(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា មន្រ្តីមួយចំនួន ដែលនាំឲ្យភាពអសកម្មនៅក្នុងការផ្តល់សេវាសាធារណៈអាចជាអ្នកដែលមាននិន្នាការបម្រើបក្សក្រៅរដ្ឋាភិបាល ហើយសម្តេចបានបញ្ជាឲ្យចាប់ខ្លួនមន្រ្តីអសកម្មនោះ ជៀសវាងការបង្កឲ្យខូចកេរ្តិ៍ឈ្មោះមន្រ្តីរាជរដ្ឋាភិបាលទាំងមូល។
សម្តេចតេជោ បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី នៃសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ក្នុងចំណោមមន្រ្តី ៣-៤ពាន់នាក់ មានមន្រ្តីខិលខូចតែ ៤-៥នាក់ប៉ុណ្ណោះ ហើយតាមដឹងមន្រ្តីនោះ គឺមកបក្សនយោបាយផ្សេង»។
បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យមន្រ្តីថ្នាក់ក្រោមជាតិទាំងអស់ ត្រូវប្រឹងប្រែងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ កុំបង្កឲ្យមានភាពថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ៕
ប្រភព៖ freshnewsasia
No comments:
Post a Comment