ចាញ់និងឈ្នះ, តើនរណាជាអ្នកឈ្នះ និងនរណាជាអ្នកចាញ់? ដោយយ៉ែម ប៉ុញ្ញាឫទ្ធិ (Yem Ponhearith)
ចាញ់ឈ្នះជាការពិត ដែលបក្សនយោបាយ ចូលរួមប្រកួតប្រជែងការបោះឆ្នោតសេរី យុត្តិធម៌ សន្តិវិធី អហិង្សា ស្មើភាពគ្នា ដើម្បីឈ្នះការបោះឆ្នោត និងឈានទៅដឹកនាំប្រទេសជាតិ ហើយប្រែក្លាយគោលនយោបាយ-ផែនការជាតិ ឱ្យទៅជាសមិទ្ធិផលជាតិជាក់ស្តែង សម្រាប់ជាតិមាតុភូមិ និងសម្រាប់ប្រជាជាតិខ្មែរ។
ចាញ់ឈ្នះជាការពិត ក្នុងការធ្វើនយោបាយដោយភាពសុចរិត យុត្តិធម៌ ស្មើភាព វាមិនសំខាន់ថាចាញ់ ឬឈ្នះ តែយើងត្រូវតម្កល់ផលប្រយោជន៍ជាតិយើងជាចម្បង ដោយកំណត់ថា “ជាតិយើងឈ្នះ នោះទើបជាមោទនភាពជាតិដ៏ពិតប្រាកដ” ហើយយើងជាខ្មែររួបរួមគ្នាដោះស្រាយបញ្ហាដោយសន្តិវិធី អហិង្សា អនុវត្តវប្បធម៌សន្ទនា ពង្រឹងឯកភាពជាតិ ថែរក្សាស្ថិរភាព សន្តិភាព កសាងស្រុកវិញ។
ចាញ់ឈ្នះជាការពិត ជាបេសកកម្មនយោបាយដ៏មានតម្លៃក្នុងឆាកជីវិតនយោបាយ គឺជាបុព្វហេតុដ៏ឧត្តមបំផុតរបស់យើងដើម្បីជាតិ។ ដូច្នេះដើម្បីសម្រេចបេសកកម្មនេះ ការចូលរួមពីសមាជិកនៃសង្គម ដោយក្ដីស្រឡាញ់ជាតិ និងការពារជាតិគ្រប់កាលៈទេសៈ ដែលមានថាមពលកម្លាំងនៃក្តីសង្ឃឹម និងភាពជឿជាក់។
ប្រភព/អត្ថបទដោយ ៖ Yem Ponhearith
No comments:
Post a Comment