ប្រទេសកម្ពុជាជាប្រទេសដែលពិបាកបំផុតក្នុងការចុះបញ្ជីពាណិជ្ជកម្ម ដោយជាប់ចំណាត់ថ្នាក់ 180 ក្នុងចំណោមប្រទេស 189 ប្រទេស !!
ភ្នំពេញ៖ កម្ពុជាក្លាយជាប្រទេសមួយ ដែលពិបាកបំផុតក្នុងការចុះបញ្ជីពាណិជ្ជកម្ម ដោយជាប់ចំណាត់ថ្នាក់លេខ ១៨០ ក្នុងចំណោម ១៨៩ ប្រទេស។ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោក (World Bank) ដែលបានប្រកាសនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែសីហា។
កម្ពុជាប្រើរយៈពេល៨៧ថ្ងៃ ដើម្បីចុះបញ្ជីពាណិជ្ជកម្ម ខណៈប្រទេសនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រើតែរយៈពេល២៥ថ្ងៃប៉ុណ្ណោះ។ ការយឺតយ៉ាងនេះ បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសពិបាកបំផុតក្នុងការចុះបញ្ជីពាណិជ្ជកម្ម ដោយទទួលបានចំណាត់ថ្នាក់លេខ ១៨០ ក្នុងចំណោមប្រទេស ១៨៩ប្រទេស។
លោក Miguel Eduardo Sanchez អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោក បានថ្លែងថា មុននឹងចាប់ផ្តើមដំណើរការពាណិជ្ជកម្ម វិនិយោគិនត្រូវសុំច្បាប់ពីអាជ្ញាធរ និងក្រសួងច្រើនកន្លែង ដែលធ្វើឲ្យប្រទេសកម្ពុជា ត្រូវប្រើរយៈពេលយូរ ទម្រាំទទួលបានអាជ្ញាប័ណ្ណ។
លោកថា បញ្ហានេះអាជ្ញាធរ និងក្រសួង គួរតែរកវិធីសម្រួលក្នុងការចុះបញ្ជីពាណិជ្ជកម្ម ឲ្យងាយស្រួលជាងនេះ និងប្រើពេលវេលាខ្លីជាងនេះ ៕
ប្រភព ៖ thmeythmey
No comments:
Post a Comment