BreakingNewsផ្អើលធំហើយ! ស្រុកឡាំឌួយអើយ! អង្គការ Amnesty International ប្រតិកម្ម​ទៅ​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
BreakingNewsផ្អើលធំហើយ! ស្រុកឡាំឌួយអើយ! អង្គការ Amnesty International ប្រតិកម្ម​ទៅ​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ!

BreakingNewsផ្អើលធំហើយ! ស្រុកឡាំឌួយអើយ! អង្គការ Amnesty International ប្រតិកម្ម​ទៅ​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ!

Share This
BreakingNewsផ្អើលធំហើយ! ស្រុកឡាំឌួយអើយ! អង្គការ Amnesty International ប្រតិកម្ម​ទៅ​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ!

យោងតាមប្រភពពីសំឡេងវិទ្យុអាស៊ីសេរី បានអោយដឹងថា ៖ អង្គការ Amnesty International ប្រតិកម្ម​ទៅ​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ប្រតិកម្ម​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​ដោយ​ប្រើ​គ្រប់​មធ្យោបាយ​ទាំងអស់ ដើម្បី​ប្រែក្លាយ​ជា​ប្រទេស​ដែល​ពុំ​ឲ្យ​មាន​ការ​រិះគន់​ទាល់​តែ​សោះ។

នាយក​អង្គការ​លើកលែង​ទោស​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វីក លោក ហ្យេម ហ្គូម៉េ (James Gomez) បាន​អះអាង​កាល​ពី​ថ្ងៃ​សុក្រ ទី៦ ខែ​តុលា ថា កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះជាតិ មុន​ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៨ ខាង​មុខ គឺ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ទង្វើ​ក្ដោបក្ដាប់​អំណាច​ដោយ​ឥត​លាក់លៀម​របស់​លោក ហ៊ុន សែន និង​ការ​បង្កើន​សកម្មភាព​បង្ក្រាប​គ្រប់​បែបយ៉ាង​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច។

លោក James Gomez បន្ត​ថា សហគមន៍​អន្តរជាតិ មិន​អាច​នៅ​ស្ងៀម ដោយ​គ្រាន់​តែ​ក្រឡេក​មើល​ស្ថានការណ៍ រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ដូច្នេះ​ទេ ប្រទេស​ធំៗ​ដែល​ជា​ម្ចាស់​ជំនួយ ត្រូវ​ដាក់​គំនាប ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​ជា​បន្ទាន់ នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​ក្រុមប្រឆាំង និង​ត្រូវ​គោរព​សិទ្ធិ​សេរីភាព ក្នុង​ការ​បញ្ចេញមតិ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី








No comments:

Post a Comment