រដ្ឋឡាំឌួយរឿងធំ! កាដុមឆែប! អាគាំងមកប្លែកនាំមុខសហគមន៍អន្តរជាតិសើរើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
រដ្ឋឡាំឌួយរឿងធំ! កាដុមឆែប! អាគាំងមកប្លែកនាំមុខសហគមន៍អន្តរជាតិសើរើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស !!

រដ្ឋឡាំឌួយរឿងធំ! កាដុមឆែប! អាគាំងមកប្លែកនាំមុខសហគមន៍អន្តរជាតិសើរើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស !!

Share This

រដ្ឋឡាំឌួយរឿងធំ! កាដុមឆែប! អាគាំងមកប្លែកនាំមុខសហគមន៍អន្តរជាតិសើរើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស !!

ប្រភពពីវេបសាយផ្ដាច់ការ (Pdachkar)ចុះផ្សាយថ្មីៗនេះ ថា៖ កើតរឿងធំហើយ សម្តេច ! អាគាំងនាំមុខសហគមន៍អន្តរជាតិសើរើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បញ្ជាក់​ថា កម្ពុជា​នឹង​មិន​អាច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការបោះឆ្នោត ឆ្នាំ​២០១៨​ខាងមុខ តែឯង​បាន​ទេ ដរាប​ណា​ប្រទេស​ក្រីក្រ​មួយ​នេះ នៅតែ​ត្រូវការ​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ។

លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ប្រាប់​អាស៊ីសេរី​ក្នុង​អាគារ​រដ្ឋសភា​របស់​សហរដ្ឋអាមេរិក កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​៤ តុលា នៅ​ក្រោយ​ជំនួប​ជាមួយ​លោក ហុង លីម តំណាងរាស្ត្រ​អូស្ត្រាលី​សញ្ជាតិ​ខ្មែរ កាល​​ពី​ថ្ងៃ​ទី៤ តុលា ថា អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​សហរដ្ឋអាមេរិក នឹង​កៀរគរ​បង្ហាញ​ដល់​សហគមន៍​អន្តរជាតិ​ទាំងឡាយ អំពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​មក​លើ​ក្រុម​បក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​បណ្ដាញ​សារព័ត៌មាន។

លោក បន្ត​ថា​ប្រសិនបើ​លោក ហ៊ុន សែន ចង់​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន​មាន​ភាព​ស្របច្បាប់ នោះ​លោក ហ៊ុន សែន ត្រូវតែ​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ តាមរយៈ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌៖ «យើង​នឹង​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​ក្រោក​ឈរ​ឡើង ប្រយុទ្ធ តតាំង​ជាមួយ​រដ្ឋាភិបាល​ភ្នំពេញ ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស ហើយ​បើ​មិន​ដូច្នេះ​ទេ នោះ​យើង​មិន​ទទួល​យក​ការ​បោះឆ្នោត​នេះ​ទេ។ ការ​តតាំង​នេះ​នឹង​ជំរុញ​ឲ្យ​មាន​ការ​សើរើ​យន្តការ កិច្ចព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដែល​មាន​ស្រាប់។ កិច្ចព្រមព្រៀង​នេះ បាន​ចែង​ច្បាស់​អំពី​តួនាទី​របស់​យើង ដែល​ត្រូវ​ធ្វើ»។

លោក អាឡាន់ ឡូវ៉ិនថល ក៏បាន​ថ្លែង​គាំទ្រ​សេចក្ដី​សម្រេច​របស់​សមាជិក​ព្រឹទ្ធសភា លោក ចន ម៉ាក់ឃែន (John McCain) និង លោក ឌីក ឌើប៊ិន (Dick Durben) ដែល​អនុម័ត​កាលពី​ថ្ងៃ​ទី២ ក្នុង​ការ​ជំរុញ​ឲ្យ​សភា​សហរដ្ឋ អាមេរិក​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​បាន​ចាប់​ឃុំខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង និង​ធ្វើ​ទុក្ខបុកម្នេញ​ដល់​ក្រុម​សង្គម​ស៊ីវិល​កន្លងមក។

ទោះជា​យ៉ាងណាក៏ដោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​តែ​ព្រងើយ កន្តើយ​ចំពោះ​ការរិះគន់​ធ្ងន់ៗ​របស់​សហគមន៍​អន្តរជាតិ។ លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២ ខែ​តុលា ព្រមាន​ថា សមត្ថកិច្ច​របស់​លោក នឹង​បន្ត​ចាប់ខ្លួន​មនុស្ស​ទាំងឡាយ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើ​បដិវត្តន៍​ពណ៌​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហើយ​ថា​ការ​ចាប់​ខ្លួន លោក កឹម សុខា ម្នាក់​គឺ​មិន​ទាន​គ្រប់គ្រាន់​នោះ​ទេ គឺ​នៅ​មាន​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេងទៀត នឹង​អាច​ត្រូវ​ចាប់ខ្លួន​ផង​ដែរ។





ប្រភព៖ វិទ្យុអាស៊ីសេរី,  ផ្ដាច់ការ

No comments:

Post a Comment