រូបថតពីហ្វេសប៊ុក Sok Sam Oeun |
ការកាត់ក្តីដែលយុត្តិធម៌
ការផ្តល់ដល់ភាគីទាំងសង្ខាងនូវឧិកាសគ្រប់គ្រាន់ក្នុងការបង្ហាញភស្តុតាង បង្ហាញហេតុផល ហើយ ការសម្រេច របស់ តុលាការ មានអំណះអំណាងផ្លូវច្បាប់សមរម្យនោះ នោះគឺជា ការកាត់ក្តីដ៏ល្អហើយ ហើយភាគីដែលឈ្នះក៏ឈ្នះដោយមោទនភាព ហើយ ភាគីដែលចាញ់ក៏ចាញ់ដោយអស់ចិត្ត និង អាចទទួលយកបាន។
បើពុំនោះទេ អ្នកឈ្នះ ក៏ឈ្នះដោយចាញ់ ហើយអ្នកចាញ់ ក៏ចាញ់ភ្ជាប់ដោយកំហឹង! ហើយមិនមែនតែ មិនទុកចិត្ត និង ខ្លាច លាយ ស្អប់ស្ថាប័នតុលាការតែប៉ុណ្ណោះនោះទេ គឺទាំងរដ្ឋាភិបាលផងដែរ។
តើប៉ុណ្ណឹងធ្វើបានទេ?
តែខ្ញុំឃើញមានការសម្រេចច្រើនណាស់មកហើយ ដែលជាការសម្រេចល្អអាចទទួលយកបាន!
ចៅក្រមដែលសម្រេចក្តីល្អបាន គឺកំពង់សាងកុសលកម្មរាល់ថ្ងៃ។
មេធាវី សុក សំអឿន
រូបថតពីហ្វេសប៊ុក Sok Sam Oeun |
No comments:
Post a Comment