សារបែកធ្លាយពីនិស្សិតខ្មែរនៅជប៉ុន៖ ហ៊ុន​ សែន​ យកលុយជាតិជួលនិស្សិតនិងពលរដ្ឋខ្មែរនៅជប៉ុនក្នុងតម្លៃម្នាក់ៗពី​ $300 ដល់​ $500 - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
សារបែកធ្លាយពីនិស្សិតខ្មែរនៅជប៉ុន៖ ហ៊ុន​ សែន​ យកលុយជាតិជួលនិស្សិតនិងពលរដ្ឋខ្មែរនៅជប៉ុនក្នុងតម្លៃម្នាក់ៗពី​ $300 ដល់​ $500

សារបែកធ្លាយពីនិស្សិតខ្មែរនៅជប៉ុន៖ ហ៊ុន​ សែន​ យកលុយជាតិជួលនិស្សិតនិងពលរដ្ឋខ្មែរនៅជប៉ុនក្នុងតម្លៃម្នាក់ៗពី​ $300 ដល់​ $500

Share This

សារបែកធ្លាយពីនិស្សិតខ្មែរនៅជប៉ុន៖ ហ៊ុន​ សែន​ យកលុយជាតិជួលនិស្សិតនិងពលរដ្ឋខ្មែរនៅជប៉ុនក្នុងតម្លៃម្នាក់ៗពី​ $300 ដល់​ $500


ល្ងាចថ្ងៃទី ០៦ ខែសីហា ២០១៧នេះ បន្ទាប់ពីបានមកដល់ប្រទេសជប៉ុន​ ហ៊ុន​ សែន​ បានទៅជួបជាមួយនិស្សិតខ្មែរជាង ២៥០នាក់ ក្នុងនោះរួមមានក្រុមគ្រួសារ និស្សិតមកពីទីក្រុងផ្សេងនៃប្រទេសជប៉ុន​ផងដែរ​ ។

ប្រភពពីអ្នកចូលរួមបានឲ្យដឹងថា​ ក្នុងជំនួបនោះ​ ហ៊ុន​ សែន​ បានឲ្យលុយអ្នកចូលរួមម្នាក់ៗពី​ $300 ទៅ​ $500 ជាថ្នូរនៃការចូលរួម​ ហើយក្នុងពិធីនោះ​ ហ៊ុន​ សែន​ ក៏បានវាយប្រហារមកលើបក្សប្រឆាំងខ្លាំងណាស់ដែរ​ ។

ប្រភពបានបញ្ជាក់ថា​ និស្សិតនិងអ្នកចូលរួមជាច្រើនដែលបានទៅចូលរួមនោះគឺទៅទាំងទើសទាល់ទេ​ ព្រោះថាបើពួកគេមិនទៅគឺពួកគេអាចប្រឈមក្នុងការកត់ចូលបញ្ជីខ្មៅរបស់មន្ត្រីស្ថានទូតខ្មែរនៅជប៉ុន​ ហេតុនេះហើយបានជាពួកគេសុខចិត្តទៅចូលរួមទាំងទើសទាល់​ ។

សូមបញ្ជាក់ថា​ តាមហ្វេសប៊ុករបស់​ ហ៊ុន​ សែន​ ក៏បានសរសេរផងដែរថា​ ហ៊ុន​ សែន​ បានឲ្យលុយជាការលើកទឹកចិត្តដល់និស្សិត​ តែមិនបាននិយាយពីអ្នកចូលរួមក្រៅពីនិស្សិត​ និងចំនួនលុយដែលពួកគេម្នាក់ៗទទួលបាននោះឡើយ​ ៕










ប្រភព ៖ សុវណ្ណភូមិ ខ្មែរ
ព័ត៌មានទាក់ទង ៖ លោកហ៊ុន សែននាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា អញ្ជើញជួបនិស្សិតខ្មែរសិក្សានៅប្រទេសជប៉ុន

No comments:

Post a Comment