លោកបណ្ឌិតសុខ ទូច រហ័សនាមដ៏ល្បីល្បាញបន់ឌិតគ្រៀវជ្រូក បាននិយាយថា សម្តេចហេង សំរិន ទៅយកដីវៀតណាមមករស់នៅ មិនមែនវៀតណាមចូលមកយកផ្ទះគាត់នោះទេ!
លោកសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា បើអ្នកណាមួយដឹងថា មានប្រទេសជិតខាងឈ្លានពានចូលទឹកដីកម្ពុជាឲ្យប្រាប់រូបលោកហើយថា ចំពោះករណីចោទវៀតណាមទន្ទ្រានយកដីកម្ពុជាក្បែរផ្ទះលោក ហេង សំរិន នោះគឺលោកថា មិនពិតទេ។
នៅក្នុងសន្និសីទស្តីពីស្ថានភាពព្រំដែននៅព្រឹកនេះ លោក សុខ ទូច បានច្រានចោលចំពោះការចោទថា វៀតណាមឈ្លានពានផ្ទះ លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដោយលោកថា លោក ហេង សំរិន ទេ ជាអ្នកយកដីវៀតណាមរស់នៅ។ លោកថ្លែងថា «សម្តេច ហេង សំរិន ទេ ជាអ្នកយកដីវៀតណាមនៅនោះ។ ដោយសារ គាត់នៅទៅ De Facto គាត់នៅយូរទៅ ដោយសារទម្លាក់ផែនទីទៅ ដីលោកតាហេង សម្តេច ហេង សំរិន នោះ បានទៅវៀតណាម ប៉ុន្តែគាត់នៅយូរ…»។
ក្នុងពេលសន្និសីទនោះ លោក សុខ ទូច ក៏បានព្រមានចំពោះអ្នកដែលនិយាយថា វៀតណាមឈ្លានពានបូរណភាពទឹកដីកម្ពុជា ដោយមិនមានភស្តុតាងអាចព្រឈមមុខផ្លូវច្បាប់។
កន្លងមកមានការចោទថា ការដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាមធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី ហើយថា សូម្បីផ្ទះជាភូមិកំណើតលោក ហេង សំរិន ប្រធានរដ្ឋសភា នៅស្រុកពញ្ញក្រែកខេត្តត្បូងឃ្មុំ បច្ចុប្បន្នក៏ត្រូវវាស់វែងទៅថា នៅក្នុងទឹកដីវៀតណាមដែរ។ ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថា ការដោះស្រាយបោះបង្គោលព្រំដែនជាមួយវៀតណាម ធ្វើឲ្យកម្ពុជាចំនេញទឹកដី គឺលោកថាផ្ទៃដីជាក់ស្តែងរបស់កម្ពុជាគឺធំជាង១៨១ ០៣៥គីឡូម៉ែត្រការ៉េ៕
រូបថតលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា រហ័សនាមល្បីល្បាញបណ្ឌិតគ្រៀវជ្រូក (FB:SokTouch-សុខ ទូច) |
រូបថតលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា រហ័សនាមល្បីល្បាញបណ្ឌិតគ្រៀវជ្រូក (FB:SokTouch-សុខ ទូច) |
រូបថតលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា រហ័សនាមល្បីល្បាញបណ្ឌិតគ្រៀវជ្រូក (FB:SokTouch-សុខ ទូច) |
ប្រភព៖ vodhotnews
No comments:
Post a Comment