ជនជាតិ​ដើម​ភាគតិច​កួយ​ខែត្រ​ស្ទឹងត្រែង​ថា​បទល្មើស​ព្រៃ​ឈើ​កើត​មាន​ច្រើន ព្រមទាំងឈូស​ឆាយ​ព្រៃរុក​រាន​យក​ដី​នៅ​ចំណុច​ខាង​ត្បូង​ភ្នំ​ធំ ជាប់​ព្រំប្រទល់​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វទៀតផង! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ជនជាតិ​ដើម​ភាគតិច​កួយ​ខែត្រ​ស្ទឹងត្រែង​ថា​បទល្មើស​ព្រៃ​ឈើ​កើត​មាន​ច្រើន ព្រមទាំងឈូស​ឆាយ​ព្រៃរុក​រាន​យក​ដី​នៅ​ចំណុច​ខាង​ត្បូង​ភ្នំ​ធំ ជាប់​ព្រំប្រទល់​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វទៀតផង!

ជនជាតិ​ដើម​ភាគតិច​កួយ​ខែត្រ​ស្ទឹងត្រែង​ថា​បទល្មើស​ព្រៃ​ឈើ​កើត​មាន​ច្រើន ព្រមទាំងឈូស​ឆាយ​ព្រៃរុក​រាន​យក​ដី​នៅ​ចំណុច​ខាង​ត្បូង​ភ្នំ​ធំ ជាប់​ព្រំប្រទល់​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វទៀតផង!

Share This

ដើម​ឈើ​ដែល​ត្រូវ​គេ​កាប់​ក្នុង​បរិវេណ​ដី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ឋិត​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr


ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ប្រទះ​ឃើញ​គ្រឿងចក្រ​មួយ​គ្រឿង​ឈូស​ឆាយ​ព្រៃ​រាន​យក​ដី​នៅ​ចំណុច​ខាង​ត្បូង​ភ្នំ​ធំ ជាប់​ព្រំប្រទល់​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ។ សកម្មភាព​ឈូស​ឆាយ​នោះ ធ្វើ​ឡើង​តាំង​ពី​ចុង​ខែ​មីនា រហូត​មក​ទល់​ពេល​នេះ ពុំ​ឃើញ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ណា​ចុះ​ទប់ស្កាត់​នោះ​ទេ បើ​ទោះ​បី​ជា​អ្នក​ភូមិ​បាន​រាយការណ៍​ករណី​នេះ​ទៅ​កាន់​អាជ្ញាធរ​ច្រើនសា​ក្តី។

ជនជាតិ​ដើម​ភាគតិច​កួយ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ មេសា ថា សកម្មភាព​ទន្ទ្រាន​ព្រៃ​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​ឯកជន បាន​កើត​មាន​ឡើង​ពេញ​បន្ទុក​នៅ​ស្រុក​ថាឡាបរិវ៉ាត់។ ចលនា​ទន្ទ្រាន​នោះ ភាគច្រើន​បង្ក​ឡើង​ដោយ​ពលរដ្ឋ​ចំណូល​ស្រុក និង​ឈ្មួញ​មាន​ឥទ្ធិពល​នៅ​មូលដ្ឋាន។

ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង លោក អ៊ុក ម៉ៅ កត់​សម្គាល់​ថា ត្រាក់ទ័រ​ឈូស​ដី ឬ​ហៅ​ថា​អាប៊ុល (Bulldozer) មួយ​គ្រឿង ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ឈូស​ឆាយ​ព្រៃ​ស្រោង​ខាង​ត្បូង​តំបន់​ភ្នំ​ធំ អស់​ប្រហែល ១០​ហិកតារ​ជា​ថ្មី​ទៀត។ លោក​សង្កេត​ឃើញ​ថា តំបន់​នោះ​ជា​ទីតាំង​ជ្រក​របស់​សត្វ​ព្រៃ​រស់នៅ ដែល​មាន​ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​ជនជាតិ​ដើម​ភាគតិច​ផង។ លោក​បារម្ភ​ថា ព្រៃ​ស្រោង​តំបន់​នោះ​នឹង​វិនាស​ហិនហោច ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តែ​ធ្វើ​មិន​ដឹង​មិន​ឮ៖ «តំបន់​ដែល​គេ​ឈូស​ឆាយ​ដើម​ឈើ​មាន​មុខ​មួយ​ម៉ែត្រ​ខ្លះ មាន​មុខ​កន្លះ​ម៉ែត្រ​ខ្លះ។ ព្រៃ​នោះ​គេ​ហៅ​ដី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ មាន​សត្វ​ទន្សោង ខ្ទីង ជាពិសេស​ជ្រូក​ឈ្លូស។ គេ​ឈូស​ឆាយ​ដី​ព្រៃ​ធ្វើ​ជា​ដំណាំ​ដំឡូង ចន្ទី»

លោក អ៊ុក ម៉ៅ បន្ថែម​ថា នៅ​គ្រា​ដែល​អ្នក​ភូមិ​ប្រទះ​ឃើញ​សកម្មភាព​ឈូស​ឆាយ​ព្រៃ​តំបន់​នោះ ពួក​គេ​បាន​ផ្តល់​ដំណឹង​ទៅ​មេ​ឃុំ តែ​ពុំ​ទទួល​លទ្ធផល។ លោក​ថា ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ក៏​កំពុង​កើត​មាន​យ៉ាង​គគ្រឹកគគ្រេង​ដែរ ខណៈ​ព្រៃ​នៅ​តំបន់​នោះ​ត្រូវ​បាន​គេ​កាប់​ព្រៃ​រាន​យក​ដី​អស់​រាប់​ពាន់​ហិកតារ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​ឃុំ​សំអាង លោក ញៀន ផុន ដើម្បី​សុំ​ការ​ឆ្លើយតប​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២ មេសា ព្រោះ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

ចំណែក​ប្រធាន​រដ្ឋបាល​សាលា​ស្រុក​ថាឡាបរិវ៉ាត់ លោក ថៃ អ៊ី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ មេសា ថា អាជ្ញាធរ​ស្រុក​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ករណី​នេះ​នៅ​ឡើយ​ទេ។ លោក​អះអាង​ថា អាជ្ញាធរ​ស្រុក​កំពុង​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល ក្នុង​ការ​ចុះ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ក្នុង​នោះ​អាជ្ញាធរ​បាន​បង្កើត​ក្រុម​ល្បាត​ព្រៃ​ចម្រុះ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ បំណង​អភិរក្ស​ព្រៃ​ឲ្យ​មាន​ប្រសិទ្ធភាព។ លោក​ថា ក្រុម​ល្បាត​ព្រៃ​ទាំងនោះ​នឹង​ចុះ​អនុវត្ត​ជាក់ស្តែង និង​ចងក្រង​ជា​របាយការណ៍​ផង៖ «ឥឡូវ​យើង​ចាប់​ផ្ដើម​ល្បាត​នៅ​អូរ​រី អន្លង់​ជ្រៃ និង​កាំង​ចាម បាន​មួយ​ជំហាន ហើយ​យើង​ទទួល​បាន​របាយការណ៍​មួយ​ចំនួន​ពី​ក្រុម​ការងារ​ផង​ដែរ។ បើ​យើង​អនុវត្ត​ជោគជ័យ ប្រហែល​ទាំង ១១​ឃុំ យើង​នឹង​ជំរុញ​ឲ្យ​មាន​ដំណើរការ​ល្បាត​រួម​គ្នា​ហ្នឹង»។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦ រាជ​រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ស្ដីពី​វិធានការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ក្នុង​នោះ​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ទៅ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប ព្រម​ទាំង​លុប​បំបាត់​បទល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទ រួម​ទាំង​ការ​រុក​រាន​ដី​ក្នុង​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ធម្មជាតិ​ដែល​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ការ​អនុវត្ត​ជាក់ស្តែង គេ​សង្កេត​ឃើញ​រដ្ឋាភិបាល​ហាក់​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍ និង​ព្រៃ​អភិរក្ស ដែល​ការពារ​ដោយ​ច្បាប់។

ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ លោក ថាន់ វ៉ន អះអាង​ដែរ​ថា ព្រៃ​សហគមន៍​ឃុំ​ស្រែឫស្សី ក៏​រង​ការ​កាប់​រាន​យក​ដី​ធ្វើ​អាជីវកម្ម​អនាធិបតេយ្យ​ច្រើន​ខែ​មក​ហើយ ក្នុង​នោះ​ដើម​ឈើ​ផលិត​ជ័រ​ទឹក និង​ដើម​ឈើ​មាន​តម្លៃ​នៅ​តំបន់​នោះ ត្រូវ​បាន​គេ​កាប់​ហិនហោច។ លោក​ថា សកម្មភាព​កាប់​រាន​ព្រៃ​ធ្វើ​ជា​ដី​កម្មសិទ្ធិ​ភាគច្រើន​ជា​ពលរដ្ឋ​ចំណាក​ស្រុក និង​មួយ​ចំនួន​តូច​ជា​ពលរដ្ឋ​នៅ​មូលដ្ឋាន។ លោក​ពុំ​មាន​ជំនឿ​សោះ​ឡើយ​លើ​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ខណៈ​បទល្មើស​ព្រៃ​ឈើ​នៅ​តែ​កើត​មាន​ពេញ​បន្ទុក បើ​ទោះ​បី​ជា​ប្រមុខ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​សារាចរ​ណែនាំ​ក្តី៖ «វា​បាន​ត្រឹម​ថា​តាម​ពិត​អត់​មាន​ជួយ​ការពារ​ជាតិ​ផង គឺ​បំផ្លាញ​ជាតិ គិតគូរ​តែ​ក្រពះ​វា វា​អត់​មាន​គិតគូរ​របស់​ជាតិ ហើយ​វា​នឹក​ឃើញ​មេ​វា សម្ដេច ហ៊ុន សែន ខំ​ស្រែក វា​អត់​មាន​នឹក​ឃើញ​អី​ណា។ តាម​ពិត​ពួក​នេះ​វា​ទម្លាក់​សន្លឹក​ឆ្នោត​ខ្លួន​ឯង បាន​វា​ខំ​បំផ្លាញ​ព្រៃ​ឈើ ហើយ ហ៊ុន សែន ទៅ​ធ្វើ​ទុក្ខបុកម្នេញ​តែ​គណបក្ស​ប្រឆាំង តែ​តាម​ការពិត អា​ក្រោម​របស់​គាត់​ចង់​ទម្លាក់​សន្លឹក​ឆ្នោត​ខ្លួន​ឯង អត់​ដឹង​ទេ​ហ្នឹង!»។

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល មើល​ឃើញ​ថា សកម្មភាព​បំផ្លាញ​ព្រៃ​ឈើ​នឹង​គ្មាន​ទី​បញ្ចប់​ទេ ប្រសិន​បើ​ការ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​នៅ​មាន​ភាព​ចន្លោះ​ប្រហោង​ច្រើន ហើយ​កិច្ច​សហការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ហាក់​នៅ​មាន​កម្រិត​ដែរ​នោះ៕


loading...
ប្រភព : វិទ្យុអាស៊ីសេរី

No comments:

Post a Comment