អាដុមឆែប! បុរសខ្លាំងតេជោ ខំប្រឹងស្រែកប្រើផរុសវាចារិះគន់វាយប្រហារអាគាំងធ្ងន់ៗ តែមកសុំពាក់ពឹងឱបអាគាំងវិញដដែល !!
យោងតាមប្រភពពីវិទ្យុសំឡេងព្រះសង្ឃឯករាជ្យ ចុះផ្សាយថ្មីៗនេះ ថាអោយដឹងថា៖ ចុងក្រោយកម្ពុជានៅតែពឹងអាមេរិកអោយជួយបញ្ជាទិញទំនិញពីកម្ពុជា ទោះរដ្ឋាភិបាលប្រឹងវាយប្រហារអាមេរិក
ទោះបីជារដ្ឋាភិបាលកម្ពុជា ទាំងមន្រ្តីថ្នាក់ក្រោម និងមន្រ្តីថ្នាក់កំពូលនៃរដ្ឋាភិបាលមួយនេះ បានព្យាយាមរិះគន់ និងវាយប្រហារសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយចុះ ប៉ុន្តែកម្ពុជានៅតែមិនអាចខ្វះអាមេ រិកដើម្បីសហការលើវិស័យការងារដដែល ។
កម្ពុជានៅតែត្រូវការសហរដ្ឋអាមេរិក ដើម្បីពឹងពាក់ដល់មហាអំណាចមួយនេះ អោយជួយបញ្ជាទិញ ទំនិញកម្ពុជា ដើម្បីសម្រួលដល់ទីផ្សារកម្ពុជាដែលត្រូវនាំចេញ។
នៅក្នុងជំនួបប្រជុំរវាងរដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង និងលោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ កាលពីថ្ងៃទី៦ តុលា ម្សិលមិញនេះ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប បានសន្យាបន្តបញ្ជាទិញទំនិញពីកម្ពុជាដដែល ខណៈបញ្ហានេះ ក៏ជាក្ដីបារម្ភមួយសម្រាប់កម្ពុជា ។
ក្នុងការជួបពិភាក្សានេះឯកអគ្គរដ្ឋទូតទាំង២រូប បានសាទរដល់កម្ពុជា ដែលទើបសម្រេចបានប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៨ ចំនួន ១៧០ដុល្លារ ប្រកបដោយរលូន និងកុងសង់ស៊ីសគ្នាពីគ្រប់ញភាគីនាឆ្នាំនេះ។ តំណាងសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុបទាំងពីររូបនេះបានលើកទឹកចិត្តឱ្យកម្ពុជាបន្តប្រកាន់ភ្ជាប់នូវយន្តការត្រីភាគី ការសន្ទនាសង្គម ការគោរពលក្ខខណ្ឌការងារ ការគោរពសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ និងការដោះស្រាយបញ្ហាទំនាក់ទំនងវិជ្ជាជីវៈ និងវិវាទការងារឱ្យបានលឿន និងមានតម្លាភាព។
ជាងនេះទៀតពួកគេបានបញ្ជាក់ថា សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបនឹងមិនភ្ជាប់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការគោរពលក្ខខណ្ឌការងារ ទៅនឹងភាពតានតឹងផ្នែកផ្សេងទៀតឡើយ។សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបនឹងបន្តបើកទីផ្សាររបស់ខ្លួនដល់កម្ពុជា និងបង្កើនការបញ្ជាទិញទំនិញពីកម្ពុជា។
ជាការឆ្លើយតប លោក អ៊ិត សំហេង បានថ្លែងអំណរគុណដល់ប្រទេសទាំង២ ដែលបានរួមចំណែកក្នុងការលើកកម្ពស់លក្ខខណ្ឌការងារនៅកម្ពុជា ព្រមទាំងធានាថា កម្ពុជានឹងបន្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ ដោយបន្តសហការជាមួយគម្រោងរោងចក្រកាន់តែប្រសើររបស់អង្គការអន្តរជាតិខាងការងារ (ILO-BFC) អង្គការ GIZ និងអង្គការអន្តរជាតិផ្សេងទៀតដែលចុះបញ្ជីត្រឹមត្រូវតាមច្បាប់កម្ពុជា៕
ប្រភព៖ វិទ្យុសំឡេងព្រះសង្ឃឯករាជ្យ

No comments:
Post a Comment