លោក ផៃ ស៊ីផាន៖ ការវាយបាក់ធ្មេញ ក្បាលនឹងគល់ឫស្សី ឬមឈូស ជាភាសាសាមញ្ញពាក្យរបស់ឥស្សរជន (ជាភាសាសាមញ្ញពាក្យរបស់ឥស្សរជនមែនហ្នឹង តែជាឥស្សរជនព្រៃយង់ឃ្នងគ្មានអរិយធម៌LOL) - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏 PopCash.net
លោក ផៃ ស៊ីផាន៖ ការវាយបាក់ធ្មេញ ក្បាលនឹងគល់ឫស្សី ឬមឈូស ជាភាសាសាមញ្ញពាក្យរបស់ឥស្សរជន (ជាភាសាសាមញ្ញពាក្យរបស់ឥស្សរជនមែនហ្នឹង តែជាឥស្សរជនព្រៃយង់ឃ្នងគ្មានអរិយធម៌LOL)

លោក ផៃ ស៊ីផាន៖ ការវាយបាក់ធ្មេញ ក្បាលនឹងគល់ឫស្សី ឬមឈូស ជាភាសាសាមញ្ញពាក្យរបស់ឥស្សរជន (ជាភាសាសាមញ្ញពាក្យរបស់ឥស្សរជនមែនហ្នឹង តែជាឥស្សរជនព្រៃយង់ឃ្នងគ្មានអរិយធម៌LOL)

Share This

លោក ផៃ ស៊ីផាន៖ ការវាយបាក់ធ្មេញ ក្បាលនឹងគល់ឫស្សី ឬមឈូស ជាភាសាសាមញ្ញពាក្យរបស់ឥស្សរជន (ជាភាសាសាមញ្ញពាក្យរបស់ឥស្សរជនមែនហ្នឹង តែជាឥស្សរជនព្រៃយង់ឃ្នងគ្មានអរិយធម៌LOL)

អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផា​ន បាន​និយាយ​ថា ការ​ប្រើ​ពាក្យ​សម្តី​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែល​គំរាម​វាយ​«​បាក់​ធ្មេញ​»​និង​ការ​គំរាម​វាយ​នឹង​គល់​ប្ញ​ស្សី​ទៅ​លើ​អ្នក​តវ៉ា​នឹង​ល​ទ្ឋ​ផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​ឆ្នាំ​២០១៨​ខាង​មុខ​ពី​សំណាក់​លោក​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច វង សូត​នោះ ថា​ជា​ភាសា​សាមញ្ញ ។

នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហោះ​នៅ​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៧ លោក ផៃ ស៊ី​ផា​ន បាន​បកស្រាយ​ថា ដោយសារ​អ្នកមាន​និន្នាការ មិន​ស្រប​រាជរដ្ឋាភិបាល ក៏​ដូច​ជា​អ្នក​តាំងខ្លួន ជា​អ្នកវិភាគ​នយោបាយ ដែល​មាន​ចរិត​តតាំង​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​យកពាក្យ​ពេចន៍​របស់​សម្តេច ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មក​បំភ្លៃ ដោយ​អ្នក​ទាំងនោះ កែ​ច្នៃ លាប​ពណ៌ ធ្វើ​ឲ្យ​សាធារណជន​យល់​ច្រឡំ និង​មានការ​ភិតភ័យ​។

លោក​ថា រាប់​ទាំង​មន្ត្រី​អង្គការសហប្រជាជាតិ ក៏​យល់​ខុស វង្វេង តាម​អ្នកបកប្រែ ដែល​មាន​និន្នាការ​នៃ​បណ្តា​អ្នក​សារព័ត៌មាន​តតាំង​មួយ​ចំនួន រឹតតែ​បង្កើត​ឲ្យ​មាន​ស្ថានការណ៍​អាក្រក់ ដែល​អាច​ចាត់​ទុក​ថា ជា​យុទ្ធនាការ ធ្វើ​ឲ្យ​មតិ​សាធារណៈ មើលឃើញ​កម្ពុជា​អាក្រក់​។

អ្នកនាំពាក្យ​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​ប្រើប្រាស់​ពាក្យ​របស់​ឥស្សរជន​ដូច​ជា បាក់​ធ្មេញ គល់​ឫស្សី ឬ ម​ឈូ ជាដើម​នោះ គឺជា​ភាសា​សាមញ្ញ​តែ​ប៉ុណ្ណោះ ដែល​ប្រជាពលរដ្ឋ​ខ្មែរ ប្រើប្រាស់​គ្រប់​ស្រទាប់ នៃ​ជីវិត ដែល​មិន​គួរ​បំភ្លៃ ញុះញង់ ចោទប្រកាន់​នោះ​ទេ ។

លោក ផៃ ស៊ី​ផា​ន សង្កត់ធ្ងន់​ថា​ពាក្យ​ទាំង​អស់នេះ ជា​ពាក្យ​សាមញ្ញ ក្នុង​កិច្ច “​ព្រមាន​” ប្រាប់ ឬ​រំ​ឮ​ក​ឲ្យ​ដឹង​ជា​មុន​ក្នុង​កិច្ច​បញ្ចៀស នៅ​ក្នុង​ការ​ប្រព្រឹត្ត​ល្មើស ដែល​ស្មើ នឹង​ពាក្យ​អង់គ្លេស “ Warning” ។ ពាក្យ​ដែល​បាន​ប្រើប្រាស់​ទាំងអស់​នោះ ពុំ​មាន​ន័យ ឬ​បំណង ក្នុង​ការ​បំភិតបំភ័យ​នោះ​ឡើយ ៕








ប្រភព៖ ​angrut
ព័ត៌មានទាក់ទង ៖ រដ្ឋមន្ដ្រីក្រសួង​សង្គមកិច្ច លោកវង សូត គំរាមវាយសំពងក្បាលប្រជាខ្មែរដោយគល់​ប្ញស្សី បើហ៊ានតវ៉ា​ចំពោះ​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ​២០១៨ !!
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson)​ "បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដរាប​ណា​ ហ៊ុន សែន នៅ​កាន់​អំណាច"
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson)​ "បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដរាប​ណា​ ហ៊ុន សែន នៅ​កាន់​អំណាច"
រដ្ឋមន្ដ្រីក្បាលនឹង​គល់​ឬ​ស្សីនៃក្រសួង​សង្គមកិច្ច(ក្រសួងអសង្គមកិច្ច បានត្រឹមត្រូវជាង)​ ​បានថ្កោលទោស​​លោកហ្វីល រ៉ូប៊ឺតសុន(Phil Robertson)មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ !!

No comments:

Post a Comment