អ្នកនាំពាក្យ​ថែមប្រហុកអំបិលទីស្តីកាឡ៍កាកណៈរត់មុនត្រី ផៃ ស៊ី​ផា​ន ចេញមកបដិសេធដាច់ក្បាលដាច់កន្ទុយចំពោះព័ត៌មានបែកធ្លាយ ថាហ៊ុន ម៉ាណែត ផ្ញើលុយខ្មៅក្នុងធនាគារ BNP! -Hun Sen's family had no money deposition abroad. - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
អ្នកនាំពាក្យ​ថែមប្រហុកអំបិលទីស្តីកាឡ៍កាកណៈរត់មុនត្រី ផៃ ស៊ី​ផា​ន ចេញមកបដិសេធដាច់ក្បាលដាច់កន្ទុយចំពោះព័ត៌មានបែកធ្លាយ ថាហ៊ុន ម៉ាណែត ផ្ញើលុយខ្មៅក្នុងធនាគារ BNP! -Hun Sen's family had no money deposition abroad.

អ្នកនាំពាក្យ​ថែមប្រហុកអំបិលទីស្តីកាឡ៍កាកណៈរត់មុនត្រី ផៃ ស៊ី​ផា​ន ចេញមកបដិសេធដាច់ក្បាលដាច់កន្ទុយចំពោះព័ត៌មានបែកធ្លាយ ថាហ៊ុន ម៉ាណែត ផ្ញើលុយខ្មៅក្នុងធនាគារ BNP! -Hun Sen's family had no money deposition abroad.

Share This

អ្នកនាំពាក្យ​ថែមប្រហុកអំបិលទីស្តីកាឡ៍កាកណៈរត់មុនត្រី ផៃ ស៊ី​ផា​ន ចេញមកបដិសេធដាច់ក្បាលដាច់កន្ទុយចំពោះព័ត៌មានបែកធ្លាយ ថាហ៊ុន ម៉ាណែត ផ្ញើលុយខ្មៅក្នុងធនាគារ BNP !

នៅម៉ោង ១២ និង ៣៤ នាទី រសៀលថ្ងៃទី ៣០ តុលា ២០១៧ នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ ទីស្ដីការ​គណៈរដ្ឋមន្រ្តីបានចេញមុខការពារត្រកូលហ៊ុនរឿង​លាក់លុយនៅក្រៅប្រទេស​រាប់រយ​លានដុល្លារ ហើយចាត់ទុកព័ត៌មានដែលលោក ម៉ែន ណាតចុះផ្សាយនោះថាជារឿងបរិហារកេរ្តិ៍​សាធារណៈ  ។

យើងមិនដែលចាប់អារម្មណ៍ទៅនឹងការរិះគន់នេះទេ ប៉ុន្តែយើងសុំបំភ្លឺសាធារណជនថា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងនាយករដ្ឋមន្រ្តីកម្ពុជា គ្មានលុយឯណារាប់រយលានដុល្លារទៅ​ដាក់នៅក្រៅ​ប្រទេសទេ... ក្នុងនាមអ្នកនាំពាក្យរដ្ឋាភិបាល ករណីនេះ ជារឿងបរិហារកេរ្តិ៍សាធារណៈសុទ្ធសាធ​ គ្មានភស្តុតាងច្បាស់លាស់​ ”។

លោក ផៃ ស៊ីផាន បន្ថែមថា លោក ហ៊ុន ម៉ាណែត មានតែការងារមនុស្សធម៌ ដែលលោកត្រូវគិតគូរ ហើយថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី ក៏ធ្លាប់បដិសេធហើយថា គ្រួសារសម្ដេចគ្មានលុយ​ឯណា​រាប់​រយ​លានដុល្លារទៅដាក់នៅក្រៅប្រទេសដែរ ។

នៅលើទំព័រហ្វេសប៊ុករបស់លោក ម៉ែន ណាត បានផ្សាយនៅព្រឹកថ្ងៃចន្ទនេះថា លោក ហ៊ុន ម៉ាណែត លាក់លុយនៅធានាគារបារាំង ប្រមាណ ២០០ លានដុល្លារ និងមានឈ្មោះក្នុងបញ្ជីដេញ​ថ្លៃ ទីស្នាក់ការបក្ស Le Parti socialiste ទឹកប្រាក់កើនឡើង ៥៨,៥ លានអឺរ៉ូ។

និងថា ហ៊ុន ម៉ាណែត មានឈ្មោះនៅក្នុងបញ្ជីដេញថ្លៃ អគារគណបក្សប្រជាធិបតេយ្យសង្គម (Le Parti socialiste) ក្នុងទឹកប្រាក់ប្រមាណ ៥៧ លានអឺរ៉ូ កាលពីខែកញ្ញា ២០១៧។ រហូតមកដល់ពេលនេះ ហ៊ុន ម៉ាណែត ហ៊ានដេញថ្លៃកើនឡើង នូវទឹកប្រាក់ ៥៨,៥ លានអឺរ៉ូហើយ។ អគារនេះ បានដាក់ឲ្យដេញថ្លៃ កាលពីខែកញ្ញា ឆ្នាំ២០១៧ ដែលមានតម្លៃចន្លោះពី ៤០លានអឺរ៉ូ ទៅ៧០លានអឺរ៉ូ ។

អគារ Le Parti socialiste គឺជាទីស្នាក់ការកណ្តាលគណបក្ស របស់អតីតប្រធានាធិបតី François Hollande ស្ថិតនៅផ្លូវ rue de Solférino សង្កាត់ទី៧ ទីក្រុងប៉ារីស (7e arrondissement de Paris) ដែលមានទំហំ៣០០០ម៉ែត្រការ៉េ។ (កាសែតឡឺម៉ុងដ៍ Le Monde, ចំណងជើង៖ Le Parti socialiste va mettre en vente son siège rue de Solférino, 09-9-2017)។

មន្រ្តីរដ្ឋាភិបាលកម្ពុជាបានលើកឡើថា ការរិះគន់ និង ចោទទាំងនេះ មិនមែនជាលើកទី ១ ទេ ហើយថា លោក ហ៊ុន សែន និង ក្រុមគ្រួសារមិនចាប់អារម្មណ៍ក្នុងរឿងនេះទេ ៕





No comments:

Post a Comment