បុរសខ្លាំងហ៊ុន សែននៃអាណាចក្រខ្មែរយុគសម្បូររាជានិងសម្បូរផ្កាយរះ បានសន្យា​ថា​នឹង​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​ឲ្យ​បាន​ដល់ ១៦៨​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០១៨ និង​ផ្តល់​កាដូ​ពិសេស​មួយ​ចំនួន​ទៀត !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
បុរសខ្លាំងហ៊ុន សែននៃអាណាចក្រខ្មែរយុគសម្បូររាជានិងសម្បូរផ្កាយរះ បានសន្យា​ថា​នឹង​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​ឲ្យ​បាន​ដល់ ១៦៨​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០១៨ និង​ផ្តល់​កាដូ​ពិសេស​មួយ​ចំនួន​ទៀត !!

បុរសខ្លាំងហ៊ុន សែននៃអាណាចក្រខ្មែរយុគសម្បូររាជានិងសម្បូរផ្កាយរះ បានសន្យា​ថា​នឹង​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​ឲ្យ​បាន​ដល់ ១៦៨​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០១៨ និង​ផ្តល់​កាដូ​ពិសេស​មួយ​ចំនួន​ទៀត !!

Share This

បុរសខ្លាំងហ៊ុន សែននៃអាណាចក្រខ្មែរយុគសម្បូររាជានិងសម្បូរផ្កាយរះ បានសន្យា​ថា​នឹង​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​ឲ្យ​បាន​ដល់ ១៦៨​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០១៨ និង​ផ្តល់​កាដូ​ពិសេស​មួយ​ចំនួន​ទៀត !!

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សន្យា​ថា​នឹង​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​ឲ្យ​បាន​ដល់ ១៦៨​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០១៨ និង​ផ្តល់​កាដូ​ពិសេស​មួយ​ចំនួន​ទៀត​នៅ​មុន​ការ​បោះឆ្នោត​ខិត​ជិត​មក​ដល់។ ការ​សន្យា​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​សីហា។ រីឯ​សហជីព​សម្ដែង​ការ​សាទរ ប៉ុន្តែ​យល់​ថា​ប្រាក់​ឈ្នួល​នេះ​នៅ​តែ​មិន​ទាន់​សមរម្យ​សម្រាប់​ការ​រស់នៅ​របស់​កម្មករ​ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​ជាង ៤​ពាន់​នាក់ (៤.២៧០​នាក់) មក​ពី​រោងចក្រ​ចំនួន​៩៣ ផ្សេង​គ្នា​តាម​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រុង​ភ្នំពេញ។

ក្រោយ​ពី​ជួប​ជាមួយ​កម្មករ​នោះ លោក ហ៊ុន សែន បាន​សរសេរ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (facebook) របស់​លោក​ថា ប្រាក់ខែ​របស់​កម្មករ​នៅ​ឆ្នាំ​២០១៨ តិច​បំផុត គឺ​អាច​នឹង​ឡើង​ដល់ ១៦៨​ដុល្លារ​ក្នុង​មួយ​ខែ បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត។ ក្រៅ​ពី​នេះ កម្មការិនី​អាច​ជិះ​រថយន្ត​ក្រុង​សាធារណៈ​ពីរ​ឆ្នាំ​ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ខែ​សីហា ឆ្នាំ​២០១៧ ដល់​ខែ​សីហា ឆ្នាំ​២០១៩ ដោយ​គ្រាន់​តែ​បង្ហាញ​កាត​ការងារ។

លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ដែរ​ថា ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៨ ទៅ ថៅកែ​ក្រុមហ៊ុន​ត្រូវ​ទទួល​ខុស​ត្រូវ​បង់​ថ្លៃ​សេវា​គាំពារ​សុខភាព​កម្មករ ១០០​ភាគរយ រីឯ​ចាប់​ពី​ឆ្នាំ​២០១៩ ខាង​មុខ កម្មករ​កម្មការិនី​នឹង​ទទួល​បាន​ប្រាក់​ចូល​និវត្តន៍​ដូច​មន្ត្រី​រាជការ​ដែរ។

ការ​ប្រកាស​ផ្តល់​កាដូ​ពិសេស​ឲ្យ​កម្មករ​រោងចក្រ​នៅ​មុន​ការ​បោះឆ្នោត​ខិត​ជិត​ចូល​មក​ដល់​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន ប្រកាស​បើក​យុទ្ធនាការ​ហៅ​កម្មករ​មក​ជួប​សំណេះសំណាល​រៀង​រាល់​ថ្ងៃ​អាទិត្យ និង​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ដោយ​ផ្ទាល់​នៅ​តាម​រោងចក្រ​សហគ្រាស​រៀង​រាល់​ថ្ងៃ​ពុធ ដែល​លោក ហ៊ុន សែន អះអាង​ថា ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​ការងារ និង​ជីវភាព​រស់នៅ​របស់​កម្មករ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ អះអាង​ថា នេះ​គឺ​ជា​ដំណឹង​ល្អ និង​ជា​ជោគជ័យ​មួយ​របស់​កម្មករ ដែល​រដ្ឋាភិបាល​បាន​ជួប ហើយ​និង​បាន​សម្រេច​ចិត្ត​ផ្តល់​ជូន​ភ្លាមៗ​បន្ទាប់​ពី​សហជីព​ធ្លាប់​ជួប​ចរចា​ទាមទារ​ជា​យូរ​មក​ហើយ​នោះ។ លោក​បន្ថែម​ថា ការ​ប្រកាស​ដំឡើង​ប្រាក់​ឈ្នួល​ដែល​មិន​ទាន់​បាន​ចូល​តុ​ចរចា​ជជែក​គ្នា​នេះ ក៏​ជា​ផ្នែក​មួយ​ដើម្បី​ទាក់ទាញ​រក​សន្លឹកឆ្នោត​ពី​កម្មករ​ដែរ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្តី លោក​ថា​ប្រាក់​ឈ្នួល​ដែល​គ្រោង​នឹង​ដំឡើង ១៦៨​ដុល្លារ​នេះ គឺ​មិន​ទាន់​សមរម្យ​នៅ​ឡើយ​ទេ៖ «ខ្ញុំ​គិត​ថា​យ៉ាង​ហោច​ក៏​ល្បាក់ ២០០​ដុល្លារ​ដែរ ហើយ​ការ​ផ្តល់​ឲ្យ ១៦៨​ដុល្លារ​នេះ​សម្រាប់​ការ​រស់នៅ​សមរម្យ​បច្ចុប្បន្ន ខ្ញុំ​គិត​ថា​នៅ​តែ​ទាប​នៅ​ឡើយ​ទេ។ ការ​ផ្តល់​ឲ្យ​ទាប​នេះ ខ្ញុំ​គិត​ថា​ប្រសិន​ជា​រដ្ឋាភិបាល​បន្ថយ​តម្លៃ​ទំនិញ​ទីផ្សារ ឬ​ក៏​កាត់​បន្ថយ​នូវ​ទឹក​ភ្លើង ឬ​ក៏​ពន្ធ ឬ​ក៏​បញ្ហា​ផ្ទះ​ជួល​បាន​ហ្នឹង ដែល​កម្មករ​មិន​អាច​ចំណាយ​ខ្ពស់​ទៀត ខ្ញុំ​គិត​ថា​វា​អាច​ប្រសើរ ប៉ុន្តែ​ប្រសិន​បើ​គ្រាន់​តែ​ឡើង​ប្រាក់​ឈ្នួល ហើយ​បញ្ហា​ផ្សេងៗ​វា​នៅ​ដដែល ហើយ​ឡើង​ប្រាក់​ឈ្នួល​ទាប​ប៉ុណ្ណឹង ខ្ញុំ​គិត​ថា​មិន​ទាន់​គ្រប់គ្រាន់​ទេ វា​នៅ​រាង​ស្ទើរ»។

ទន្ទឹម​គ្នា​នេះ លោក អាត់ ធន់ ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​ខាង​ក្រុមហ៊ុន​រោងចក្រ​ទូទាំង​ប្រទេស ជួយ​ផ្តល់​នូវ​អាហារូបត្ថម្ភ​ដល់​កម្មករ​ក្នុង​ពេល​ថ្ងៃ​មួយ​ពេល​ដោយ​ឥត​គិត​ថ្លៃ បន្ទាប់​ពី​លោក​មើល​ឃើញ​ថា សព្វថ្ងៃ​នេះ​មាន​កម្មការិនី​ជាច្រើន​ដួល​សន្លប់ និង​ស្លាប់​ជា​បន្តបន្ទាប់​ដោយសារ​តែ​ការ​ហូប​ចុក​មិន​គ្រប់គ្រាន់ ខ្វះ​ជីវជាតិ និង​មាន​បញ្ហា​សុខភាព។ លោក​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​១០ កំពុង​អនុវត្ត​ផ្តល់​អាហារូបត្ថម្ភ​នេះ​ដល់​កម្មករ។

របាយការណ៍​រដ្ឋាភិបាល​បង្ហាញ​ថា គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៦ ប្រទេស​កម្ពុជា មាន​រោងចក្រ​ផ្នែក​ឧស្សាហកម្ម​តម្បាញ កាត់​ដេរ ចាក់​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​ជាង ១​ពាន់ (១.០៧៩) និង​មាន​កម្លាំង​ពលកម្ម​បម្រើ​ការ​ក្នុង​វិស័យ​នេះ​ជិត ៨​សែន​នាក់។ ដោយឡែក​ប្រាក់ខែ​គោល​របស់​កម្មករ​ក្នុង​ឆ្នាំ​២០១៧ គឺ​ចំនួន ១៥៣​ដុល្លារ​ក្នុង​មួយ​ខែ។

គិត​ចាប់​ពី​ដើម​ខែ​សីហា រហូត​មក​ដល់​ពេល​នេះ ករណី​កម្មការិនី​រោងចក្រ​បម្រើ​ការ​ក្នុង​វិស័យ​កាត់​ដេរ​បាន​ដួល​សន្លប់ និង​ស្លាប់​ស្ទើរ​បន្ត​កន្ទុយ​គ្នា។ កាល​ពី​ថ្ងៃ​ទី​៣ សីហា កម្មការិនី​កាត់​ដេរ​ម្នាក់​នៅ​ក្នុង​រោងចក្រ យ៉ាកជីន (Yakjin) ក្នុង​ខេត្ត​កំពង់ស្ពឺ ឈ្មោះ មាស ស្រីល័ក្ខ ក៏​បាន​ដួល​សន្លប់ និង​ស្លាប់ បន្ទាប់​ពី​ធ្វើ​ការ​ថែម​ម៉ោង។ ចំណែក​នៅ​រាជធានី​ភ្នំពេញ​វិញ កម្មការិនី​ចំនួន ១០៦​នាក់​នៅ​រោងចក្រ ញ៉ូវ អរេន ខេមបូឌា ហ្គាមិន (New Orient) និង​កម្មការិនី​ចំនួន ៩​នាក់​នៅ​រោងចក្រ លូស៊ីដា កម្ពុជា (Lucida Cambodia Enterprise Co., Ltd) ដែល​រោងចក្រ​ទាំង​ពីរ​នេះ​ស្ថិត​នៅ​ម្ដុំ​ផ្លូវ​វ៉េងស្រេង ក្នុង​សង្កាត់​ចោមចៅ ក៏​បាន​ដួល​សន្លប់​ផ្ទួនៗ​ដែរ។ ករណី​ចុង​ក្រោយ គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ សីហា នៅ​រោងចក្រ ខេបូយូនិសូល អិល.ធី.ឌី (Cambounisol Ltd) ស្ថិត​ក្នុង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល មាន​កម្មការិនី​ម្នាក់​ទៀត​ឈ្មោះ ហ៊ៅ ស្រីនាត បាន​ដួល​សន្លប់​បាត់​ស្មារតី ហើយ​ក្រោយ​មក​បាន​ស្លាប់​ភ្លាមៗ​នៅ​ពេល​កំពុង​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្យាបាល។ ករណី​ដួល​សន្លប់ និង​ស្លាប់​ជា​បន្តបន្ទាប់​នេះ គេ​សង្ស័យ​ថា​អាច​ដោយសារ​ការ​ហូប​ចុក​អាហារ​គ្មាន​ជីវជាតិ ធ្វើ​ការ​លើស​កម្លាំង ព្រម​ទាំង​រោងចក្រ​គ្មាន​បរិយាកាស​ល្អ និង​គ្មាន​ស្តង់ដារ ជាដើម៕











ប្រភព៖ វិទ្យុអាស៊ីសេរី ​, ប្រភពរូបថត៖ Samdech Hun Sen, Cambodian Prime Minister
ព័ត៌មានទាក់ទងនឹងបុរសខ្លាំងហ៊ុនសែននៃអាណាចក្រខ្មែរយុគសម្បូររាជាបានសន្យា​ថា​កន្លងៗមក៖ ជាការរំលឹកពាក្យសន្យារបស់ហ៊ុន សែន ដែលធ្លាប់បានសន្យា​ថា​ នឹង​កាត់​ក​ខ្លួន​ឯង​ចោល មន្ត្រី​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន​ផ្តាំ​ទៅ​លោក ហ៊ុន សែន កុំ​ឲ្យ​ធ្វើ​បាប​ខ្លួន​ឯង !!

No comments:

Post a Comment