លោកចន ម៉ាក់ខេន(John McCain) សមាជិកព្រឹទ្ធសភានិងជាប្រធានគណៈកម្មាធិការយោធសេវានៃព្រឹទ្ធសភាបានធ្វើប្រតិកម្មតបនឹងចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាមកលើអង្គការNDI
(បកប្រែក្រៅផ្លូវការដោយ Men Kimseng VOA)៖ «ខ្ញុំមានក្តីព្រួយបារម្ភនិងខកចិត្តចំពោះដំណឹងដែលរដ្ឋាភិបាលកម្ពុជាបានបញ្ជា ឲ្យបុគ្គលិកអង្គការ NDI ចាកចេញពីប្រទេសកម្ពុជា។ អង្គការ NDI បានប្តេជ្ញាជំរុញនីតិរដ្ឋ និង លើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក។ ហើយអង្គការនេះធ្វើកិច្ចការសំខាន់ៗនិងមានតម្លៃក្នុងប្រទេសកម្ពុជា ដើម្បីធានាសុចរិតភាពនៃដំណើរការបោះឆ្នោត។
ទង្វើចុងក្រោយរបស់រដ្ឋាភិបាលកម្ពុជានេះគឺជាគ្រាន់តែជាយុទ្ធនាការដើម្បីបំបិទសំឡេងក្រុមអ្នកលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ យាយីរំខានក្រុមសង្គមស៊ីវិល និងរិតត្បិតប្រព័ន្ធផ្សព្វផ្សាយក្នុងកិច្ចព្យាយាមរារាំងដំណើរការប្រកបដោយយុត្តិធម៌និងបើកចំហ ក្នុងពេលបោះឆ្នោតជាតិ ដែលគេគ្រោងធ្វើនៅឆ្នាំខាងមុខនេះ។
តាមរយៈការបណ្តេញបុគ្គលិកអង្គការ NDI នេះ គឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងតែបង្ហាញច្បាស់ថា លោកហ៊ុន សែនខ្លាចសង្គមបើកចំហ និង ការពិភាក្សាដេញដោលគ្នា ហើយលោកថែមទាំងមានបំណងប្រើប្រាស់ល្បិចកលបែបផ្តាច់ការដើម្បីកៀបសង្កត់គេឯង។
ការពិតដ៏គួរឲ្យក្រៀមក្រំនោះគឺថាទង្វើទាំងនេះនឹងកាន់តែរីករាលដាលឡើងក្នុងពិភពលោកបើគ្មានការអ្នកដឹកនាំដ៏ខ្លាំងក្នុងសហរដ្ឋអាមេរិក។ ពេលគ្មានការតាំងចិត្តរបស់សហរដ្ឋអាមេរិក ក្រុមមេដឹកនាំផ្តាច់ការនៅជុំវិញពិភពលោកនឹងមានអារម្មណ៍កាន់តែបានចិត្តឡើងក្នុងការវាយប្រហារលើក្រុមជំទាស់ សកម្មជនសិទ្ធិមនុស្ស និងក្រុមសង្គមស៊ីវិល។ រដ្ឋបាលរបស់លោក ត្រាំ ចាំបាច់ត្រូវបញ្ជូនសារដ៏ខ្លាំងក្លាមួយថាស.រ.អា.ប្តេជ្ញាលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋក្នុងប្រទេសកម្ពុជានិងនៅពាសពេញពិភពលោក»។
ប្រភព៖ Men Kimseng VOA
No comments:
Post a Comment