រ្គោះជាតិនោះ នឹងមានឈ្មោះ ថា ទទួលផលចោរកម្ម

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងនៅថ្ងៃទី១៦ តុលា នេះថា លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ គឺឈរលើមូលដ្ឋានច្បាប់ស្តីពីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលរដ្ឋសភា បានអនុម័តមុនការបោះឆ្នោតឆ្នាំ២០១៣ ។ ឯលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧ គឺឈរលើមូលដ្ឋានច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលរដ្ឋសភាបានអនុម័តនៅឆ្នាំ២០១៥ ។

លោកបញ្ជាក់ថា ច្បាប់វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ដែលរដ្ឋសភាមានតែតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានអនុម័តនៅថ្ងៃច័ន្ទទី១៦ ខែតុលា នេះ មិនអាចយកមកអនុវត្តនៅក្នុងអាណត្តិទី៥ នៃរដ្ឋសភា និងអាណត្តិទី៤ នៃការបោះឆ្នោតឃុំ សង្កាត់បានឡើយ ព្រោះផ្ទុយពីឆន្ទៈប្រជាពលរដ្ឋខ្មែរ ។

លោកអះអាងបញ្ជាក់ថា ប្រសិនបើ អ្នកណាយកច្បាប់វិសោធនកម្មច្បាប់ ខាងលើនេះ ទៅអនុវត្តក្នុងបែងចែកអាសនៈរដ្ឋសភា និងអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សនយោបាយមួយដែលត្រូវរំលាយ ទៅចែកឲ្យគណបក្សនយោបាយដទៃ គឺជាការ "ប្លន់ឆន្ទៈប្រជាពលរដ្ឋខ្មែរ យ៉ាងកម្រោល"

យ៉ាងណាក៏ដោយចុះ កាលពីព្រឹកមិញនេះ ក្រុមសមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាចបានយល់ព្រមអនុម័តទៅលើច្បាប់ដែលពាក់ព័ន្ធនឹងការរំលាយគណបក្សសង្រ្គោះជាតិរួចបាត់ទៅហើយដោយសំឡេង ៦៧ លើ៦៧  ។

សេចក្តីស្នើច្បាប់ចំនួន៤ ដែលពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ ដែលត្រូវបានសភាមិនពេញអង្គ(ទឹកកន្លះក្អម)​ បានអនុម័តនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នេះ មាន ៖ 

១. វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ 
២. វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា   
៣. វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ 
៤. វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ៕

ប្រភព ៖ វិទ្យុសំឡេង​ព្រះសង្ឃឯករាជ្យ 



No comments:

Post a Comment