ឪពុកអាណោចអាធ័មបំផុតព្រោះកូនប្រុសសំណព្វចិត្តត្រូវស្លាប់ ព្រោះឪពុកគ្មានប្រាក់ទិញឈាមផ្ដល់ឱ្យកូន ពេទ្យខ្មែរក៏ទុកកូន(អ្នកជំងឺ)ចោលរហូតដល់ស្លាប់ !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ឪពុកអាណោចអាធ័មបំផុតព្រោះកូនប្រុសសំណព្វចិត្តត្រូវស្លាប់ ព្រោះឪពុកគ្មានប្រាក់ទិញឈាមផ្ដល់ឱ្យកូន ពេទ្យខ្មែរក៏ទុកកូន(អ្នកជំងឺ)ចោលរហូតដល់ស្លាប់ !!

ឪពុកអាណោចអាធ័មបំផុតព្រោះកូនប្រុសសំណព្វចិត្តត្រូវស្លាប់ ព្រោះឪពុកគ្មានប្រាក់ទិញឈាមផ្ដល់ឱ្យកូន ពេទ្យខ្មែរក៏ទុកកូន(អ្នកជំងឺ)ចោលរហូតដល់ស្លាប់ !!

Share This

ពេទ្យខ្មែរចិត្តអាក្រក់ធ្វើឱ្យល្បីកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុកខ្មែរទៀតហើយ ព្រោះមុខឃើញតែលុយពីអ្នកជំងឺម្យ៉ាង ទុកអ្នកជំងឺចោលរហូតដល់ស្លាប់ ដោយសារឪពុកអ្នកជំងឺគ្មានប្រាក់ទិញឈាម !!

ប្រភពពីហ្វេសប៊ុកឈ្មោះ Vich Ty ៖ ដេវីដ មុនពេលស្លាប់ កំពុងធ្វើដំណើរទៅវះកាត់នៅភ្នំពេញកាលពីថ្ងៃទី23-07-2017 ហើយប៉ាសង្ឃឹមថា កូនប្រុសសំលាញ់បានសុខសប្បាយ តែកូនប្រុសខ្ញុំស្លាប់យ៉ាងអាណោចអាធ័មបំផុត ខ្ញុំក្តុកក្តួលក្នុងចិត្តណាស់លោកអើយ កូនស្លាប់ក្នុងវ័យអាយុ​ 15ឆ្នាំ ។

កាលពី ថ្ងៃទី26-07-2017 ក៏ដោយសារតែពេទ្យត្រូវការលុយ មិនព្រមផ្តល់ឈាម ខ្ញុំអង្វរសុំអោយពេទ្យផ្តល់ឈាមជួយដល់កូនប្រុសខ្ញុំមុនសិន ហើយខ្ញុំនាំបងប្អូនទៅផ្តល់ឈាមសងពេទ្យវិញ ក៍ពេទ្យមិនព្រមដែរ គេទុកអោយកូនខ្ញុំស្លាប់ភ្លាមៗ នៅមន្ទីរពេទ្យHope រាជធានីភ្នំពេញ ដោយសារការវះកាត់ខ្វះឈាម តទៅខ្ញុំសូមអង្វរដល់ក្រសួងសុខាភិបាល មានមេត្តាចិត្តអាណិតអាសូរ និងយោគយល់ដល់កូនខ្មែរអ្នកក្រផង ៕






ប្រភព ៖ Vich Ty

No comments:

Post a Comment