រដ្ឋធម្មនុញ្ញជាច្បាប់កំពូល? The Constitution is the top law? ដោយ មេធាវី សុក សំអឿន - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
រដ្ឋធម្មនុញ្ញជាច្បាប់កំពូល? The Constitution is the top law? ដោយ មេធាវី សុក សំអឿន

រដ្ឋធម្មនុញ្ញជាច្បាប់កំពូល? The Constitution is the top law? ដោយ មេធាវី សុក សំអឿន

Share This

រដ្ឋធម្មនុញ្ញជាច្បាប់កំពូល? The Constitution is the top law? ដោយ មេធាវី សុក សំអឿន

រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលនៃប្រទេស (ម.១៥០ថ្មី)។ ពាក្យថាកំពូលនេះគឺមានន័យថា រាល់ច្បាប់នានា ការសម្រេចរបស់ស្ថាប័នរដ្ឋនានា ត្រូវតែស្របនឹងរដ្ឋធម្មនុញ្ញនេះ (ម.១៥០ថ្មី)។ ដូចនេះ បើច្បាប់ផ្សេង ឬ ការសម្រេចរបស់ស្ថាប័នរដ្ឋអាចនឹងបំពានគោលការណ៍ ដែលកំណត់ក្នុងរដ្ឋធម្មនុញ្ញ ដោយមិនមានយន្ត​ការពិនិត្យឲ្យបានហ្មត់ចត់ទេនោះ រដ្ឋធម្មនុញ្ញមិនមែនជាច្បាប់កំពូលនោះទេ ហើយរដ្ឋធម្មនុញ្ញគឺកំពុង​ត្រូវ​បានបំពាន។

Constitution is the top law of the country (Art.150 New of Cambodian Constitution). “Top Law” means any other laws and decisions of the Executive shall be consistent with this Constitution (Art.150 New of Cambodian Constitution). So if there is no mechanism to control the consistency of any laws or executive decision which may abuse the principles enshrined in the Constitution, the Constitution is not really the top law and it is being violated.

រដ្ឋធម្មនុញ្ញ ដែលងាយកែ ឬ ដែលកែប្រែជាច្រើនដង ឬ ត្រូវបានបំពានដោយគ្មាន​យន្តការការពារ​ដោយ​ប្រសិទ្ធិភាព គឺជារដ្ឋធម្មនុញ្ញទន់ជ្រាយ។ ដើម្បីបង្ការការកែប្រែរដ្ឋធម្មនុញ្ញតាមតែចិត្តរបស់អ្នកនយោបាយ នោះ គឺការបន្តឹងការធ្វើវិសោធនកម្ម ដូចជា ត្រូវការឲ្យមានអ្នកសម្រេចកាន់តែច្រើន ដូចជា ទាល់តែត្រូវ​ការមតិ២/៣ ឬ ៣/៤ នៃចំនួនសមាជិកសភាព ដើម្បីធ្វើវិសោធនកម្ម, ឬ ទាល់តែយល់ព្រមដោយសភា​ទាំងពីរ ជាដើម។ តែបើទោះជាមាននីតិវិធីនៃការធ្វើវិសោធនកម្មតឹងតែងក៏ដោយ ប្រសិនបើការធ្វើវិសោធ​នកម្មញឹកញាប់ពេកនោះ នោះក៏បង្ហាញថា រដ្ឋធម្មនុញ្ញនោះមានភាពទន់ជ្រាយដែរ។ បើរដ្ឋធម្មនុញ្ញទន់ ជ្រាយ កំរិតនៃនីតិរដ្ឋក៏នឹងធ្លាក់ចុះដូចគ្នាផងដែរ។

The Constitution that is easily to be amended or has been amended several times or being abused without protecting mechanism, is the flexible one and weak one. In order to strengthen the Constitution against the abusing by the politician, they should make the amending more difficult by requiring more votes for amending the Constitution such as 2/3 or ¾ of the total members of the National Assembly or must be consent by both houses. However, even though the amendment process is difficult but if the Constitution has been amended too often, it still show that the Constitution is too weak or too flexible. If the Constitution is too weak, that rule of law of that country is too weak too.

បើរដ្ឋធម្មនុញ្ញងាយកែពេក មានន័យថា រដ្ឋធម្មនុញ្ញ មិនមែនជាវត្ថុកំពូលនៃប្រទេសនោះទេ គឺអ្នកនយោបាយ ឬ អ្នកមានអំណាចទេ ដែលជា កំពូលនៃប្រទេស!

If a Constitution is too flexible or easily to be amended, that Constitution is not the top of law in the country and in fact the Politician or Powerful Person is the top of that country.

គ្រាន់តែជាទស្សនៈសិក្សាតែប៉ុណ្ណោះ!
Just an opinion for study!

មេធាវី សុក សំអឿន Attorney SOK Sam Oeun (អ្នកសិក្សាពីលទ្ធិប្រជាធិបតេយ្យ នៅសកលវិទ្យាល័យប៊ើកមិងហាម ចក្រភពអង់គ្លេស Fellow from Birmingham University, UK)





No comments:

Post a Comment