សារពីមន្រ្តីម្នាក់៖ ក្រុមឆ្កែកាចរបស់ហ៊ុន សែន ខឹងហើយ សូមប្រយ័ត្នផងកញ្ញាស្រស់ស្អាត សឹង សុផារី !
យើងទាំងអស់គ្នាដឹងហើយថា សម្តេច ហ៊ុន សែន រួមនិងបក្សពួកអាម៉ីអាថោងតែងនាំគ្នានិយាយថា កម្ពុជាមិនស្លាប់ទេបើអត់អាមេរិក ឬអឺរ៉ុប ព្រោះកម្ពុជាមានមិត្តចិន ជាដៃគូរសេដ្ឋកិច្ចមួយដ៏ធំសម្រាប់កម្ពុជា ជាពិសេសមិត្តចិនជាអ្នកផ្តល់កម្ចីដ៏ចំបងសម្រាប់ឲ្យកម្ពុជាមានដំណើរការទៅមុខជារៀងរហូត។
ផ្ទុយទៅវិញអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កញ្ញា សឹង សុផារី បានលើកឡើងនៅព្រឹកទី១១ខែតុលាឆ្នាំ២០១៧ បញ្រ្ចាសនឹងទស្សនៈរបស់សម្តេច ហ៊ុន សែន និងបក្សពួកអាម៉ីអាថោងទាំងស្រុងថា៖ «សេដ្ឋកិច្ចកម្ពុជា មិនអាចខ្វះប្រទេសលោកសេរី ដែលមានដូចជា អាមេរិកនិងសហភាពអឺរ៉ុបបាននោះទេ ដោយថា ប្រទេសទាំងនោះ ជាទីផ្សារដ៏ធំ និងមិនអាចខ្វះបានសម្រាប់កម្ពុជា»។
ការលើកឡើងនេះបានធ្វើឲ្យសម្តេច ហ៊ុន សែន បាក់មុខជាខ្លាំង និងជាពិសេសក្រុមអាម៉ីអាថោងហៃអើមានការខឹងសំបារជាពន់ពេក ហើយពួកគេបានជជែកគ្នាតាមហាងកាហ្វេរនានា និងតាមការិយាយល័យក្រសួងខ្លះ ដោយបញ្ចេញកំហឹងថា « អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មគឺ កញ្ញា សឹង សុផារី ពិតជានិយាយស្តីមិនដឹងខុសត្រូវ និងត្រូវការប្រដែរប្រដៅខ្លះទើបសមនឹងទោសកំហុសរបស់នាងដែលបានធ្វើឲ្យរដ្ឋាភិបាល និងសម្តេចតេជោបាក់មុខមាត់»។
ជាចុងក្រោយ ខ្ញុំសូមផ្តាំទៅកញ្ញា សឹង សុផារី ថាសូមនាងប្រយ័ត្នខ្លួនផង ព្រោះពួកឆ្កែកាចសម្តេចទាំងនោះខាំមិនរើសមុខទេ អោយតែពួកគេខឹង ឬប៉ះពាល់មុខមាត់ម្ចាស់របស់ពួកគេ ៕
ប្រភព/អត្ថបទដោយ ៖ ខ្មែរ សុវណ្ណភូមិ
No comments:
Post a Comment