កំណើតនៃអង្គការលើ កំណើតសព្ទថ្មើរថ្មីរបស់អង្គការលើ វាយបាក់ធ្មេញ គឺអញឡើងសក្ដិ ក្បាលនឹងគល់ឫស្សី គឺអប់រំ កែមឡីទី២ គឺដៃអង្គការវែងឲ្យប្រយ័ត្ន - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
កំណើតនៃអង្គការលើ កំណើតសព្ទថ្មើរថ្មីរបស់អង្គការលើ វាយបាក់ធ្មេញ គឺអញឡើងសក្ដិ ក្បាលនឹងគល់ឫស្សី គឺអប់រំ កែមឡីទី២ គឺដៃអង្គការវែងឲ្យប្រយ័ត្ន

កំណើតនៃអង្គការលើ កំណើតសព្ទថ្មើរថ្មីរបស់អង្គការលើ វាយបាក់ធ្មេញ គឺអញឡើងសក្ដិ ក្បាលនឹងគល់ឫស្សី គឺអប់រំ កែមឡីទី២ គឺដៃអង្គការវែងឲ្យប្រយ័ត្ន

Share This

កំណើតនៃអង្គការលើ កំណើតសព្ទថ្មើរថ្មីរបស់អង្គការលើ វាយបាក់ធ្មេញ គឺអញឡើងសក្ដិ ក្បាលនឹងគល់ឫស្សី គឺអប់រំ កែមឡីទី២ គឺដៃអង្គការវែងឲ្យប្រយ័ត្ន !!

*កំណើតនៃអង្គការលើ

អង្គការលើ បានចាប់បដិសន្ធិពីអង្គការមាតាគឺ «ចលនាកុម្មុយនីស្ដអន្ដរជាតិ» ឬ Comintern និងបិតានាម ហូជីមីញ Ho Chi Minh ដែលបានរៀបចំបក្សកុម្មុយនីស្ដឥណ្ឌូចិន Indochina Communist Party (1930) នៅខែកុម្ភៈ ឆ្នាំ១៩៣០។ គឺបក្សកុម្មុយនីស្ដឥណ្ឌូចិននេះហើយ ដែលផ្ដល់កំណើតឲ្យអង្គការលើ។ អង្គការលើ ពេលប្រសូត្រមកឥតស្គាល់ថ្ងៃកំណើត ឥតស្គាល់មែកធាង ឥតស្គាល់សណ្ដានខ្លួនទេ ព្រោះជាកំណើតវឹបរិតសម្រាប់បំផ្លិចបំផ្លាញខ្មែរ។

**កំណើតសព្ទថ្មើររបស់អង្គការលើ

ក្រោយពេលអង្គការលើ បានប្រសូត្រមក បក្សកុម្មុយនីស្ដឥណ្ឌូចិន បានបីបមថ្នមថែ បំពាក់បំប៉នមនោគមវិជ្ជា និងអាវុធដើម្បីមកបំផ្លាញខ្មែរចាប់តាំងពីដើមទសវត្សឆ្នាំ ៤០ មក។ ពីឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៥៤, អង្គការលើបានលាក់មុខធ្វើជា «ប្រម៉ាត់ប្រម៉ង់» ចាប់កូនអ្នកស្រុក និងស្ដ្រីយកទៅបាត់តាមភូមិស្រុកចុងកាត់មាត់ញកនានា។ អង្គការលើ នេះមានបង្កើតក្រុមចោរតាមភូមិស្រុកចាប់ជម្រឹតអ្នកស្រុក និងប្លន់បំផ្លាញតាមរូបភាព «ឥស្សរោចាក់»។ ពួកអង្គការលើនេះ បានប្លន់កាប់សម្លាប់មនុស្ស ដុតគម្ពីរដីកា ប្រហារព្រះសង្ឃ រំលោភដូនជី។

***កែមឡីទី២ គឺដៃអង្គការវែងឲ្យប្រយ័ត្ន !!

ចាប់ពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០, ពួកអង្គការលើ បានលាក់ខ្លួនធ្វើសកម្មភាពសម្ងាត់។ ដល់ឆ្នាំ១៩៧០ ទៅដល់ឆ្នាំ១៩៧៩ ពួកអង្គការលើ បានចេញមុខកាប់សម្លាប់ប្រជាជនខ្មែរម្ដងទៀត ក្រោមរូបភាពសេរីការជាតិ។ គឺក្នុងរយៈវេលានោះហើយដែល អង្គការលើ បានកាប់សម្លាប់ និងបណ្ដាលឲ្យមនុស្សស្លាប់អស់រាប់លាននាក់នៅកម្ពុជា។

ដល់ដើមឆ្នាំ១៩៧៩ បក្សកុម្មុយនីស្ដឥណ្ឌូចិនជាបិតារបស់អង្គការលើ បានធ្វើពើជាលើកទ័ពវាយចូលកម្ពុជាដើម្បីសង្គ្រោះមនុស្ស ដែលតាមការពិតអ្នកដែលបានសម្លាប់មនុស្សនៅកម្ពុជាគឺអង្គការលើ ជាកូនរបស់បក្សកុម្មុយនីស្ដឥណ្ឌូចិន។ ក្រោយចូលកាន់កាប់កម្ពុជានៅដើមឆ្នាំ១៩៧៩ បក្សកុម្មុយនីស្ដឥណ្ឌូចិន ដែលគេបានស្គាល់ជាបក្សកុម្មុយនីស្ដយៀកណាម បានប្រមូលកាកសំណល់នានារៀបចំឲ្យមាន អង្គការលើ មួយថ្មីក្រោមប្លាកសង្គ្រោះជាតិ។ អង្គការលើ នេះហើយដែលបាននិងកំពុងគំរាមកំហែងសម្លុតប្រជាជនខ្មែរទល់សព្វថ្ងៃនេះ។‍

សារធាតុរបស់អង្គការលើមិនផ្លាស់ប្ដូរឡើយ = ជិះជាន់ គាបសង្កត់ គំរាមកំហែង ធ្វើទុក្ខបុកម្នេញ ចាប់ចង កាប់សម្លាប់

--------------------------------------------
ពាក្យថ្មីរបស់អង្គការលើ 
វាយបាក់ធ្មេញ គឺអញឡើងសក្ដិ 
ក្បាលនឹងគល់ឫស្សី គឺអប់រំ
កែមឡីទី២ គឺដៃអង្គការវែងឲ្យប្រយ័ត្ន !!
--------------------------------------------







អត្ថបទ៖ ដោយលោក James Sok

No comments:

Post a Comment