កលិយុគសម្ដេចដៃចោរដឹកនាំខេមររដ្ឋ៖ ស៊ីមិនមើលភ្លើខ្លួនឯង! ប្រជាពលរដ្ឋខ្មែរក្ដៀនយោបល់ ងងឹតទាំងប្រាំបីទិស បានតែត្រឹមអេះក្បាលទទួលកម្មវិបាកពីសម្ដេចដៃចោរនៃយើង!!
ប្រភពពីវេបសាយផ្ដាច់ការបានចុះផ្សាយថា ៖ បង្កើតក្រសួងធ្វើអី បើស្តីបន្ទោសពលរដ្ឋថាមិនចេះមើលទំនិញណាដែលមានជាតិគីមីចឹងដដែល
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានស្ដីបន្ទោសទៅលើពលរដ្ឋ ចំពោះការប្រើប្រាស់បន្លែមានសារធាតុគីមី ប៉ុន្តែលោកប្រាប់ទៅពលរដ្ឋ កុំឲ្យបន្ទោសលើរដ្ឋាភិបាលចំពោះការនាំចូលបន្លែផ្ទុកទៅដោយសារធាតុគីមី។
ក្នុងពិធីសម្ពោធសណ្ឋាគារមួយនៅឯខេត្តសៀមរាបនៅព្រឹកថ្ងៃនេះ លោក ហ៊ុន សែន បានថ្លែងថា កន្លងមក ប្រជាពលរដ្ឋតែងតែបន្ទោសរដ្ឋាភិបាលពីការមិនយកចិត្តទុកដាក់ពិនិត្យមើលបន្លែផ្លែឈើមានសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ ប៉ុន្តែលោកថា បញ្ហានេះមិនមែនមកពីរដ្ឋាភិបាលនោះទេ។
លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំសូមផ្ដាំផ្ញើត្រឡប់ទៅវិញថា សូមមេត្តាកុំទិញនូវអ្វីដែលមានជាតិគីមីទៅ វាចប់បាត់ហើយ វានៅត្រង់កន្លែងហ្នឹង ដោយសារតែយើងសម្រុកទៅទិញអាគីមីហ្នឹង ដូច្នេះគេចេះតែលក់តទៅទៀត រួចហើយចេះតែមកចោទរដ្ឋាភិបាល ហើយខ្លួនឯងអ្នកទទួលទាន ម៉េចក៏មិនមើលផង! រួចចេះតែចោទរដ្ឋាភិបាលថា ទុកឲ្យអ្នកនោះផលិតដោយដាក់ជីគីមីច្រើន ឬក៏មានការនាំចូលបន្លែបង្កាដោយមានគីមីច្រើន ចុះមានយើងអ្នកទៅទិញ កុំទិញវាមានម៉េច អាហ្នឹងមិនមែនរបស់យើងយកទៅចែកណា»។
អតីតប្រធានអង្គការកសិកម្មសេដាក លោកបណ្ឌិត យ៉ង់ សាំងកុមារ យល់ថា បញ្ហានេះជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ហើយមិនត្រូវបន្ទោសប្រជាពលរដ្ឋនោះទេ។ លោកថា «គាត់ត្រូវបន្ទោសក្រសួង ឬក៏មន្ត្រីជំនាញរបស់គាត់ដែរ ព្រោះជាផ្នែកមួយនៃការទទួលខុសត្រូវរបស់រដ្ឋាភិបាលដែរ ក្នុងការដឹកនាំឲ្យកសិករចេះដាំ ចេះផលិតបន្លែសុវត្ថិភាព ដើម្បីយកមកលក់នៅទីផ្សារ។ ទី២ ធ្វើការត្រួតពិនិត្យធ្វើយ៉ាងម៉េចកុំឲ្យមានផលិតផលដែលមានសារធាតុគីមីច្រើនមកចរាចរណ៍លើទីផ្សារ»។
អ្នកជំនាញកសិកម្មរូបនេះ បានអំពាវនាវទៅរដ្ឋាភិបាល ឲ្យជួយដោះស្រាយបញ្ហានេះ ដោយដាក់ មន្រ្តីជំនាញផ្នែកកសិកម្មចុះទៅអប់រំប្រជាពលរដ្ឋអំពីការផលិតបន្លែដោយមិនឲ្យប្រើ សារធាតុគីមី និងត្រូវត្រួតពិនិត្យឲ្យបានតឹងរឹង លើបន្លែដែលនាំចូលពីប្រទេសជិតខាងមកលក់កម្ពុជា។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹងកាលពីថ្ងៃទី២៧ ខែកញ្ញាថា កម្ពុជាបានចំណាយ ថវិកាជាង ២០០លានដុល្លារអាមេរិកសម្រាប់នាំចូលបន្លែពីបរទេស ដើម្បីយកមក ផ្គត់ផ្គង់តម្រូវការ ក្នុងស្រុក ដោយភាគច្រើននាំចូលពីប្រទេសវៀតណាម។ បើតាមរបាយការណ៍អង្គការ USAID របស់អាមេរិក បានបង្ហាញថា ពលរដ្ឋកម្ពុជាជាង ៧០ភាគរយ កំពុងប្រកបរបរកសិកម្ម ប៉ុន្តែកសិករអាចដាំបន្លែបានតែ១ភាគ៣ នៃតម្រូវការទីផ្សារដោយសារ បញ្ហាផ្សេងៗ។
អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងនៅក្នុងរបាយការណ៍សុវត្ថិភាពចំណីអាហារថា ចំណីអាហារផ្ទុកទៅដោយសារធារពុលប្រកបដោយគ្រោះថ្នាក់ ដូចជាមេរោគ បាក់តេរី បារ៉ាស៊ីត ឬសារធាតុគីមី បង្កនូវជំងឺជាង ២០០ប្រភេទ រាប់ចាប់តាំងពីរាគរូសរហូតដល់ជំងឺមហារីក។
របាយការណ៍អង្គការសុខភាពពិភលោកកាលពីឆ្នាំ២០១៥ បានឲ្យដឹងថា ប្រជាជនប្រហែល ៦០០លាននាក់ ឬម្នាក់ក្នុងចំណោម ១០នាក់ នៅលើពិភពលោក បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីបរិភោគចំណីអាហារផ្ទុកដោយសារធាតុពុល។
របាយការណ៍ WHO បានឲ្យដឹងទៀតថា មនុស្សយ៉ាងហោចណាស់ ៤២ម៉ឺននាក់ បានស្លាប់នៅរៀងរាល់ឆ្នាំ នៅក្នុងចំណោមពលរដ្ឋពុលចំណីអាហារប្រហែល ៦០០លាននាក់នៅរៀងរាល់ឆ្នាំ។
ចំណែកខាង អ្នកជំនាញផ្នែកកសិកម្ម និងជាប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិតយ៉ង សាំងកុមារថ្លែងថា ការអំពាវនាវឱ្យប្រជាពលរដ្ឋដាំដុះបន្លែបង្ការ និងចិញ្ចឹមសត្វ និងបញ្ចប់ការនាំចូលបន្លែដែលមានជាតិគីមី ពីប្រទេសជាតិខាងគឺជារឿងល្អ ។ ប៉ុន្តែ ការស្តីបន្ទោសពលរដ្ឋខ្មែរពីការទិញបន្លែត្រីសាច់ ដោយមិនចេះពិនិត្យសារធាតុគីមីនេះ ហាក់បង្ហាញពីការមិនទទួលខុសត្រូវរបស់រដ្ឋាភិបាល លើការទប់ស្កាត់បញ្ហានេះ។
លោកបណ្ឌិតយ៉ង សាំងកុមារ បញ្ជាក់ថា ប្រជាពលរដ្ឋជារឿងមួយ ប៉ុន្តែរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ជាពិសេសកាំកុងត្រូល ត្រូវមានភារកិច្ចពន្យល់ពលរដ្ឋ និងត្រូវពិនិត្យទប់ស្កាត់ការនាំចូលចំណីអាហារមានជាតិគីមី ហើយបន្ទោសទៅលើតែប្រជាពលរដ្ឋ តើបង្កើតក្រសួងទាំងពីរនេះមកធ្វើអ្វី? មែនណឹង ពួកអស់នោះដេកស៊ីប្រាក់ខែរាស្រ្តធ្វើអី ម៉េចមិនធ្វើការបម្រើរាស្រ្ត !៕ (ប្រភព ៖ VOD & VAYO) Credit : Pdachkar
ចំណែកលោក ប៉ាង សុខឿន ហៅ «ខ្មែរ សុវណ្ណភូមិ» អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោកបានបញ្ចេញមតិយោបល់ទាក់ទងទៅនឹងរឿងនេះ មានយ៉ាងដូច្នេះថា៖ ដល់ឮ ហ៊ុន សែន និយាយអញ្ចឹង គឺ១០០% មនុស្សនេះឆ្កួត!ឆ្កួតសុទ្ធតែម្តង!
បញ្ជាក់៖ ការដឹងបន្លែ ឬម្ហូបអាហារណាមួយមានជាតិគីមីទាល់តែមានឧបរករណ៍ពិនិត្យ តែមិនអាចយកភ្នែកទទេទៅមើលដឹងទេ។ ដូច្នេះហើយបានជាជាតិនីមួយៗតម្រូវឲ្យមានរដ្ឋាភិបាលដឹកនាំ និងទទួលខុសត្រូវ ហើយតម្រូវឲ្យមានស្ថាប័នកាំកុងត្រូល និងមន្រ្តីជំនាញ ដើម្បីត្រួតពិនិត្យ ហើយបង្កើតច្បាប់សម្រាប់គ្រប់គ្រង។ ចុះបើនិយាយឆ្គួតដូចហ៊ុន សែន តើខ្មែរត្រូវការរដ្ឋាភិបាល ឬមនុស្សចោលម្សៀតនេះយកមកធ្វើខ្មោចស្អី? តើបង្កើតកាំកុងត្រូលមកប្រយោជន៍ស្អី ដែលចំណាយលុយជាតិរាប់លានក្នុង១ឆ្នាំៗនោះ? គិតទៅមនុស្សដូច ហ៊ុន សែន ថោកទាបរកលេខដាក់គ្មាន និងមិនចេះទទួលខុសត្រូវសោះឡើយ។ (ប៉ាង សុខឿន - Khmer Sovannaphumi)
No comments:
Post a Comment