អត្ថបទពិសេស៖ អាយ៉ង និងចៅហ្វាយ រួមគ្នាបោកខ្មែរស្រស់ៗតែម្តង !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
អត្ថបទពិសេស៖ អាយ៉ង និងចៅហ្វាយ រួមគ្នាបោកខ្មែរស្រស់ៗតែម្តង !!

អត្ថបទពិសេស៖ អាយ៉ង និងចៅហ្វាយ រួមគ្នាបោកខ្មែរស្រស់ៗតែម្តង !!

Share This

អត្ថបទពិសេស៖ អាយ៉ង និងចៅហ្វាយ រួមគ្នាបោកខ្មែរស្រស់ៗតែម្តង !!

ទាក់ទងនឹងរឿងនេះ ខ្មែរ សុវណ្ណភូមិ សូមបកស្រាយដោយខ្លីថាវាជារឿងតាក់តែងឡើងរួមគ្នារវាងរដ្ឋាភិបាលអាយ៉ង និងចៅហ្វាយ ដើម្បីបោកខ្មែររឿងចំណាត់ការយួនខុសច្បាប់នៅកម្ពុជា ដើម្បីឲ្យខ្មែរអស់ចិត្តតែប៉ុណ្ណោះ។ មូលហេតុគឺ៖

១. ទង្វើប្រតិកម្មរបស់រដ្ឋាភិបាលយួនគឺបានបង្ហាញនូវនយោបាយកំពុងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាយ៉ាងពិតប្រាកដ។ ដូច្នេះ បើ ហ៊ុន សែន មិនមែនជាឆ្កែយួន ហើយមិនមែនជារឿងតាក់តែងឡើងរវាងអាយ៉ងនិងចៅហ្វាយ នោះបើតាមចរឹកផ្ទាល់ ហ៊ុន សែន នឹងមិននៅស្ងៀមឡើយ ដោយ ហ៊ុន សែន នឹងលេងយួនមួយរយៗលើសពីលេងជាមួយអាមេរិកនាពេលនេះ១០០ដងមិនខានឡើយ។

២. រឿងយួនខុសច្បាប់នៅខ្មែរមិនមែនមានតែ៧០០០០ នាក់ដូចការអះអាងរបស់ ស ខេង នោះទេ។ គ្រាន់តែនៅលើទឹកបឹងទន្លេសាបក៏មានចំនួនលើសដែរ ហើយបើចាប់រាប់ក្បាលយួនរស់នៅត្រឹមតំបន់ចាក់អង្រែក្រោម និងចាក់អង្រែលើក៏មិនតិចជាង១០ម៉ឺននាក់ដែរ។ ចុះទំរាំទូទាំងប្រទេស តើមានយួនខុសច្បាប់ប៉ុន្មានទៅ? អាចនិយាយថារាប់លាន់នាក់ទើបត្រូវ។

៣. រឿងយួនខុសច្បាប់នេះបើចង់ដោះស្រាយ ហ៊ុន សែន ឬរដ្ឋាភិបាល ស៊ីភីភី ត្រូវប្រកាសលុបចោលជាសាធារណៈនូវ«សារាចរណ៍ណែនាំស្តីពីការអនុវត្តន៍គោលនយោបាយចំពោះអាណិកជនវៀតណាមនៅកម្ពុជា ចុះថ្ងៃទី២៦ កម្ភៈ ១៩៨៦» ដែលចុះហត្ថលេខាដោយ ហ៊ុន សែន ជាមុនសិននោះទើបមូលដ្ឋានគ្រឹះនៃច្បាប់ ហើយឲ្យយើងជឿថាជារឿងពិត មានឆន្ទៈអនុវត្តច្បាប់អន្តោប្រវេសន៍កម្ពុជាពិត និងពិតជាបញ្ជាក់ថាកម្ពុជាជាប្រទេសឯករាជ្យ ហើយរឿងនេះមិនមែនជារឿងរបស់អាយ៉ង និងចៅហ្វាយតាក់តែងឡើងដើម្បីបោកខ្មែរ។ តែរឿងនេះ ហ៊ុន សែន ឬរដ្ឋាភិបាលខ្លួនអត់បានធ្វើទេ។

ដូច្នេះ សូមកុំចង់មកបោកប្រាស់យើងឲ្យសោះ! ៕





​ប្រភព/អត្ថបទដោយ៖ ខ្មែរ សុវណ្ណភូមិ


No comments:

Post a Comment