*អភ័យឯកសិទ្ធិគ្រួសារ
ល្ងាចនេះ បានស្តាប់អ្នកអានព័ត៌មាននៃទូរទស្សន៍ល្បីមួយ គាត់បាននិយាយថា អំពើលួចគឺជាបទល្មើសព្រហ្មទណ្ឌ ដូចនេះមិនប្រកាន់ថា លូចបងប្អូន លួចឪពុកម្តាយនោះទេ កាលណាប្រព្រឹត្តបទល្មើស ក្បាលនរណា សក់អ្នកនោះ។ ពោលគឺ តាមខ្ញុំយល់ គឺគាត់ចង់និយាយថា ទោះជាលួចឪពុក ម្តាយក៏មានទោសដែរ។
ប៉ុន្តែ បើយោងតាមមាត្រា ៣៥៥ នៃក្រមព្រហ្មទណ្ឌ ដែលស្តីពី អភ័យឯកសិទ្ធិគ្រួសារ បានចែងថា ការលួចទ្រព្យសម្បត្តិរបស់បុព្វញាតិ ឬបច្ឆាញាតិ ឬសហព័ទ្ធ គឺមិនមានទោសព្រហ្មទណ្ឌនោះទេ។ បុព្វញាតិ គឺញាតិថ្នាក់លើរបស់យើង មានឪពុកម្តាយ ជីដូនជីតា។ បច្ឆាញាតិ គឺញាតិថ្នាក់ក្រោមរបស់យើង មាន កូន ឬចៅ។
ដូចនេះ សូមបងប្អូនកុំយល់ច្រឡំឲ្យសោះ។ លួចទ្រព្យសម្បត្តិរបស់បុព្វញាតិ បច្ឆាញាតិ ឬ សហព័ទ្ធ គឺមិនមែនជាបទព្រហ្មទណ្ឌនោះទេ៕
ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៧
អត្ថបទទាក់ទងមេធាវី សុក សំអឿន ៖ ការកាត់ក្តីដែលយុត្តិធម៌ គម្លាតរវាង លទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ និង លទ្ធិប្រជាធិបតេយ្យដោយតំណាង បទវិភាគ៖ តុលាការរដ្ឋបាល វិធីនៃការពង្រឹងឥទ្ធិពល/អំណាច អ្វីទៅជា វិមតិសង្ស័យ
No comments:
Post a Comment