ចោរយួនក្រពើតិះដៀលខ្មែរម្ចាស់ទឹកម្ចាស់ដី៖ ចោរយួនក្រពើបានប្រមាថតិះដៀលមកលើខ្មែររឿងកោះត្រល់ ដែលកំពុងរៀបចំកម្មវិធី Miss Grand International - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ចោរយួនក្រពើតិះដៀលខ្មែរម្ចាស់ទឹកម្ចាស់ដី៖ ចោរយួនក្រពើបានប្រមាថតិះដៀលមកលើខ្មែររឿងកោះត្រល់ ដែលកំពុងរៀបចំកម្មវិធី Miss Grand International

ចោរយួនក្រពើតិះដៀលខ្មែរម្ចាស់ទឹកម្ចាស់ដី៖ ចោរយួនក្រពើបានប្រមាថតិះដៀលមកលើខ្មែររឿងកោះត្រល់ ដែលកំពុងរៀបចំកម្មវិធី Miss Grand International

Share This
ចោរយួនក្រពើតិះដៀលខ្មែរម្ចាស់ទឹកម្ចាស់ដី៖ ចោរយួនក្រពើបានប្រមាថតិះដៀលមកលើខ្មែររឿងកោះត្រល់ ដែលកំពុងរៀបចំកម្មវិធី Miss Grand International

ទាក់ទងនឹងព្រឹត្តិការណ៍ Miss Grand International ដែលយួនបានធ្វើជាម្ចាស់ផ្ទះ ហើយកម្មវិធីចុងក្រោយបានទៅ​ប្រារព្ធ​ធ្វើនៅកោះត្រល់ នោះបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាច្រើនប្រតិកម្មឡើង។ ជាការឆ្លើយតប មានជនជាតិយួនច្រើននាក់ផងដែរ បានបោះសម្ដី​ឌឺដងផ្លែផ្កាប្រមាថតិះដៀលមកលើប្រជាពលរដ្ឋខ្មែរថា៖ «វៀតណាមខំរៀបចំឲ្យកម្ពុជាបានចូលរួមប្រលងបវរកញ្ញា ​តែកម្ពុជាហាក់បីដូចជាមិនដឹងប្រវត្តិសាស្ត្រ ថាបច្ចុប្បន្នកោះត្រល់ជារបស់វៀតណាម។ ឯខ្លះទៀតថា​កោះត្រល់ពីមុនត្បិតនៅដែនអធិបតេយ្យភាពខ្មែរមែន តែឥលូវជារបស់វៀតណាម មិនតែប៉ុណ្ណោះថែមទាំងបង្ហាញផែនទីឯកតោ​ភាគីឥណ្ឌូចិន និងមានខ្លះទៀតប្រមាថតិះដៀលខ្មែរកប់ៗមាត់តែម្ដង»។

គូសបញ្ជាក់ផងដែរថា ព្រឹត្តការណ៍ក្ដៅគគុកនេះកេីតឡេីងដោយសារបវរកញ្ញាកម្ពុជា កញ្ញា ខ្លឹម សុគា បានទៅប្រកួតក្នុងកម្មវិធី Miss Grand International  នេះ ហើយវគ្គចុងក្រោយនៃបវរកញ្ញាពិភពលោកនៅឯកោះត្រល់ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ តុលា ២០១៧ ហេីយបញ្ហានេះមានប្រជាពលរដ្ឋខ្មែរជាច្រើនបានអះអាងថា វាជាចេតនារបស់យួនដើម្បីបំបាក់មុខខ្មែរ និងប្រមាថខ្មែរ ដោយយកខ្មែរមកជាន់លេីដីកោះរបស់ខ្មែរ ហើយបង្គាប់ខ្មែរអោយហៅថាកោះ «ភូកុក» និងយកខ្មែរឲ្យមកជួយស្រែកប្រាប់បរទេសជំនួសពួកយួនថាកោះនេះជាកោះរបស់យួន។

ចំពោះរឿងកោះត្រល់នេះ សម្រាប់ពលរដ្ឋខ្មែរភាគច្រើន (លើកលែងអ្នកគាំទ្រស៊ីភីភីងប់ងល់) នៅតែគិតថាវាជាកម្មសិទ្ធិរបស់ខ្មែរ។ ជាពិសេសនៅកម្មវិធីសិក្សាពីឆ្នាំ១៩៧៩មក ដល់ឆ្នាំ១៩៩៣ កម្មវិធីសិក្សានៅសាលារដ្ឋខ្មែរ គឺមានបញ្ជាក់យ៉ាងច្បាស់ថា វាជារបស់ខ្មែរ ហើយសូម្បីតែ ហ៊ុន សែន ក៏ធ្លាប់បានចុះហត្ថលេខាលើសៀវភៅលោក ឆយ យីហ៊ាង បណ្ឌិតទស្សនវិជ្ជា និងជាអតីតទីប្រឹក្សារាជរដ្ឋាភិបាលអាណត្តិទី២ ដែលក្នុងនោះមានដាក់រូបផែនទីកម្ពុជា និងភ្ជាប់កោះត្រល់មកជាមួយយ៉ាងច្បាស់។

និយាយឲ្យខ្លីទៅយួនទើបហ៊ានប្រកាសថាកោះត្រល់ជាកម្មសិទ្ធិរបស់យួន និងហ៊ានមករៀបចំការអភិវឌ្ឍន៍នានាក្រោយឆ្នាំ២០០៥ប៉ុណ្ណោះ បន្ទាប់ពីលោក ហ៊ុន សែន បានទៅចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែម ដើម្បីទទួលស្គាល់កោះត្រល់ថាជារបស់យួនប៉ុណ្ណោះ៕









ប្រភព ៖ ព័ត៌មានកុលបុត្រខ្មែរ

No comments:

Post a Comment