មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃអះអាង​ថា​សមត្ថកិច្ច​ជំនាញ​រក​ឃើញ​តម្រុយ​មួយ​ចំនួន​ដែល​អាច​ឱ្យ​អតីត​មេទ័ព និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​រូប​រួម​ជាតិ​បច្ចុប្បន្ន គឺ​លោកញឹក ប៊ុនឆៃ មិន​អាច​រួច​ខ្លួន​ពី​ច្បាប់ឡើយ!! - Kamsan Khmer​ 2017

KanSanKhmer%2527s-New-Logo_06

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
demo-image
Gen.+Nhek+Bun+Chhay+%25E1%259E%2589%25E1%259E%25B9%25E1%259E%2580+%25E1%259E%2594%25E1%259F%258A%25E1%259E%25BB%25E1%259E%2593%25E1%259E%2586%25E1%259F%2583_a

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃអះអាង​ថា​សមត្ថកិច្ច​ជំនាញ​រក​ឃើញ​តម្រុយ​មួយ​ចំនួន​ដែល​អាច​ឱ្យ​អតីត​មេទ័ព និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​រូប​រួម​ជាតិ​បច្ចុប្បន្ន គឺ​លោកញឹក ប៊ុនឆៃ មិន​អាច​រួច​ខ្លួន​ពី​ច្បាប់ឡើយ!!

Share This

វិទ្យុអាស៊ីសេរី ៖ សមត្ថកិច្ច​រក​ឃើញ​តម្រុយ​មួយ​ចំនួន​ដែល​នាំ​ឱ្យ​លោក ញឹក ប៊ុនឆៃ មិន​អាច​រួច​ខ្លួន​ពី​ច្បាប់ ។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ អះអាង​ថា ក្រោយ​ពី​ធ្វើ​ការ​សាកសួរ​អស់​រយៈពេល​ជិត ២​ថ្ងៃ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ គឺ​សមត្ថកិច្ច​ជំនាញ​រក​ឃើញ​តម្រុយ​មួយ​ចំនួន​ដែល​អាច​ឱ្យ​អតីត​មេទ័ព និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​រូប​រួម​ជាតិ​បច្ចុប្បន្ន គឺ​លោក ញឹក ប៊ុនឆៃ គេច​មិន​ផុត​ពី​ផ្លូវ​ច្បាប់​ឡើយ។

ការ​អះអាង​នេះ ស្រប​ពេល​កងកម្លាំង​សមត្ថកិច្ច​ប្រហែល​ជិត ៤០​នាក់ មាន​ទាំង​កម្លាំង​ខាង​ព្រហ្មទណ្ឌ ដោយ​ខ្លះ​មាន​ប្រដាប់​អាវុធ​វែង​ខ្លី​ជា​ច្រើន​ដើម​ផង នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែ​កក្កដា បាន​នាំ​ខ្លួន​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ទៅ​ឆែកឆេរ​ដល់​គេហដ្ឋាន​របស់​លោក​ផ្ទាល់​ដើម្បី​តាម​ស្វែង​រក​ភស្តុតាង​បន្ថែម​ទៀត ជុំវិញ​ដំណើរ​រឿង​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​កាល​ពី​ឆ្នាំ​២០០៧។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​ថា មូលហេតុ​នាំ​ឱ្យ​មាន​ចុះ​ឆែកឆេរ​ផ្ទាល់​ដល់​គេហដ្ឋាន គឺ​បន្ទាប់​ពី​សមត្ថកិច្ច​រក​ឃើញ​ភស្តុតាង​មួយ​ចំនួន​ដែល​បង្ហាញ​ថា លោក ញឹក ប៊ុនឆៃ បាន​ឃុបឃិត ទទួល​បាន​ផល​ប្រយោជន៍​ជា​ទឹក​ប្រាក់ និង​ការ​គាំទ្រ​ក្នុង​បទល្មើស​គ្រឿងញៀន​កាល​ពី​ឆ្នាំ​២០០៧ កន្លង​ទៅ៖ «មិន​ត្រូវ​រួច​ខ្លួន​ទេ ព្រោះ​មាន​ការ​ពាក់ព័ន្ធ ត្រូវ​រក​ឃើញ​ហើយ»។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា លោក ញឹក ប៊ុនឆៃ អតីត​ឧបនាយករដ្ឋមន្ត្រី​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ គឺលោក សៀង សុខ បង្គាប់​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជុំវិញ​ដំណើរ​រឿង​សម​គំនិត​ពី​បទ​ផលិត​គ្រឿងញៀន​ខុស​ច្បាប់ និង​នាំ​ចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿង​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០០៧៕

Gen.+Nhek+Bun+Chhay+%25E1%259E%2589%25E1%259E%25B9%25E1%259E%2580+%25E1%259E%2594%25E1%259F%258A%25E1%259E%25BB%25E1%259E%2593%25E1%259E%2586%25E1%259F%2583+%25281%2529

%25E1%259E%259B%25E1%259F%2584%25E1%259E%2580%25E2%2580%258B%25E1%259E%2580%25E1%259F%2582+%25E1%259E%2580%25E1%259E%25B9%25E1%259E%2598%25E2%2580%258B%25E1%259E%2599%25E1%259F%2589%25E1%259E%25B6%25E1%259E%2593+%2526+%25E1%259E%2589%25E1%259E%25B9%25E1%259E%2580+%25E1%259E%2594%25E1%259F%258A%25E1%259E%25BB%25E1%259E%2593%25E1%259E%2586%25E1%259F%2583


Gen.+Nhek+Bun+Chhay+%25E1%259E%2589%25E1%259E%25B9%25E1%259E%2580+%25E1%259E%2594%25E1%259F%258A%25E1%259E%25BB%25E1%259E%2593%25E1%259E%2586%25E1%259F%2583+%25284%2529

%25E1%259E%259B%25E1%259F%2584%25E1%259E%2580+%25E1%259E%2581%25E1%259F%2580%25E1%259E%259C+%25E1%259E%259F%25E1%259E%25BB%25E1%259E%2597%25E1%259F%2590%25E1%259E%2582+%25E1%259E%25A2%25E1%259F%2592%25E1%259E%2593%25E1%259E%2580%25E1%259E%2593%25E1%259E%25B6%25E1%259F%2586%25E1%259E%2596%25E1%259E%25B6%25E1%259E%2580%25E1%259F%2592%25E1%259E%2599%25E2%2580%258B%25E1%259E%2580%25E1%259F%2592%25E1%259E%259A%25E1%259E%259F%25E1%259E%25BD%25E1%259E%2584%25E2%2580%258B%25E1%259E%2598%25E1%259E%25A0%25E1%259E%25B6%25E1%259E%2595%25E1%259F%2592%25E1%259E%2591%25E1%259F%2583

Gen.+Nhek+Bun+Chhay+%25E1%259E%2589%25E1%259E%25B9%25E1%259E%2580+%25E1%259E%2594%25E1%259F%258A%25E1%259E%25BB%25E1%259E%2593%25E1%259E%2586%25E1%259F%2583+%25282%2529

Gen.+Nhek+Bun+Chhay+%25E1%259E%2589%25E1%259E%25B9%25E1%259E%2580+%25E1%259E%2594%25E1%259F%258A%25E1%259E%25BB%25E1%259E%2593%25E1%259E%2586%25E1%259F%2583+%25283%2529

Gen.+Nhek+Bun+Chhay+%25E1%259E%2589%25E1%259E%25B9%25E1%259E%2580+%25E1%259E%2594%25E1%259F%258A%25E1%259E%25BB%25E1%259E%2593%25E1%259E%2586%25E1%259F%2583+%25285%2529

ប្រភព ៖ វិទ្យូអាស៊ីសេរី

ព័ត៌មានទាក់ទង ៖ លោកញឹក ប៊ុ​ន​ឆៃ អតីតអគ្គ​មេ​បញ្ជាការ​រង​ទី​មួយនៃ​កង​យោធពល​ខេមរភូមិន្ទ និងជាអតីត​ឧបនាយករដ្ឋមន្ត្រី​កូតា​ខាង​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច ត្រូវ​បានសមត្ថកិច្ច​​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន !! ​
តើ​លោក ញឹក ប៊ុនឆៃ ជា​នរណា?

Comment Using!!

No comments:

Post a Comment

Pages