បុរសខ្លាំងបន្ទាប់ពីបានសន្យា​ថា​នឹង​ដំឡើង​ប្រាក់​ឈ្នួលដល់​កម្មករ​រោងចក្រហើយ ក៏បន្ថែមCommentsថាកម្មករកម្មការិនីអាចជិះឡានក្រុងដោយឥតគិតតម្លៃសេវាពីរឆ្នាំ !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
បុរសខ្លាំងបន្ទាប់ពីបានសន្យា​ថា​នឹង​ដំឡើង​ប្រាក់​ឈ្នួលដល់​កម្មករ​រោងចក្រហើយ ក៏បន្ថែមCommentsថាកម្មករកម្មការិនីអាចជិះឡានក្រុងដោយឥតគិតតម្លៃសេវាពីរឆ្នាំ !!

បុរសខ្លាំងបន្ទាប់ពីបានសន្យា​ថា​នឹង​ដំឡើង​ប្រាក់​ឈ្នួលដល់​កម្មករ​រោងចក្រហើយ ក៏បន្ថែមCommentsថាកម្មករកម្មការិនីអាចជិះឡានក្រុងដោយឥតគិតតម្លៃសេវាពីរឆ្នាំ !!

Share This

បុរសខ្លាំងហ៊ុន សែនខ្លាំងនៃអាណាចក្រខ្មែរយុគសម្បូររាជានិងសម្បូរផ្កាយរះ បន្ទាប់ពីបានសន្យា​ថា​នឹង​ដំឡើង​ប្រាក់​ឈ្នួលដល់​កម្មករ​រោងចក្រហើយ ក៏បន្ថែមCommentsថាកម្មករកម្មការិនីអាចជិះឡានក្រុងដោយឥតគិតតម្លៃសេវាពីរឆ្នាំ !!

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​លើកឡើងថា កម្មករ​កម្មការិនី​រោង​ចក្រ នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជិះ​រថយន្ត​ក្រុង​សាធារណៈ​ដោយ​ឥត​គិត​តម្លៃ​សេវា​រយៈ​ពេល ២​ឆ្នាំ ដោយ​ថា ដើម្បី​សម្រួល​ដល់​ជីវិភាព​របស់​ពួកគេ។

លោក ហ៊ុន សែនបានលើកឡើងបែបនេះឆ្លើយតបទៅនឹងអ្នកប្រើប្រាស់បណ្ដាញសង្គម​ហ្វេសប៊ុក ដែល​បញ្ចេញ​មតិ​នៅក្នុង​សារ​ផ្សព្វផ្សាយ​នៅ​​លើទំព័រហ្វេសប៊ុករបស់លោក ពីការជួបសំណេះសំណាលជាមួយក្រុម​កម្មករកម្មការិនី​ជាង ៤២០០​នាក់ នៅឯ​​កោះពេជ្រ នៅ​ព្រឹកថ្ងៃទី​២០ ខែសីហានេះ។

លោកហ៊ុន សែន បានលើកឡើងថា «ក្មួយៗកម្មករទទួលបានសេវាជិះឡានក្រុងសាធារណះ​​ឥតគិតថ្លៃ ២ឆ្នាំ​ ពីថ្ងៃទី​​២០ ខែ​សីហា ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៩ ដែលនឹងជួយសម្រួលដល់ការចំណាយមួយចំនួនរបស់ក្មួយៗ»។

លោកបន្ថែមថា កម្មករកម្មការិនីគ្រប់រូបអាចជិៈរថយន្តក្រុងសាធារណៈនេះបានគ្រាន់តែបង្ហាញ់កាតរបស់ខ្លួន នោះនឹងទទួលបានសេវានេះភ្លាម៕











ប្រភព ៖ vodhotnews
ព័ត៌មានទាក់ទងនឹងបុរសខ្លាំងហ៊ុនសែននៃអាណាចក្រខ្មែរយុគសម្បូររាជាបានសន្យា​ថា​កន្លងៗមក៖ ជាការរំលឹកពាក្យសន្យារបស់ហ៊ុន សែន ដែលធ្លាប់បានសន្យា​ថា​ នឹង​កាត់​ក​ខ្លួន​ឯង​ចោល មន្ត្រី​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន​ផ្តាំ​ទៅ​លោក ហ៊ុន សែន កុំ​ឲ្យ​ធ្វើ​បាប​ខ្លួន​ឯង !! បុរសខ្លាំងហ៊ុន សែននៃអាណាចក្រខ្មែរយុគសម្បូររាជានិងសម្បូរផ្កាយរះ បានសន្យា​ថា​នឹង​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​ឲ្យ​បាន​ដល់ ១៦៨​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០១៨ និង​ផ្តល់​កាដូ​ពិសេស​មួយ​ចំនួន​ទៀត !!

No comments:

Post a Comment