កែច្បាប់ជាតិ ដើម្បីតម្រូវយុទ្ធសាស្ត្រ "បក្ស"!
Sor Chandeth ៖ ថ្ងៃនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ធ្វើលិខិតជម្រាបជូនក្រសួងមហាផ្ទៃ ក្នុងន័យការពាររដ្ឋធម្មនុញ្ញជាតិ ព្រោះការកែច្បាប់មួយនេះ ធ្វើឲ្យប៉ះពាល់សិទ្ធិសេរីភាព អ្នកបោះឆ្នោត ពិសេសពលដ្ឋចំណាកស្រុក (១-ចំណាស្រុកក្នុងខេត្ត ២-ចំណាកស្រុកក្រៅខេត្ត និង៣-ចំណាកស្រុកក្រៅប្រទេស)។
គណបក្សកាន់អំណាចដឹងច្បាស់ថា តាមបណ្តោយព្រុំប្រទល់ដែន ខ្មែរ-ថៃ គឺគណបក្សសង្គ្រោះជាតិឈ្នះ ធ្វើជាមេឃុំ ចៅសង្កាត់។ ដូច្នេះ នឹងបង្ករភាពងាយស្រួលដល់ពលករមកពីប្រទេសថៃ បានចុះឈ្មោះបោះឆ្នោតបានច្រើន។
កត្តានេះហើយ បានបង្ខំចិត្តឲ្យគណបក្សកាត់កែច្បាប់ "ដកសិទ្ធិ" ពីមេឃុំ ចៅសង្កាត់ ដើម្បីការពារយុទ្ធសាស្ត្រ របស់ខ្លួន "រេរាំងមិនឲ្យពលករចេញពីថៃ" មកចុះឈ្មោះបានច្រើន៕៚
បាត់ដំបង ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧
ប្រភព ៖ Sor Chandeth
No comments:
Post a Comment