ក្ដៅៗ! សំណាក់សារព័ត៌មានក្រៅប្រទេសបានចេញផ្សព្វផ្សាយយ៉ាងកក្រើក អំពីអ្នកស្រី យិងល័ក្សណ៍ បានគេចខ្លួនទៅក្រៅប្រទេស ក្រោយពីការមិនបានចូលតុលាការ តាមណាត់នៅថ្ងៃនេះ !!
បាងកក៖ ប្រភពសារព័ត៌មានបរទេសកំពុងតាមដានស្ថានការណ៍នៅថៃយ៉ាងសស្រាំ ក្រោយពេលដែលអ្នកស្រី យិងល័ក្សណ៍ ជិនវ័ត្រ អតីតៈនាយករដ្ឋមន្ត្រីថៃ មិនបានទៅបង្ហាញខ្លួននៅតុលាការថ្ងៃនេះ ដោយឲ្យហេតុផលថា ទឹកក្នុងត្រចៀកមិនស្មើគ្នា ប៉ុន្តែតុលាការយល់ឃើញថា ហេតុផលមិនល្មមគ្រប់គ្រាន់ រហូតបញ្ចេញដីកាចាប់ខ្លួនគាត់ និងពន្យារការអានសេចក្ដីកាត់ក្ដីទៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នេះ ។
ទីបំផុតសំណាក់សារព័ត៌មាន Router ក៏បានរាយការណ៍ដោយអាងប្រភព ដែលជិតស្និទ្ធអ្នកស្រី យិងល័ក្សណ៍ ហើយជាសមាជិកបក្សភឿថៃ (Pheu Thai Party) ថា អ្នកស្រី យិងល័ក្សណ៍ បានភៀសខ្លួនចេញពីប្រទេសថៃហើយ ប៉ុន្តែមិនមានការនិយាយឲ្យជាក់ច្បាស់ថា គេចទៅនៅប្រទេសណានោះឡើយ។
ចំណែកសំណាក់សារព័ត៌មាន BBC បានរាយការណ៍ថា ព័ត៌មាននោះ ជាព័ត៌មានបន្ទាន់ ស្របគ្នា ដោយអះអាងប្រភពព័ត៌មានថា លោកស្រី យិងល័ក្សណ៍ បានគេចខ្លួនចេញពីប្រទេសថៃដូចគ្នា។
មុននេះ ប្រភពសំណាក់សារព័ត៌មានបរទេស បានរាយការណ៍ថា រដ្ឋាភិបាលយោធាថៃ បានបន្ថែមការការពារយ៉ាងតឹងតែងតាមច្រកចេញ-ចូល បរិវេណជាយដែន មុនពេល នាយឧត្តមសេនីយ៍ ប្រៈវិត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃក្រសួងការពារជាតិ បានចេញមកឲ្យសម្ភាសថា អាចទៅរួច ដែលអ្នកស្រី យិងល័ក្សណ៍ ជិនវ័ត្រ បានធ្វើដំណើរចាកចេញពីប្រទេសថៃទៅហើយ ផងដែរ។
ប្រភព ៖ matichon ប្រភពរូបថត ៖ Yingluck Shinawatra
No comments:
Post a Comment