ចៅសួរ៖ លោកតាពេលគេទៅវត្តហើយគេមកវិញគេថាជូនបុណ្យអោយយើងផង តើអ៊ីចឹងយើងបានបុណ្យដែរអត់?ឆ្ងល់តាំងពីយូរហើយ.! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ចៅសួរ៖ លោកតាពេលគេទៅវត្តហើយគេមកវិញគេថាជូនបុណ្យអោយយើងផង តើអ៊ីចឹងយើងបានបុណ្យដែរអត់?ឆ្ងល់តាំងពីយូរហើយ.!

ចៅសួរ៖ លោកតាពេលគេទៅវត្តហើយគេមកវិញគេថាជូនបុណ្យអោយយើងផង តើអ៊ីចឹងយើងបានបុណ្យដែរអត់?ឆ្ងល់តាំងពីយូរហើយ.!

Share This

ចៅសួរ៖ លោកតាពេលគេទៅវត្តហើយគេមកវិញគេថាជូនបុណ្យអោយយើងផង តើអ៊ីចឹងយើងបានបុណ្យដែរអត់?ឆ្ងល់តាំងពីយូរហើយ.!

តាឆ្លើយ៖ នៅក្នុងកថាវត្ថុ១០ ព្រះលោកពន្យល់ពីរបៀបជូនបុណ្យគ្នាហៅថា បត្តានុមោទនា វាអាចទទួលបុណ្យពីគ្នាបាន និង អាចមិនបាន ។ អ្នកជូនបុណ្យផ្សាយមេត្តាចិត្តពិតៗទៅកាន់អ្នកទទួល ឯអ្នកទទួលបានទំលាក់មានះប្រកាន់ ដើម្បីទទួលយកតាមផ្លូវចិត្ត ឮគេធ្វើអំពើល្អក៏រីករាយតាម ការរីករាយឆ្អែតថ្លានៃចិត្តនេះហើយ មានន័យថាយើងទទួលយកភាពរុងរឿងនោះពីគេ បើយើងមិនរីករាយតាមទេ បែរជាមានចិត្តច្រណែនឬស្អប់ មានន័យថាយើងបដិសេធមិនព្រមទទួលយកទេ ។ ពេលរៀបស្លាប់ ការជូនបុណ្យគ្នានេះ ពេលខ្លះអាចបិទអបាយភូមិបានទៀតផងបើអកុសលកម្មបុគ្គលស្រាលស្តើង ។​ ភាសិតកំសាន្តចិត្ត ៖

១. ក្លិនបន្តិចប៉ះដៃ ស្គាល់ឈ្មោះផ្កា អំពើបន្តិចរបស់មនុស្សស្គាល់ចិត្តថ្លើម
២. កុំខ្លាចឈានទៅមុខ ! ត្រូវខ្លាចការឈប់ឬការថយក្រោយវិញ !
៣. បើមិនចង់ឲ្យគេដឹង មានតែកុំធ្វើ !
៤. ការព្យាយាមគឺតំណាងឲ្យភាពក្លាហាន និងតំណាងឲ្យអំណាចមួយ !
៥. កុំស្វែងរកមនុស្សស្អាត ស្អាតវាគង់តែចាស់ទៅវិញទេ ត្រូវស្វែងរកមនុស្សល្អវិញអ្នកនឹងមានក្តីសុខរៀងរហូត ! ។

៦. គេអាចមើលឃើញការតស៌ូរបស់មនុស្សបាន តែមិនអាចមើលឃើញរបៀបផ្លាស់ប្តូរក្នុងចិត្តគេបានឡើយ ។ អ្នកនឹងមានឋាមពលខ្លាំងជាងការគិតទៅទៀត បើអ្នកបានរកឃើញការពិតពីការ
ផ្លាស់ប្តូរ ! ។ ចូរកុំឲ្យការភ័យខ្លាចនិងភាពខ្ជិលច្រអូសសំងំនៅក្នុងចិត្តអ្នកបានឲ្យសោះ ! ។

៧. មនុស្សល្ងង់ពេលរីករាយបានមកដល់ បែរជាមិនចេះរីករាយ ឬធ្វើឲ្យបាត់បង់ភាពរីករាយ មនុស្សឆ្លាត ពេលកើតទុក្ខបានមកដល់ គេបែរជាចេះរីករាយបានទៅវិញ ។ បញ្ចេញជំងឺនិងការត្អូញត្អែរពីជំងឺចេញពីក្នុងខ្លួនឲ្យអស់ ! រួចហើយស្វាគមន៍ទទួលយកសុខភាព ក្តីស្រឡាញ់ សុភមង្គលនិងភាពរីករាយឲ្យចូលមកក្នុងជីវិតរបស់អ្នកវិញ ។

បើធ្វើមិនបានទេ នោះអ្នកនឹងក្លាយជាអ្នកជំងឺដ៏ចំណានបំផុតនៅក្នុងលោក គឺជាស្តេចជំងឺ ! បើកមាត់ក៏អួតពីរឿងឈឺ បិទមាត់ក៏ត្ងូញពីឈឺ ទីបំផុតពេញមួយជីវិតកើតមកនេះបានត្រឹមតែឈឺ គ្មានថ្ងៃបានស្គាល់ក្តីសុខនឹងគេរហូត ។ កុំយំជាមួយរឿងកន្លងហួស ព្រោះវាហួសអស់ទៅហើយ កុំក្រៀមក្រំជាមួយរឿងមិនទាន់មកដល់ វាមិនដូចជាការគិតរបស់យើងទេ រស់នៅជាមួយបច្ចុប្បន្នហើយធ្វើជីវិតឲ្យស្រស់ស្អាតគឺជាការអស្ចារ្យណាស់ ! ។ ចាំណា កោសិកាគ្រប់ចំណុចលើរាងកាយអ្នក វាញញឹមនៅពេលណាអ្នកញញឹម វាកើតទុក្ខនៅពេលណាអ្នកកើតទុក្ខ តាមរយះការគិតឲ្យកើតជាការផ្តល់កម្លាំងចិត្តនិងភាពរីករាយ កោសិការបស់អ្នកអាចជួសជុលហ្សែនដែលបែកបាក់ខូចខាតមិនឲ្យកើតជាជំងឺមហារីកបានទៀតផង ។









អត្ថបទពិចារណាដោយ Thong Nidamony​

No comments:

Post a Comment