ក្ដៅៗ! ក្ដៅដល់ស្លឹកត្រចៀកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងរដ្ឋាភិបាលបុរសខ្លាចសែនហ៊ុន តែម្ដង !! លោក អ៊ូ វីរៈ (Virak OU) ៖ លោកកឹម សុខា មិនមែនជាជនក្បត់ជាតិ !!
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត និងជាអ្នកវិភាគបញ្ហាសង្គមនៅកម្ពុជា បានបញ្ចេញទស្សនៈតាមរយៈបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក(Facebook) ទាក់ទងទៅនឹងរឿងក្ដីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបាន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទពីបទក្បត់ជាតិ ប៉ុន្តែលោក អ៊ូ វីរៈ បានបញ្ចេញទស្សនៈថា "Kem Sokha is not a traitor. The CPP are not traitors. This is not Khmer Rouge 2. The CNRP are not enemies. OK? លោកកឹម សុខា មិនមែនជាជនក្បត់ជាតិ។ គណបក្សប្រជាជន មិនមែនជាជនក្បត់ជាតិឡើយ។ នេះមិនមែនជារបបខ្មែរក្រហមទី2 ។ គណបក្សសង្គ្រោះជាតិមិនមែនជាសត្រូវ។ អូខេ?"។
សូមរំលឹកឡើងវិញ នៅក្នុងសេចក្ដីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី៥ កញ្ញា ថា ក្រោយពិនិត្យសំណុំរឿង និងស៊ើបអង្កេត រួមនឹងពិនិត្យភស្តុតាង និងផ្ទៀងផ្ទាត់ចម្លើយជាមួយជនសង្ស័យរួចមក តុលាការសម្រេចចោទលោក កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ដោយផ្អែកលើការអត្ថាធិប្បាយរបស់លោក កឹម សុខា តាមវីដេអូបែកធ្លាយដែលព័ត៌មានគាំទ្ររដ្ឋាភិបាលចុះផ្សាយ។
សេចក្ដីថ្លែងការណ៍នេះបន្តថា ការចាប់ខ្លួនលោក កឹម សុខា ទាំងកណ្ដាលអាធ្រាត្រឈានចូលថ្ងៃទី៣ កញ្ញា នៅក្នុងអង្គហេតុនៃបទល្មើសជាក់ស្ដែងពាក់ព័ន្ធនឹងផែនការសម្ងាត់ និងសកម្មភាពនៃការឃុបឃិតជាមួយបរទេស។ ប៉ុន្តែសេចក្ដីថ្លែងការណ៍នេះ មិនបញ្ជាក់ថា លោក កឹម សុខា ឃុបឃិតនឹងប្រទេសណា ដូចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទថា លោក កឹម សុខា បានឃុបឃិតជាមួយសហរដ្ឋអាមេរិក។
សេចក្ដីថ្លែងការណ៍នេះដដែលបានចោទលោក កឹម សុខា ថា បានរៀបចំផែនការសម្ងាត់នេះ តាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៣ និងបន្តរហូតមកដល់បច្ចុប្បន្ននេះ ដែលជាអំពើក្បត់ជាតិ អំពើចារកម្ម ប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ និងបទល្មើសប្រឆាំងនឹងជាតិជាដើម។
លោក ហ៊ុន សែន ចោទលោក កឹម សុខា ជាអ្នកបង្កអស្ថិរភាពសង្គមដែលបានកើតឡើងតាំងពីឆ្នាំ១៩៩៣ មកទល់ពេលនេះ រួមមានទាំងការស្លាប់កម្មករនៅចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ ដែរនោះ គឺជាផែនការរៀបចំទុកជាមុនរបស់លោក កឹម សុខា ដែលមានសហរដ្ឋអាមេរិក នៅពីក្រោយខ្នង។
ប្រភព ៖ លោក អ៊ូ វីរៈ (Virak OU)
ព័ត៌មានទាក់ទង ៖ តុលាការ(តុលាកាឡ)សម្រេចចោទលោក កឹម សុខា ពីបទក្បត់ជាតិតាមការប្រកាសរបស់លោក ហ៊ុន សែន !!

No comments:
Post a Comment