បទសម្ភាសព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អំពីការចាប់ខ្លួនអតីតមេទ័ព និងជាប្រធានគណបក្សខ្មែររូបរួមជាតិបច្ចុប្បន្នគឺលោកញឹក ប៊ុនឆៃ ព្រោះថា ញឹក ប៊ុនឆៃ អត់មានផលប្រយោជន៍នយោបាយដល់លោក ហ៊ុន សែន តទៅទៀត!!
ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ ត្រូវសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៦ សីហា សម្រេចចោទប្រកាន់ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀនកាលពីឆ្នាំ២០០៧។
យោងតាមសេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ញឹក ប៊ុនឆៃ ដែលជាអតីតមេទ័ពនៃគណបក្សរាជាហ៊្វុនស៊ិនប៉ិច និងធ្លាប់មានតួនាទីជាឧបនាយករដ្ឋមន្ត្រីផងនោះ ត្រូវបានទណ្ឌិតឈ្មោះ ជា ជុង ឆ្លើយដាក់ថា មានជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនជាមួយខ្លួន។
ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ដែលធ្លាប់តស៊ូប្រដាប់អាវុធជាមួយលោក ញឹក ប៊ុនឆៃ នៅព្រំដែនកម្ពុជា-ថៃ កាលពីដើមទសវត្សរ៍ឆ្នាំ១៩៨០ ដើម្បីប្រឆាំងនឹងវត្តមានកងទ័ពវៀតណាម នៅកម្ពុជា មានប្រសាសន៍ថា លោកមិនកាន់ជើងលោក ញឹក ប៊ុនឆៃ ទេ ប្រសិនបើបុគ្គលរូបនេះពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនមែននោះ។ ប៉ុន្តែលោកថា ការចាប់ខ្លួន និងចោទប្រកាន់លោក ញឹក ប៊ុនឆៃ នៅពេលនេះ ក៏ដោយសារលោក ញឹក ប៊ុនឆៃ ដែលធ្លាប់មានគុណបំណាច់លើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្លាយជាមនុស្សអត់មានផលប្រយោជន៍នយោបាយដល់លោក ហ៊ុន សែន តទៅទៀត៕
ប្រភព ៖ វិទ្យុអាស៊ីសេរី
ព័ត៌មានទាក់ទង ៖ លោកញឹក ប៊ុនឆៃ អតីតអគ្គមេបញ្ជាការរងទីមួយនៃកងយោធពលខេមរភូមិន្ទ និងជាអតីតឧបនាយករដ្ឋមន្ត្រីកូតាខាងគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន !!
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថាសមត្ថកិច្ចជំនាញរកឃើញតម្រុយមួយចំនួនដែលអាចឱ្យអតីតមេទ័ព និងជាប្រធានគណបក្សខ្មែររូបរួមជាតិបច្ចុប្បន្ន គឺលោកញឹក ប៊ុនឆៃ មិនអាចរួចខ្លួនពីច្បាប់ឡើយ!! តើលោក ញឹក ប៊ុនឆៃ ជានរណា?
No comments:
Post a Comment