វីអូអេខ្មែរ ៖ របាយការណ៍ប្រាប់ឲ្យដឹងថា បច្ចេកវិទ្យារបស់រុស្ស៊ីធ្វើឲ្យមានការជឿនលឿនកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង
កូរ៉េខាងជើងបានសម្រេចជោគជ័យយ៉ាងខ្លាំងខាងសមត្ថភាពកាំជ្រួចមីស៊ីលក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ មួយផ្នែកមកពីអ្វីដែលទំនងម៉ាស៊ីនរបស់រុស្ស៊ីដែលទទួលបានមកពីបណ្តាញខុសច្បាប់ក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន នេះតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។
បន្ទាប់ពីការបរាជ័យមួយចំនួននៅក្នុងការបាញ់បង្ហោះកាំជ្រួចមីស៊ីលអន្តទ្វីបវង់ប្រតិបត្តិការមធ្យមនៅឆ្នាំ២០១៦ កូរ៉េខាងជើងបានបោះជំហានយ៉ាងធំមួយទៀតនៅក្នុងការផលិតកាំជ្រួចមីស៊ីលរបស់ខ្លួននេះ។
លោក Michael Ellerman អ្នកស្រាវជ្រាវជាន់ខ្ពស់សម្រាប់វិស័យការពារកាំជ្រួចមីស៊ីលនៅឯវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រសរសេរថា ភស្តុតាងថ្មីទំនងបង្ហាញថា កូរ៉េខាងជើងបានទទួលបច្ចេកវិទ្យាខុសច្បាប់សម្រាប់ការអភិវឌ្ឍកាំជ្រួច Hwasong-14 និង Hwasong-12 របស់ខ្លួនមកពីទីផ្សារងងឹតនៅតំបន់អឺរ៉ុប។
យោងទៅតាមលោក Ellerman បានប្រាប់ឲ្យដឹងថា កូរ៉េខាងជើងទំនងទទួលបានម៉ាស៊ីនប្រើវត្ថុរាវដែលមានកម្លាំងខ្លាំង «តាមរយៈបណ្តាញភ្នាក់ងារខុសច្បាប់នៅក្នុងប្រទេសរុស្ស៊ី ឬអ៊ុយក្រែន»។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែត The New York Times លោក Ellerman បាននិយាយថា លោកគិតថា កូរ៉េខាងជើងទំនងបានទទួលម៉ាស៊ីនខុសច្បាប់មកពីបុគ្គលិកនៅ Yuzhmash ដែលជាក្រុមហ៊ុនធ្វើយន្តហោះដែលកាន់កាប់ដោយរដ្ឋអ៊ុយក្រែន។
លោក Ellerman និយាយទៀតថា នាយកប្រតិបត្តិនៅរោងចក្រ Yuzhmash នោះមិនបានទាក់ទិននៅក្នុងកិច្ចព្រមព្រៀងនោះទេ ក៏ប៉ុន្តែ លោកគិតថា ពួកបុគ្គលិកនៅរោងចក្រនោះទំនងជាផ្គត់ផ្គង់ម៉ាស៊ីនទៅឲ្យកូរ៉េខាងជើង៕
លោក Kim Jong Un សាទរជាមួយនឹងអ្នកបច្ចេកទេស និងអ្នកវិទ្យាសាស្ត្របន្ទាប់ពីធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប Hwasong-14 បានសម្រេចជោគជ័យ។ |
ប្រភព ៖ VOAKHMER
No comments:
Post a Comment