ជំងឺលើសជាតិខ្លាញ់ក្នុងឈាម ភាគ១ (Hyperlipidemia Part I)​ ដោយវេជ្ជបណ្ឌិត តាំង តេក ហុង - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ជំងឺលើសជាតិខ្លាញ់ក្នុងឈាម ភាគ១ (Hyperlipidemia Part I)​ ដោយវេជ្ជបណ្ឌិត តាំង តេក ហុង

ជំងឺលើសជាតិខ្លាញ់ក្នុងឈាម ភាគ១ (Hyperlipidemia Part I)​ ដោយវេជ្ជបណ្ឌិត តាំង តេក ហុង

Share This
Credit Photo: American Heart Association

ជំងឺលើសជាតិខ្លាញ់ក្នុងឈាម ភាគ១ (Hyperlipidemia Part I)​ ដោយវេជ្ជបណ្ឌិត តាំង តេក ហុង

ខ្លាញ់ (Lipid) ជាអង្គធាតុដែលចាំបាច់សំរាប់ជីវិត។ វាផ្តល់ថាមពលដល់សរីរាង្គ និងសារៈប្រយោជន៍សំខាន់ៗដទៃទៀត។ នៅក្នុងធម្មជាតិ ខ្លាញ់ស្ថិតក្នុងទំរង់ជាច្រើនប្រភេទណាស់ ប៉ុន្តែយើងសូមលើកយកតែ២ទំរង់មកបរិយាយក្នុងអត្ថបទនេះគឺ កូលេស្តេរ៉ុល(Cholesterol) និងទ្រីគ្លីសេរីដ(Triglyceride or triacylglycerol) ព្រោះនៅក្នុង វេជ្ជៈសាស្ត្រ ការតាមដានសុខភាព ពិសេសក្នុងការកំណត់ហានិភ័យជំងឺមួយចំនួន គ្រូពេទ្យតែងតាមដានកំរិតជាតិខ្លាញ់ក្នុងឈាមក្នុងទំរង់២នេះ។ ដោយសាររចនាសម្ព័ន្ធគីមីរបស់វា ខ្លាញ់មិនរលាយក្នុងទឹក ដូច្នេះវាចាំបាច់ត្រូវភ្ជាប់ជាមួយជាតិប្រូតេអ៊ីនម្យ៉ាងហៅថា Lipoptroteins ដើម្បីដឹកជញ្ជូនជាតិខ្លាញ់ដែលបានពីអាហារតាមចរន្តឈាមទៅថ្លើម និងចែកចាយតាមសរីរាង្គនានាក្នុងរាង្គកាយទាំងមូល។

Cholesterol ជាម៉ូលេគុលខ្លាញ់មួយសំខាន់មួយក្នុងការទ្រទ្រង់រចនាសម្ព័ន្ធ និង ជាតិរំអិល (Fluidity)នៅភ្នាសកោសិការសត្វទាំងឡាយ។ វាក៏ជាវត្ថុធាតុដើមក្នុងការ ផលិតអ័រម៉ូន(អ័រម៉ូនភេទ និងអ័រម៉ូនគ័រទីហ្សូនជាដើម) ទឹកប្រមាត់ និងវីតាមីន ដេ។

Credit Photo: Biochemistry, the molecular basis of life; by Trudy McKee & James R. McKee
Cholesterol រត់ក្នុងចរន្តឈាមបានដោយសារវាភ្ជាប់ទៅនឹង Lipoptroteins ក្នុងទំរង់ជា Low-density lipoprotein(LDL) និង High-density lipoprotein(HDL)។

Biochemistry, the molecular basis of life; by Trudy McKee & James R. McKee
រីឯទ្រីគ្លីសេរីដវិញ វាជា ប្រភពថាមពលដ៏សំខាន់មួយ និងវាជាវត្ថុធាតុដើមក្នុងការសំយោគភ្នាសកោសិការនានា។ វារត់ក្នុងចរន្តឈាមបានតាម Chylomicrons ។

Credit Photo: Biochemistry, the molecular basis of life; by Trudy McKee & James R. McKee
Credit Photo: Biochemistry, the molecular basis of life; by Trudy McKee & James R. McKee

១. Low-density lipoproteins(LDL): ដែលគេស្គាល់ជាទូទៅថាជាកូលេស្ទេរ៉ុលមិនល្អ អាចបង្ករអោយមានក្រម៉រ (Plaque) នៅក្នុងសសៃឈាមក្រហម ធ្វើអោយរួមតូចនាំអោយចរន្តឈាមរត់ទៅចិញ្ចឹមបេះដូង និងសរីរាង្គផ្សេងទៀតមិនបានគ្រប់គ្រាន់។ កត្តានេះអាចអោយហានិភ័យជំងឺបេះដូង និងសសៃឈាមឡើងខ្ពស់។


Credit Photo: American Heart Association
២. High-density lipoproteins (HDL): ដែលជាទូទៅត្រូវគេស្គាល់ថាជាកូលេស្តេរ៉ុលល្អ វាជាអ្នកប្រមូលកូលេស្តេរ៉ុលដែលមានមិនល្អនៅក្នុងឈាមយកទៅថ្លើមដែលមាននាទីរំលាយកូលេស្តេរ៉ុលទាំងនេះដើម្បីអាចបញ្ចេញទៅប្រព័ន្ធរំលាយអាហារជាទឹកប្រមាត់។ ៥០%នៃកូលេស្តេរ៉ុលដែលបញ្ចេញទៅនោះ ត្រូវស្រូបយកមកក្នុងចរន្តឈាមវិញពេលទៅដល់ពោះវៀនតូច។ គេមានជំនឿថាការកើន HDL ក្នុងឈាមប្រហែលជាអាចការពារជំងឺបេះដូង។ គេសង្កេតឃើញថាហានិភ័យជំងឺបេះដូងខ្ពស់ខៈណៈដែលកំរិត HDLក្នុងឈាមចុះទាប។

Credit Photo: American Heart Association

៣.Triglycerides (TG): ជាទំរង់មួយទៀតរបស់ជាតិខ្លាញ់ក្នុងឈាម។ វាបានមកពីអាហារដែលមានកាល់ឡូរីខ្ពស់មានដូចជាខ្លាញ់សត្វ ប្រេងរុក្ខជាតិ ស្ករ និង អាហារដែលមានជាតិស្ករ(រួមទាំងជាតិម្សៅផង)។ ក្រៅពីនេះ ការសេពសុរាច្រើនលើសលប់ក៏អាចនាំអោយជាតិខ្លាញ់ក្នុងឈាមកើនឡើងផងដែរ

កាល់ឡូរីបានមកពីអាហារដែលមិនបានយកទៅប្រើប្រាស់ភ្លាមៗ ត្រូវបំលែងជា Triglycerides ហើយស្តុកទុកក្នុងកោសិការខ្លាញ់ ដើម្បីទុកប្រើទៅថ្ងៃក្រោយ។ ការកើនឡើងនៃ Triglycerides ក្នុងឈាមជាហានិភ័យនៃជំងឺសសៃឈាម និងបេះដូង (Cardiovascular disease) មានដូចជាជំងឺឈឺចុកចាប់ដើមទ្រូង (Heart attack or Myocar-dial infarction) និងគ្រោះថ្នាក់សសៃឈាមក្នុងខួរក្បាល (Stroke)ជាដើម។ ជួនកាលការកើនជាតិខ្លាញ់ Triglycerides ក្នុងឈាមអាចជាសញ្ញាបង្ហាញថាការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី២មិនបានល្អ ឬមកពីខ្វះអ័រម៉ូនទៀរ៉ូអ៊ីដ (Hypothyroidism ជំងឺពកក) ជំងឺថ្លើម ឬតំរងនោម និងអាចជាជំងឺតពូជដ៏កំរមួយចំនួនដែលប៉ះពាល់ទៅលើការបំលែងថាមពលចេញពីខ្លាញ់(Fat metabolism diseases)។ ទន្ទឹមនឹងនេះ វាក៏អាចជាឥទ្ធិពលមិនល្អរបស់ឱសថមួយចំនួនដូចជាពពួក β-blocker (ថ្នាំបេះដូង) ថ្នាំពន្យាកំនើត ថ្នាំបញ្ចុះទឹកនោម (Diuretic) ថ្នាំសសៃគ័រទីហ្សូន (Steroids) និងថ្នាំព្យាបាលមហារីកសុដន់ Tamoxifen ជាដើម។ ការកើនឡើងជាតិខ្លាញ់ Triglycerides លើសលប់ (ឧទាហរណ៍ លើសពី១០០០ម.ក្រ/ដ.ល ឬ១១,២៩ម.ម៉/ល) អាចបង្ករអោយមានជំងឺរលាកលំពែងផងដែរ (Pancreatitis)។


Credit Photo: American Heart Association


អត្ថបទដោយ ៖ Dr. Taing Tek Hong (វេជ្ជបណ្ឌិត តាំង តេក ហុង) on Hello VOA Khmer
អត្ថបទទាក់ទង៖​ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ​ Sick Kids និងមន្ទីរពេទ្យ​Mount Sinaiនៅទីក្រុងតូរុងតូ​ ប្រទេសកាណាដាដែលបានធ្វើការវះកាត់ជួយសង្គ្រោះទារកក្នុងផ្ទៃម្តាយដែលមានការលូតលាស់បេះដូងមិនធម្មតា​ បានដោយជោគជ័យ!!  ជំងឺវង្វងវង្វាន់ (មុដ្ឋសតី​=អ្នកមានសតិវង្វងវង្វាន់) Alzheimer's Disease and Dementia ភាគ១ ដោយ វេជ្ជបណ្ឌិត តាំង តេក ហុង

No comments:

Post a Comment