លោកសម រង្ស៊ី ៖ រ​ដ្ឋា​ភិ​បាល​បុរសខ្លាចសម្ដាចម៍ដៃចោរ ​កើតឡើងចេញពីការប្ល​ន់អំ​ណា​ច​ពី​ប្រជា​រា​​ស្រ្ត​​​ខ្មែរ !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
លោកសម រង្ស៊ី ៖ រ​ដ្ឋា​ភិ​បាល​បុរសខ្លាចសម្ដាចម៍ដៃចោរ ​កើតឡើងចេញពីការប្ល​ន់អំ​ណា​ច​ពី​ប្រជា​រា​​ស្រ្ត​​​ខ្មែរ !!

លោកសម រង្ស៊ី ៖ រ​ដ្ឋា​ភិ​បាល​បុរសខ្លាចសម្ដាចម៍ដៃចោរ ​កើតឡើងចេញពីការប្ល​ន់អំ​ណា​ច​ពី​ប្រជា​រា​​ស្រ្ត​​​ខ្មែរ !!

Share This

លោកសម រង្ស៊ី ៖ រ​ដ្ឋា​ភិ​បាល​បុរសខ្លាចសម្ដាចម៍ដៃចោរ ​កើតឡើងចេញពីការប្ល​ន់អំ​ណា​ច​ពី​ប្រជា​រា​​ស្រ្ត​​​ខ្មែរ !!

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានធ្វើការវាយប្រហារយ៉ាងចាស់ដៃទៅលើរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ចំពោះគម្រោងការនៃការរំលាយគណបក្សសង្រ្គោះជាតិដើម្បីយកអាសនៈក្នុងសភាទៅចែកអោយគណបក្សដទៃផ្សេងទៀត។

តាមរយៈវីដេអូឃ្លីប ដែលមានរយៈពេលជិត១០នាទីបង្ហោះចូលទៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៣ តុលា កន្លងទៅនេះ លោកសម រង្ស៊ី យល់ថា រដ្ឋាភិបាលសព្វថ្ងៃនេះ គឺមិនបានកើតឡើងចេញពីការបោះឆ្នោតដែលត្រឹមត្រូវនោះទេ ប៉ុន្តែរដ្ឋាភិបាលនេះ គឺកើតឡើងចេញពីការប្លន់អំណាចប្រជានុរាស្រ្តច្រើនជាង ៖ « រដ្ឋាភិបាលសព្វថ្ងៃនៅប្រទេសកម្ពុជា គឺចេញមកពីការប្លន់អំណាចពីប្រជាជារាស្រ្ត តាមរយៈការប្លន់សន្លឹកឆ្នោត និងការប្លន់តំណែងដែលប្រជា
រាស្រ្តបានផ្ដល់អោយគណបក្សសង្រ្គោះជាតិ » ។

កាលពីថ្ងៃទី១១ តុលា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសពីការរំលាយគណបក្សនយោបាយមួយក្នុងរដ្ឋសភាចោល ហើយយកគណបក្សនយោបាយចំនួន៥ផ្សេងទៀតចែកអាសនៈជំនួសអោយគណបក្សនយោបាយមួយដែលរដ្ឋាភិបាលកំពុងចង់រំលាយ ។

បើតាម អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង អោយដឹងកន្លងមកថា សេចក្ដីស្នើច្បាប់ទាំង ៤ ដែលមានខ្លឹមសារដកហូតអាសនៈគណបក្សដែលត្រូវរំលាយយកទៅចែកឲ្យគណបក្សដទៃទៀតនោះ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ពិភាក្សាចប់ហើយ ព្រមទាំងបញ្ជូនទៅគណៈកម្មាធិការជំនាញរដ្ឋសភាដើម្បីពិនិត្យ។

សេចក្តីស្នើសុំវិសោធនកម្ម ច្បាប់ទាំងបួន គឺ: ១-ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ២-ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ៣-ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង៤-ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ។ លោកបញ្ជាក់ថា ខ្លឹមសារនៃការសុំធ្វើវិសោធនកម្ម ច្បាប់ទាំងបួននេះ គឺយកអាសនៈរបស់គណបក្សដែលត្រូវរំលាយ ដោយតុលាការ ទៅចែកឲ្យគណបក្សផ្សេងៗ តាមរូបមន្តសមាមាត្រដែលចែងក្នុងច្បាប់ទាំងបួន ខាងលើ ។

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បញ្ជាក់ថា ទង្វើបែបនេះ លោកមិនដែលឃើញសោះឡើយនៅក្នុងជីវិតរបស់លោក ដែលគណបក្សកាន់អំណាចចង់ប្លន់អាសនៈរបស់គណបក្សប្រឆាំងនៅក្នុងរដ្ឋសភាជាតិដើម្បីយកទៅចែកអោយក្រុមបណ្ដាគណបក្សនយោបាយផ្សេងទៀតដែលគ្មានអាសនៈសោះ ដែលមិនត្រូវបានប្រជាពលរដ្ឋបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តអោយឡើងអង្គុយលើកៅអីក្នុងរដ្ឋសភាជាតិ ។

លោក សម រង្ស៊ី ថ្លែងអោយដឹងបែបនេះ ៖ « ចោរប្លន់គ្រាន់តែមានលក្ខខណៈខូចប៉ុណ្ណោះ តែនៅប្រទេសកម្ពុជាសព្វថ្ងៃចោរប្លន់តំណែងហាក់ដូចជាមានលក្ខណៈវិកលចរិតតែម្ដង ពីព្រោះរបៀបប្លន់តំណែងពីគណបក្សសង្រ្គោះជាតិយកទៅចែកអោយគណបក្សដទៃផ្សេងទៀត គឺធ្វើឡើងតាមរបៀប ម្យ៉ាង ដែលគេមិនដែលឃើញចោរណាធ្វើតាមរបៀបឆ្គួតលីលាបែបនេះទេ » ។

ជាងនេះទៀត អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានហៅក្រុមសមាជិករដ្ឋាភិបាល និងរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាថា សុទ្ធតែជាក្រុមចោរប្លន់ដែលមានអត្តចរិតជាមនុស្សវិកលចរិត ៕


ប្រភព ៖ វិទ្យុសំឡេង​ព្រះសង្ឃឯករាជ្យ 

No comments:

Post a Comment