លោកហ៊ុន សែន បានវាយ​ ផៃ ស៊ីផាន យ៉ាងចាស់ដៃថា "ធ្វើអ្នកនាំពាក្យកុំចង់ល្បី" - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
លោកហ៊ុន សែន បានវាយ​ ផៃ ស៊ីផាន យ៉ាងចាស់ដៃថា "ធ្វើអ្នកនាំពាក្យកុំចង់ល្បី"

លោកហ៊ុន សែន បានវាយ​ ផៃ ស៊ីផាន យ៉ាងចាស់ដៃថា "ធ្វើអ្នកនាំពាក្យកុំចង់ល្បី"

Share This

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថាធ្វើអ្នកនាំពាក្យកុំចង់ល្បី ចំពោះការអត្ថាធិប្បាយនានា ដែលលើសពីការកំណត់ឬខុសពីថ្នាក់ដឹកនាំរដ្ឋាភិបាល។​

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅព្រឹកថ្ងៃ​ពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មទៅនឹងលោក ផៃ ស៊ីផាន​ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានអត្ថាធិប្បាយពីតួនាទីរបស់លោក សុខ អាន ដែលទទួលមរណភាពនៅពេលថ្មីៗនេះ និងអ្នកដែលត្រូវទទួលខុសត្រូវបន្ត។​

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា លោក ផៃ ស៊ីផាន មានគុណសម្បត្តិច្រើនហើយ តែលោកថា លោកមានការសោក​ស្តាយចំពោះការអត្ថាធិប្បាយដែលខុសការពិតនាំឲ្យមានការយល់ត្រឡំ ចំពោះតួនាទីរបស់លោក សុខ អាន។៖«បើយើងមិននិយាយវានៅតែមានការភាន់ច្រឡំ ថ្ងៃនេះ ខេមបូឌាដេលី ចុះផ្សាយថា មិនមានអ្វីថ្មីឡើយ ខណៈការងារទាំងអស់របស់លោក សុខ អាន ត្រូវបានប្រគល់ឲ្យលោកប៊ិន ឈិន  ហើយត្រូវបានដកស្រង់សម្តីរបស់ ឯកឧត្តមផៃ ស៊ីផាន។ ខ្ញុំមិនដឹងថា​ឯកឧត្តម ផៃ ស៊ីផាន បានពីត្រង់ណាមក! ចឹងបានថា ធ្វើអ្នកនាំពាក្យកុំចង់ល្បី  មេស៊ីសងនៅឯនែក។»

យោងតាម​កាសែត The Cambodiadaily ចុះផ្សាយនៅថ្ងៃនេះ គឺលោក ផៃ ស៊ីផាន ថ្លែងថា តួនាទីរបស់លោក សុខ អាន ទាំងអស់ត្រូវប្រគល់​ លោក ប៊ិន ឈិន គឺមិនប្រគល់ឲ្យអ្នកផ្សេងជួយកាន់នោះទេ។​

លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាព កាលពីថ្ងៃទី១៥ ខែមីនាឆ្នាំ​២០១៧​។ ក្រោយការទទួលមរណភាពរបស់លោក​មានការផ្សព្វផ្សាយថា លោក សុខ អានមានតួនាទីសំខាន់ៗ​ជាង ២០ ហើយមានការចោទសួរពីអ្នកប្រើហ្វេសប៊ុកថា តើអ្នកណាខ្លះនឹងទទួលខុសត្រូវតួនាទីទាំងនោះបន្ត​?
ប្រភព :  vodhotnews
loading...


No comments:

Post a Comment