រដ្ឋាភិបាលបុរសខ្លាំងនៃអាណាចក្រ​កម្ពុជាសម្បូររាជា​និងផ្កាយរះ ​កំពុងស្វែង​រក​ការ​ចរចា​នឹងអាមេរិក​ ​ក្រោយ​ពី​ព័ត៌មាន​ការ​រឹត​បន្តឹង​លើ​ការ​ផ្តល់​ទិដ្ឋាការ​ដល់​ជនជាតិ​ខ្មែរ !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
រដ្ឋាភិបាលបុរសខ្លាំងនៃអាណាចក្រ​កម្ពុជាសម្បូររាជា​និងផ្កាយរះ ​កំពុងស្វែង​រក​ការ​ចរចា​នឹងអាមេរិក​ ​ក្រោយ​ពី​ព័ត៌មាន​ការ​រឹត​បន្តឹង​លើ​ការ​ផ្តល់​ទិដ្ឋាការ​ដល់​ជនជាតិ​ខ្មែរ !!

រដ្ឋាភិបាលបុរសខ្លាំងនៃអាណាចក្រ​កម្ពុជាសម្បូររាជា​និងផ្កាយរះ ​កំពុងស្វែង​រក​ការ​ចរចា​នឹងអាមេរិក​ ​ក្រោយ​ពី​ព័ត៌មាន​ការ​រឹត​បន្តឹង​លើ​ការ​ផ្តល់​ទិដ្ឋាការ​ដល់​ជនជាតិ​ខ្មែរ !!

Share This

រដ្ឋាភិបាលបុរសខ្លាំងនៃអាណាចក្រ​កម្ពុជាសម្បូររាជា​និងផ្កាយរះ ​កំពុងស្វែង​រក​ការ​ចរចា​នឹងអាមេរិក​ ​ក្រោយ​ពី​ព័ត៌មាន​ការ​រឹត​បន្តឹង​លើ​ការ​ផ្តល់​ទិដ្ឋាការ​ដល់​ជនជាតិ​ខ្មែរ !!

វីអូអេខ្មែរ៖ ខណៈ​អាមេរិក​ប្រកាស​ពី​ការ​រឹត​បន្តឹង​ទិដ្ឋាការ​សម្រាប់​ប្រទេស​កម្ពុជា​ ​និង​ប្រទេស​ចំនួន​បី​ផ្សេង​ទៀត​ ​ដោយ​ប្រហែល​ជា​ផ្តោត​ការរឹត​បន្តឹង​លើ​ទិដ្ឋាការ​សម្រាប់​មន្ត្រី​រដ្ឋាភិបាល ​និង​ក្រុម​គ្រួសារ​របស់​មន្រ្តី​ទាំង​នោះ​ នា​រសៀល​ថ្ងៃសុក្រ​នេះ​ ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​លើក​ឡើង​ថា​ ​កម្ពុជា​កំពុង​ស្វែងរក​ដំណោះស្រាយ​ជាមួយ​ភាគី​អាមេរិក។

កម្ពុជា​កំពុង​ស្វែង​រក​ការ​ចរចា​ជាមួយ​អាមេរិក​ ​ក្រោយ​មាន​ការ​ប្រកាស​គម្រោង​រឹត​បន្តឹង​ការ​ផ្តល់​ទិដ្ឋាការ​សម្រាប់​កម្ពុជា​ និង​ប្រទេស​បីទៀត​ ដោយ​ចោទ​ថា​ កម្ពុជាបាន​ផ្អាក ​ឬ​ពន្យារ​ការ​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​អាមេរិក​និរទេស​ចេញ​ កាលពី​ពេល​កន្លង​មក។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ។​

ពលរដ្ឋ​ខ្មែរ​ចំនួន​៥៦៦​នាក់​ត្រូវ​បាន​និរទេស​ពី​សហរដ្ឋ​អាមេរិក​មក​វិញ​ចាប់​តាំង​ពី​ពេល​កម្ពុជា​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ​(MoU)​ ​ក្នុង​ឆ្នាំ​២០០២​ ​ដោយ​អនុញ្ញាត​ឲ្យ​សហរដ្ឋ​អាមេរិក​និរទេស​ជនជាតិ​ខ្មែរ​ដែល​ត្រូវ​បាន​កាត់ទោស​ពី​បទឧក្រិដ្ឋ​នៅ​អាមេរិក​ត្រឡប់​មក​កម្ពុជា​វិញ។ ជនជាតិ​ខ្មែរ​ទាំង​នោះ​ ​ភាគច្រើន​កើត​នៅ​ជំរំ​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ​ ​បន្ទាប់ពី​គ្រួសារ​របស់​ពួកគេ​គេច​ពី​សង្គ្រាម​នៅ​កម្ពុជា​ ​ហើយ​ធ្វើ​អន្តោប្រវេសន៍​ទៅ​សហរដ្ឋ​អាមេរិក​ពេល​ពួកគេ​នៅ​ជា​កុមារ។​

លោក​នាយឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ ​បាន​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃសុក្រ​នេះ​ថា ​កម្ពុជា​សម្រេច​ផ្អាក​ការ​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ពី​អាមេរិក ​កាលពី​ប៉ុន្មាន​ខែមុន​ ​បន្ទាប់​ពីកម្ពុជា​ដាក់​ការ​ស្នើ​ឲ្យ​ពិភាក្សា​ក្នុង​ការ​កែប្រែ​អនុស្សរណៈ​នោះ។​ លោក​បន្ថែម​ថា ​កម្ពុជា​បាន​ស្នើ​ឲ្យ​មាន​ការ​កែ​សម្រួល​អនុស្សរណៈ​នៃការ​យោគយល់​គ្នា​រវាងកម្ពុជា​-អាមេរិក​ ​ក្នុង​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​មក​កម្ពុជា​វិញ ​ដោយ​ឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្ត​ ជាជាង​បញ្ជូន​ពួកគេ​ត្រឡប់​មក​វិញទាំង​បង្ខំ។​

លោក​នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​បញ្ជាក់​ថា៖​

«សុំ​ឲ្យ​ឈរ​លើ​គោល​ការណ៍​ស្ម័គ្រ​ចិត្ត​បាន​ទេ?​ ​ហើយ​អ្នក​ខ្លះ​ដែល​មក​ហ្នឹង​ ​ដែល​មិន​អាច​ធ្វើ​សមាហរណ​កម្ម​ចូល​ពលរដ្ឋ​បាន​ ​សូម​ឲ្យ​គាត់​ពិនិត្យ​ពិច័យ​ឡើង​វិញ។​ ​អ្នកខ្លះ​មាន​ប្រពន្ធ​ ​មាន​កូន​នៅ​ឯ​ហ្នឹង។​ ​ថ្វីដ្បិត​តែ​មិនទាន់​បាន​ចូល​សញ្ជាតិ​មែន ​ប៉ុន្តែគាត់​មាន​ផ្ទះ​សម្បែង​ ​គាត់​មាន​ប្រពន្ធ​ ​មាន​កូន​មាន​អី។​ ​ដល់​អីចឹង​ជំរុញ​គាត់​មក​ អាហ្នឹង​ជា​ការ​ពង្រាត់​ពង្រាស់​ទៀត​ហើយ។​ ​អីចឹង​យើង​គ្រាន់​សុំ​ឲ្យ​គាត់​ចរចា​គ្នា​ឡើង​វិញមើល ​MOU ​ហ្នឹង! ​ហើយ​ក្នុង​ពេល​ចរចា​ហ្នឹង ​យើង​ផ្អាក​ការ​ទទួល​បណ្តោះ​អាសន្ន​សិន។​ មិនមែន​យើង​ថា ​មិន​ទទួល​ឯណា! តែ​សុំ​ឲ្យ​និយាយ​គ្នា​សិន»។​

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​រូបនេះ​បន្ថែម​ថា​ ​រដ្ឋាភិបាល​កម្ពុជាកំពុង​ស្វែងរក​ការ​ពិភាក្សា​ជាមួយ​អាមេរិក​ ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភាព​សមស្រប​ពាក់ព័ន្ធនឹង​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​មក​កម្ពុជា​ ​និង​រក​ដំណោះស្រាយ​លើ​ការ​រឹតបន្តឹង​ទិដ្ឋាការ​ពី​កម្ពុជា​នេះ។លោក​អះអាង​ថា​ ​ភាគី​អាមេរិក​បាន​ទទួល​លិខិត​ស្នើ​សុំ​នោះ​រួច​ហើយ​ ​តែ​មិនទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។​

ទីភ្នាក់ងារ​ព័ត៌មានAP ដែល​មាន​ស្នាក់ការ​នៅ​សហរដ្ឋ​អាមេរិក​ ​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ថា​ ​រដ្ឋបាល​របស់​លោក​ប្រជាធិបតី​អាមេរិក​ ​ដូណាល់ ត្រាំ​ ​កំពុង​ត្រៀម​ខ្លួន​រឹត​បន្តឹង​ការ​ផ្តល់​ទិដ្ឋាការ​ដល់​ពលរដ្ឋ​ប្រទេស​កម្ពុជា​ ​ប្រទេស​អេរីត្រេ ​(Eritrea) ​ប្រទេស​ហ្គីណេ​ ​(Guinea)​ ​និង​ប្រទេស​សេរ៉ាឡេអូន​ ​(Sera Leone)​ ​ដែល​មិន​ព្រម​យក​ប្រជាជន​របស់​ពួកគេ​ដែល​ត្រូវ​បាន​និរទេស​ចេញ​ពី​សហរដ្ឋ​អាមេរិក ក្រោយ​រងការ​កាត់ទោស​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទ​ល្មើស។​

ទីភ្នាក់ងារ​ព័ត៌មាន AP ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៤​ ​ខែ​សីហា​ ​បាន​ស្រង់​សម្តី​របស់​ក្រុម​មន្រ្តី​នៃ​ក្រសួង​ការបរទេស​អាមេរិក​ ​ដែល​ថ្លែង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា​ ​ប្រទេស​ទាំង​បួន​នេះ​នឹង​ត្រូវ​ដាក់​ទណ្ឌកម្ម​ឆាប់ៗ​នេះ​ ​ដើម្បី​ឲ្យ​ប្រទេស​ទាំង​នោះ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ទទួល​យក​ប្រជាជន​ ដែល​ត្រូវ​បាន​អាមេរិក​និរទេស​ចេញ​ ​ទៅ​ប្រទេស​ពួក​គេ​វិញ។​

ទីភ្នាក់ងារ​ព័ត៌មាន​ ​AP ​បាន​ស្រង់​សម្តី​ក្រុម​មន្រ្តី​ទាំង​នោះ​បន្ថែម​ថា​ ​ផ្អែក​លើ​ច្បាប់​សហព័ន្ធ​របស់​អាមេរិក ​លោក​ ​Rex Tillerson​ ​ដែល​ជា​រដ្ឋមន្រ្តី​ការ​បរទេស​អាមរិក អាច​បញ្ឈប់​ការ​ចេញ​ប្រភេទ​ទិដ្ឋាការ​ទាំងអស់​ ​ឬ​ប្រភេទ​ជាក់​លាក់​ណាមួយ​ ​សម្រាប់​ប្រទេស​ទាំង​នោះ។​ ប៉ុន្តែ​ក្រុម​មន្រ្តី​ទាំង​នោះ​និយាយ​ថា​ ​លោក​ ​Rex Tillerson​ ​ទំនងជា​មិន​ហាម​ទិដ្ឋាការ​ទាំង​អស់​ទេ​ ផ្ទុយ​ទៅ​វិញ លោក​នឹង​ផ្តោត​លើ​ ​«មន្ត្រី​រដ្ឋាភិបាល​ ​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ»​ ​ដូច​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​កាល​ពី​មុន។​

លោក​ ​David Josar​ អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ ​ដោយ​រុញ​ឲ្យ​សួរ​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​វិញ។​ ​រហូត​មក​ដល់​ពេល​នេះ​ ​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​មិន​ទាន់​បាន​ឆ្លើយ​តប​សារ​អេឡិច​ត្រូនិច​របស់​ VOA នៅ​ឡើយ​ទេ។​

ការ​ប្រកាស​ពី​គម្រោង​រឹតបន្តឹង​ការ​ផ្តល់​ទិដ្ឋាការ​សម្រាប់​កម្ពុជា​នេះ​ធ្វើ​ឡើង​ ស្រប​ពេល​ដែល​ទំនាក់​ទំនង​រវាង​អាមេរិក​ ​និង​កម្ពុជា​ហាក់​កំពុង​មាន​ភាព​តានតឹង​យ៉ាង​ខ្លាំង​ ក្រោយ​ពេល​រដ្ឋាភិបាល​កម្ពុជា​បាន​បិទ​វិទ្យាសា្ថន​ជាតិ​ប្រជាធិបតេយ្យ​ ​(NDI)​ ​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ ​និង​បាន​បណ្តេញ​បុគ្គលិក​បរទេស​របស់​អង្គការ​នេះ​ចេញ​ពី​កម្ពុជា​ ​និង​ស្របពេល​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ជាច្រើន​ដែល​តែង​រិះគន់​រដ្ឋាភិបាល ​កំពុង​ត្រូវ​បានផ្អាក​ ​និង​បិទ​ការ​ផ្សាយ​ជា​បន្តបន្ទាប់។​

នៅដើម​ខែ​សីហា​ ​ឆ្នាំ​២០១៧នេះ ​លោក​ ​ហ៊ុន សែន​ ​ដែល​តែង​និយាយ​ថា ​លោក​ចូលចិត្ត​លោក​ប្រធានាធិបតី​ ​ដូណាល់ ត្រាំ​ ​បាន​ប្រកាស​ពី​បំណង​ចង់ដក​សញ្ជាតិ​អាមេរិកាំង​របស់​ចៅ​លោក​ម្នាក់​ ​ដែល​លោក​អះអាង​ថា​ ​បាន​ចាប់​កំណើត​ក្នុង​ទឹកដី​សហ​រដ្ឋ​អាមេរិក។​ ​លោក​ ​ហ៊ុន សែន​ ថ្លែង​ថា​ លោក​មិន​ចង់​ឃើញ​ចៅ​របស់​លោក​ ​ក្លាយ​ជា​ទាហាន​ជាប់​កាតព្វកិច្ច​អាមេរិកាំង​ ​ដើម្បី​ត្រៀម​ធ្វើ​សង្គ្រាម​នោះទេ៕



No comments:

Post a Comment