វីរកញ្ញាស៊ិន ចាន់ពៅរ៉ូហ៊្សេត ចៅសង្កាត់អូរចារ ត្រូវបានលើកទឹកចិត្តនិងផ្ដល់កម្លាំងចិត្ត ដោយអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា !
ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី២៩ ម៉ោង ២:៤៥នាទី ខែសីហា ឆ្នាំ២០១៧នេះ វីរកញ្ញាស៊ិន ចាន់ពៅរ៉ូហ៊្សេត ចៅសង្កាត់អូរចារ ខេត្តបាត់ដំបង ត្រូវបានឯកអគ្គរដ្ឋទូតនៃប្រទេសសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដល់ទឹកដីក្រុងបាត់ដំបងតែម្ដង ដើម្បីជាការមកលើកទឹកចិត្តនិងផ្ដល់កម្លាំងចិត្ត ព្រមសំណេះសំណាល និងស្តាប់អំពីការងារប្រឈមមុខរបស់កញ្ញា ។
វីរកញ្ញាស៊ិន ចាន់ពៅរ៉ូហ៊្សេត បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់កញ្ញាថា៖ គុណតម្លៃនៃរង្វាន់ !
កាលពីរសៀលថ្ងៃនេះ នាងខ្ញុំក្នុងនាមចៅសង្កាត់អូរចារ ក្រុងបាត់ដំបង ទើបតែចូលបំរើការងារ
បាន ៥៤ថ្ងៃ ក៏ត្រូវបានការផ្តល់កិត្តិយសដ៍ខ្ពង់ខ្ពស់ពីឯកអគ្គរដ្ឋទូតនៃប្រទេសសហរដ្ឋអាមេរិក ក៏ព្រោះដោយសារតែគុណតម្លៃនៃការបំរើប្រជាពលរដ្ឋរបស់ខ្ញុំ ដោយតំកល់ទុកជីវិតមនុស្ស សេចក្តីថ្លៃថ្នូរ របស់មនុស្ស និងសេរីភាពរបស់មនុស្សស្របទៅតាមគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដ។
ដូច្នេះរង្វាន់(កាដូ) ដែលឯកអគ្គរដ្ឋទូតនៃប្រទេសសហរដ្ឋអាមេរិក បានផ្តល់អោយនាងខ្ញុំថ្ងៃនេះ មិនមែនស្ថិតនៅលើតម្លៃនៃកាដូមួយនេះទេ គឺវាស្ថិតនៅលើគុណតម្លៃនៃការផ្តល់នូវ "កម្លាំងចិត្ត "
ដ៏ថ្លៃថ្លាចំពោះរូបខ្ញុំស្ថិតក្នុងន័យបញ្ជាក់យ៉ាងច្បាស់ថា "ខ្ញុំមិននៅឯកានោះទេ" ៕
..................
ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧
ប្រភព ៖ វីរកញ្ញាស៊ិន ចាន់ពៅរ៉ូហ៊្សេត
No comments:
Post a Comment