ជំងឺលើសជាតិខ្លាញ់ក្នុងឈាម ភាគ២ (ការព្យាបាល) ដោយវេជ្ជបណ្ឌិត តាំង តេក ហុង
គោលដៅចំបងនៃការព្យាបាលជំងឺលើសជាតិខ្លាញ់ក្នុងឈាមគឺបញ្ចុះកំរិតកូលេស្តេរ៉ុល LDL និងធ្វើអោយកំរិតកូលេស្តេរ៉ុល HDL កើនឡើង។ កំរិតកូលេស្តេរ៉ុល LDL ដែលជាគោលដៅគឺអាស្រ័យទៅតាមបុគ្គលដែលមាន ឬគ្មានហានីភ័យជំងឺសសៃឈាមនិងបេះដូង។
ជាទូទៅ កំរិតដែលគេចង់បានគឺ កូលេស្តេរ៉ុល LDLតិចជាង ១៣០ម.ក្រ/ដេ.ល ឬ៣,៤ ម.ម៉/ល។ រីឯអ្នកដែលមានហានិភ័យជំងឺសសៃឈាមនិងបេះដូង កំរិតកូលេស្តេរ៉ុល LDLត្រូវតិចជាង១០០ម.ក្រ/ដេ.ល ឬ២,៦ម. ម៉/ល។ បើមានហានិភ័យខ្ពស់គឺកំរិតកូលេស្តេរ៉ុល LDLអោយតិចជាង៧០ម.ក្រ/ដេ.ល ឬ១,០៨ម.ម៉/ល។
មនុស្សដែលគេចាត់ទុកថាមានហានិភ័យខ្ពស់គឺបុគ្គលដែលធ្លាប់មានស្ទះសរសៃឈាមបេះដូង(ដែលមានអាការៈចុកចាប់ដើមទ្រូងយ៉ាងខ្លាំង) (Heart attack) ស្ទះសសៃឈាមនៅក Carotid Artery ស្ទះសរសៃឈាមក្រហមឬអាកទែរនៅដៃ ឬជើង និងមានជំងឺទឹកនោមផ្អែម។ លើសពីនេះទៅទៀត អ្នកដែលជក់បារី មានជំងឺលើសសំពាធឈាម មានជាតិកូលេស្តេរ៉ុលHDLទាប មានសមាជិកគ្រួសារកើតជំងឺបេះដូងក្រោមអាយុ៤០ឆ្នាំ អាយុលើសពី៤៥ឆ្នាំចំពោះបុរស និង៥៥ឆ្នាំចំពោះស្រ្តី និងមានលើសជាតិខ្លាញ់ណាមួយក្នុងឈាម។
Credit Photo: Davidson's Principles & Practice of Medicine 21th edition |
- ឈប់ជក់បារី ប៉ុន្តែការឈប់ជក់បារីអាចធ្វើអោយកូលេស្តេរ៉ុលHDLទៅដល់១០%។
- សំរកទំងន់ សំរកបាន២,៧គ.ក្រ ជាតិកូលេស្តេរ៉ុលHDL កើនបាន១ម.ក្រស្មើរនឹង០,០៣ម.ម៉/ល។
- ហាត់ប្រាណអោយបាន៣០នាទី និង៥ដងក្នុង១សបា្តហ៍។ លំហាត់ប្រាណទាំងនោះមានដូចជាដើរ រត់ ធាក់កង់ ហែលទឹក និង...ជាដើម។ ក្នុងរយៈពេល២ខែដំបូង លំហាត់ប្រាណខាងក្រៅយ៉ាងទៀងទាត់ (Aerobic exercise) អាចធ្វើអោយកូលេស្តេរ៉ុល HDL កើនបានប្រហែល៥%។
២. បរិភោគអាហារដែលមានផាសុខភាព ឬទ្រទ្រង់សុខភាព
- ជ្រើសយកអាហារដែលមានជាតិខ្លាញ់ល្អចំពោះសុខភាព។ អាហារដែលមានអាស៊ីតខ្លាញ់ឆ្អែត (Saturated fat) មានដូចជាប័រ ក្រែម និងហ្វ្រូម៉ាឬឈីសជាដើម និងអាស៊ីតខ្លាញ់ត្រង់ស៍ធ្វើអោយជាតិកូលេស្តេរ៉ុលសរុប និងLDL កើនឡើង។ គួរបរិភោគអាហារទាំងនេះមិនលើសពី១០%នៃថាមពលឬកាល់ឡូរីសរុបប្រចាំថ្ងៃឡើយ។ ខ្លាញ់ដែលល្អគឺខ្លាញ់ដែលមានអាស៊ីតខ្លាញ់ Monounsaturated មាននៅក្នុងប្រេងផ្លែអូលីវ សណ្តែកដី និងប្រេងដែលចំរាញ់ពីCanola, Almond និង Walnut។
- ចៀសវាងជាតិខ្លាញ់ដែលជា Trans fat ដែលជាញឹកញាប់តែងឃើញមានក្នុង Margarine នំឃុកឃី នំឃេកឬនំខួបកំណើត ក្រាកឃ័រ នំធុង និង Pie crust ។ល។
- កំណត់បរិមាណជាតិកូលេស្តេរ៉ុលក្នុងអាហារ គឺមិនអោយលើសពី៣០០ម.ក្រ ក្នុងមួយថ្ងៃ ឬតិចជាង២០០ម.ក្រក្នុង១ថ្ងៃចំពោះអ្នកមានជំងឺបេះដូង។ ប្រភពកូលេស្តេរ៉ុលច្រើន? (Concentrated source) មានសាច់ លឿងស៊ុត និងទឹកដោះគោ។ ដូច្នេះគួរបរិភោគសាច់ដែលមានខ្លាញ់តិចបំផុត ផលិតផលអ្វីដែលជំនួសស៊ុត និងទឹកដោះគោដែលគេដកជាតិខ្លាញ់ចេញ។
៣. បរិភោគអាហារដែលធ្វើអង្ករសង្រូប(អង្ករដែលនៅមានជាតិកន្ទក់) និងផលិតផលដែលធ្វើពីអង្ករសង្រូប ឬស្រូវសាឡីសង្រូប(នៅមានជាតិកន្ទក់)។ Oatmeal និង Oat bran ក៏ជាជំរើសដ៏ល្អដែរ។
៤. បរិភោគបន្លែ និងផ្លែឈើអោយបានច្រើន ព្រោះអាហារដែលសំបូរជាតិសសៃអាចជួយបន្ថយជាតិលូលេស្តេរ៉ុលបាន។
៥. បរិភោគសាច់ត្រីៈ មានប្រភេទត្រីខ្លះដូចជាត្រីធូណា Cod fish និង halibut ជាដើម មានជាតិខ្លាញ់ អាស៊ីដខ្លាញ់ និងកូលេស្តេរ៉ុលតិចជាងសាច់សត្វដទៃ។ សាច់ត្រី Salmon, mackerel និង Herring សំបូរទៅដោយជាតិអាស៊ីតខ្លាញ់អូមេហ្គា៣។
៦. ផឹកស្រាល្មមៗ
អាហារសំរាប់អ្នកមានទ្រីហ្គ្លីសេរីដខ្ពស់
បន្ថយអាហារដែលមានកាឡូរីខ្ពស់។ រាល់កាឡូរីដែលលើសពីដំរូវការត្រូវបានបំលែងទៅជាទ្រីហ្គ្លីសេរីដហើយរក្សាទុក ដូច្នេះបន្ថយកាឡូរីគឺបន្ថយជាតិទ្រីហ្គ្លីសេរីដ។ អាហារដែលសបូរជាតិស្ករ និងជាតិម្សៅសុទ្ធតែអាចធ្វើអោយជាតិខ្លាញ់ទ្រីហ្គ្លីសេរីដកើនឡើង។ ក្រៅពីនេះ ជាតិអាល់កុល ឬសុរាក៏ធ្វើអោយជាតិខ្លាញ់ទ្រីហ្គ្លីសេរីដក្នុងឈាមឡើងខ្ពស់ដែរ។
ប្រសិនបើការអនុវត្តន៍ទំលាប់ និងរបបអាហារដូចមានរៀបរាប់ខាងលើពី៣ទៅ៦ខែគ្មានប្រសិទ្ធភាព គេអាចចាប់ផ្តើមប្រើថ្នាំដើម្បីបញ្ចុះជាតិខ្លាញ់ក្នុងឈាម។
ចំណាំៈ រាល់ឱសថដែលមានរៀបរាប់ខាងក្រោមសុទ្ធតែមានផលវិបាក និងមិនអាចប្រើក្នុងករណីមួយចំនួន។ ដូច្នេះ មុននឹងប្រើ ចាំបាច់ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការីជាមុនសិន។
១. ថ្នាំបញ្ចុះជាតិកូលេស្តេរ៉ុលៈ
- Statin (HMGCoA reductase inhibitors): ថ្នាំនេះជួយទៅទប់កុំអោយថ្លើមផលិត LDL។ ជាលិទ្ធផលធ្វើអោយកំរិត LDL& triglyceride ក្នុឈាមចុះ និងកំរិត HDLកើនឡើង។ ថ្នាំនេះមានឈ្មោះលើទីផ្សារដូចជា Atorvastatin (Lipitor), Fluvastatin (Lescol), Lovastatin (Altoprev, Mevacor), Pitavastatin (Livalo), Prevastatin (Pravachol), Rosuvastatin (Crestor) and Simvastatin (Zocor)។
- Bile acid binding resin: ថ្នាំនេះជួយទប់កុំអោយពោះវៀនស្រូបជាតិកូលេស្តេរ៉ុលពីទឹកប្រមាថវិញ ជាហេតុនាំអោយថ្លើមយកកូលេស្តេរ៉ុលក្នុងឈាមទៅផលិតជទឹកប្រមាថ។ ថ្នាំនេះក៏ជួយអោយកំរិត HDLឡើងផងដែរ។ ឈ្មោះលើទីផ្សារ Cholestyramine (Prevalite), Colesevelam (Welchol), and Cholestipol (Colestid)។
- Cholesterol absorption inhibitors: ជាប្រភេទថ្នាំដែលទៅទប់កុំអោយភ្នាសពោះវៀនស្រូបយកជាតិកូលេស្តរ៉ុល Ezetimibe (Zetia)។
- ថ្នាំដែលផ្គុំគ្នារវាង Cholesterol absorption inhibitors និង Statin: Ezetimibe-Simvastatin (Vytorin)។
- ថ្នាំចាក់៖ Alirocumab (Praluent)។
២. ថ្នាំបញ្ចុះជាតិទ្រីហ្គ្លីសេរីដ៖
- Fibrates: ឈ្មោះលើទីផ្សា Fenofibrate (Tricor), Gemfibrozil (Lopid)។
- Niacin: ឈ្មោះលើទីផ្សា Niacin (Niaspan)។
- Omega-3 fatty acids supplement: Lovaga
Credit Photo: Davidson's Principles & Practice of Medicine 21th edition |
អត្ថបទ រៀបរាងដោយ វេជ្ជបណ្ឌិត តាំង តេកហុង
ក្រុងចាកសុនវាល រដ្ឋហ្វ្ល័ររីដា សហរដ្ឋអាមេរិច
អត្ថបទទាក់ទង៖ ជំងឺលើសជាតិខ្លាញ់ក្នុងឈាម ភាគ១ (Hyperlipidemia Part I) ដោយវេជ្ជបណ្ឌិត តាំង តេក ហុង ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ Sick Kids និងមន្ទីរពេទ្យMount Sinaiនៅទីក្រុងតូរុងតូ ប្រទេសកាណាដាដែលបានធ្វើការវះកាត់ជួយសង្គ្រោះទារកក្នុងផ្ទៃម្តាយដែលមានការលូតលាស់បេះដូងមិនធម្មតា បានដោយជោគជ័យ!! ជំងឺវង្វងវង្វាន់ (មុដ្ឋសតី=អ្នកមានសតិវង្វងវង្វាន់) Alzheimer's Disease and Dementia ភាគ១ ដោយ វេជ្ជបណ្ឌិត តាំង តេក ហុង
No comments:
Post a Comment