លោកឧកញ៉ាសឹង សំអុល ដឹកជញ្ជូនឈើតាមរថយន្តយីឌុបធំៗ ៣គ្រឿង នាំចេញទៅលក់ប្រទេសវៀតណាម !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
លោកឧកញ៉ាសឹង សំអុល ដឹកជញ្ជូនឈើតាមរថយន្តយីឌុបធំៗ ៣គ្រឿង នាំចេញទៅលក់ប្រទេសវៀតណាម !!

លោកឧកញ៉ាសឹង សំអុល ដឹកជញ្ជូនឈើតាមរថយន្តយីឌុបធំៗ ៣គ្រឿង នាំចេញទៅលក់ប្រទេសវៀតណាម !!

Share This

លោកឧកញ៉ាសឹង សំអុល ដឹកជញ្ជូនឈើតាមរថយន្តយីឌុបធំៗ ៣គ្រឿង នាំចេញទៅលក់ប្រទេសវៀតណាម !!

ខេត្តក្រចេះ ៖ ប្រភពច្បាស់ការពីស្រុកស្នួលបានអោយដឹងថា នៅយប់ថ្ងៃទី២៤ នេះ រថយន្តយីឌុបធំៗដឹកឈើលេខ១ ដែលគេដឹងថាជារបស់ឧកញ៉ាសឹង សំអុល បានធ្វើសកម្មភាពដឹក ជញ្ជូនចេញពីទឹកដីខេត្តមណ្ឌលគីរី ចរាចមកតាមច្រកផ្លូវលំច្រកសំពោចភ្នំព្រិច នាំចូលទៅកាន់ឃ្លាំងស្តុកឈើមួយកន្លែងនៅចំណុច ត្រពាំងស្រែរ ឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។

ជាមួយនឹងសកម្មភាពដឹកជញ្ចូនឈើខាងលើនេះត្រូវបានប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបង្ហើប អោយដឹងថាក្បួនរថយន្តដឹកឈើទាំងនោះ បានធ្វើសកម្មភាពដឹកជញ្ជូនជាប្រចាំ បង្កអោយផ្លូវលំមួយខ្សែរនេះរងកាខូចយ៉ាងដំណំ មិនដឹងជាអ្នកណាទទួលខុសត្រូវនោះទេ ។

ប្រភពពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើស្រុកស្នួលបានបង្ហើបអោយដឹងដែរថា តាមដឹងក្បួនរថយន្តដឹកឈើទាំងនោះ គេមានច្បាប់អនុញ្ញាតដោយបានដឹកចេញពីក្រុមហ៊ុន ( ប៉ា វី ភី )នៅចំណុចស្រែសង្គម ខេត្តមណ្ឌលគីរី ចំនួន ៥គ្រឿង ក្នុងគោលដៅនាំឆ្ពោះទៅកាន់ចំណុចភូមិសង្គមមានជ័យថ្មី ស្ថិតក្នុងស្រុកមេមត់  ខេត្តត្បូងឃ្មុំ ចំនួន ៣គ្រឿង និង ២គ្រឿងទៀត នាំទៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

ជាក់ស្តែងនៅយប់មិញនេះ ក្បួនរថយន្តដឹកជញ្ជូនឈើទាំងនោះ បានធ្វើចរាចរណ៍ ៣គ្រឿងចេញពីចំណុចខាងលើ ត្រូវបានគេដឹថា ហាក់មិនបាននាំទៅកាន់គោលដៅត្រឹមត្រូវតាមច្បាប់នោះទេ បែរជានាំទៅខុសគោលដៅ ដោយដឹកជញ្ជូនទៅដាក់នៅក្នុងឃ្លាំងរបស់លោកឧកញ្ញ៉ាជ័យ ដែលមានទីតាំងនៅច្រកត្រពាំងស្រែ ស្រុកស្នួល ទៅវិញ ។

ប្រភពបន្តថា នេះមិនមែន ជាលើកទីមួយនោះទេ ដែលក្បួនរថយន្តដឹកជញ្ជូនឈើ របស់លោកឧកញ្ញ៉ា សឹង សំអុល ដែលមានមេការបស់លោក ឈ្មោះ ខុន ជាអ្នកមើលខុសត្រូវ រត់កាជួបសមត្ថកិច្ចតាមផ្លូវ រថយន្តទាំងនោះជាញឹកញ៉ាប់ បានកាច់ចូលទៅតាមត្រពាំងស្រែ បើឱកាស គឺដឹកចូលទៅប្រទេសវៀតណាមតែម្តង ប៉ុន្តែប្រសិនបើស្ថានភាពតានតឹង គឺរត់ចូលឃ្លាំងខាងលើហើយ ដើម្បីសុវត្ថិភាព ។

តាមការណ៍អោយដឹងពីមេការបស់លោក ឧកញ្ញ៉ា សឹង សំអុល ឈ្មោះខុន បានប្រាប់អោយដឹងថា ថ្វីបើ ឈើដឹកតាមរថយន្តធំៗនោះ មានលិខិតអនុញ្ញាតស្របច្បាប់ តែលោកថា លោកមើលតែតាមផ្លូវជាតិឆ្ពោះទៅស្វាយអន្ទរ ឬទៅភ្នំពេញទេ រីឯការដែលបទចូលតាមច្រកត្រពាំងស្រែ មានអ្នកផ្សេងទទួលបន្ត គឺ ឈ្មោះ ជា វណ្ណៈ ដែលក្រុមការងារជាមួយគ្នា រីឯច្រករបៀងនៅតាមស្រុកមេមត់ មានលោកស្រ៊ុន ផឹងឡាយ ជាមន្ត្រីអាវុធហត្ថស្រុកមេមត់ អ្នកមើលកាខុសត្រូវផងដែរ ។

ពាក់ព័ន្ឋនឹងបញ្ហានេះ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលទទួលប្រចាំការបង្ក្រាបបទល្មើស គោលដៅស្រុកស្នួល បានអោយដឹងថា លោកបានទទួលដែរព័ត៌មាននេះ តែលោកជារវល់ទៅផ្ទះ ហើយលោកសួរទៅថា ឈើរបស់ក្រុមហ៊ុនគេមានច្បាប់ ឯការដែលនាំទៅខុសគោលដៅទាល់តែមេព្រៃបានដឹងច្បាស់។

លោក អ៊ុយ ស្រី នាយផ្នែករដ្ឋបាលព្រៃឈើស្រុកស្នួល មិនអាចទំនាក់ទំនង សុំការបញ្ចាក់ពីបញ្ហានេះបានទេ ដោយទូរសព្ទ របស់លោកមិនមានអ្នកទទួល តែលោកធ្លាប់បានបញ្ជាក់កាលពេលកន្លងទៅថា រថយន្តដឹកជញ្ជូនឈើទាំងនោះ គេមានច្បាប់(PC) ដឹកមកពីខេត្តមណ្ឌលគីរី ក្នុងគោលដៅឆ្ពោះទៅស្រុកស្វាយអន្ទរ រីឯការបទចូលទៅតាមច្រកត្រពាំងស្រែ លោកមិនបានដឹងនោះទេ លោកថា បើចង់ដឹងអញ្ចើញមកកាន់ខ្ញុំមក នឹងបានឃើញច្បាប់ហ្នឹងហើយ ។ 

ជាក់ស្តែងពេលអ្នកយកព័ត៌មានទៅដល់លោក មិនបានបង្ហាញលិខិតនោះទេ ដោយយកលេសថាជាប់រវល់ទៅវីញ។ ពាក់ពន្ឋ័និងករណីនេះត្រូវបានមជ្ឈដ្ឋានទូទៅសង្ស័យថា សកម្មភាពដឹកជញ្ជូនឈើតាមរថយន្តធំៗនេះ អាចថាកន្ទេលធំបន្លំដេកហើយ ពីព្រោះក្រុមរថយន្តដឹកជញ្ជូនឈើទាំងនោះ មិនមានពាក់ស្លាកលេខសំគាល់តាមច្បាប់នោះទេ ៕










ប្រភព ៖ ភូមិភាគឦសាន

No comments:

Post a Comment